Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 28:1 - ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​! ថ្មដា​នៃទូលបង្គំ​អើយ សូម​កុំ​នៅស្ងៀម​នឹង​ទូលបង្គំ​ឡើយ​! ប្រសិនបើ​ព្រះអង្គ​នៅស្ងៀម​នឹង​ទូលបង្គំ ទូលបង្គំ​នឹង​បាន​ដូចជា​ពួកដែល​ចុះទៅ​រណ្ដៅមរណៈ​មិនខាន​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា ជា​ថ្ម​ដា​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ស្រែក​រកព្រះ‌អង្គ សូម​កុំ​ព្រងើយ​នឹងស្ដាប់​ទូល‌បង្គំ​ឡើយ ដ្បិត​ប្រសិន‌បើ​ព្រះ‌អង្គ​នៅ​ស្ងៀម​នឹង​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះអង្គ ឱ​ព្រះ​ជា​ថ្ម‌ដា​នៃ​ទូលបង្គំ​អើយ សូម​ព្រះ‌សណ្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង! ប្រសិន​បើ​ព្រះអង្គ​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​អំពាវ‌នាវ​ដល់​ទ្រង់ ឱ​ថ្មដា​ទូលបង្គំ​អើយ សូម​កុំ​ព្រងើយ​ចំពោះ​ទូលបង្គំ​ឡើយ បើ​ទ្រង់​នៅ​តែ​ស្ងៀម​នឹង​ទូលបង្គំ នោះ​ក្រែង​ទូលបង្គំ​នឹង​បាន​ដូច​ជា​អស់​អ្នក​ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ស្រែក​អង្វរ​រក​ទ្រង់ ឱ​អុលឡោះ​ជា​ថ្ម‌ដា​នៃ​ខ្ញុំ​អើយ សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង! ប្រសិន​បើ​ទ្រង់​នៅ​ស្ងៀម មិន​ឆ្លើយ​នឹង​ខ្ញុំ​ទេ​នោះ ខ្ញុំ​មុខ​ជា​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មិន​ខាន!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 28:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ស្រែកយំ​ទៅកាន់​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ ខ្ញុំ​ទូល​អង្វរ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ​។


ខ្ញុំ​បង្ហូរ​ពាក្យត្អូញត្អែរ​របស់ខ្ញុំ​នៅចំពោះ​ព្រះអង្គ ខ្ញុំ​រៀបរាប់ទូល​នូវ​ទុក្ខវេទនា​របស់ខ្ញុំ​នៅចំពោះ​ព្រះអង្គ​។


ព្រះយេហូវ៉ា​អើយ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង វិញ្ញាណ​របស់ទូលបង្គំ​អស់ទៅ​ហើយ​! សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ ក្រែងលោ​ទូលបង្គំ​បាន​ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។


ព្រះយេហូវ៉ា​ជា​ថ្មដា​របស់ខ្ញុំ ជា​បន្ទាយ​របស់ខ្ញុំ និង​ជា​ព្រះរំដោះ​របស់ខ្ញុំ​។ ព្រះ​របស់ខ្ញុំ​ជា​ថ្មដា​របស់ខ្ញុំ ខ្ញុំ​ជ្រកកោន​ក្នុង​ព្រះអង្គ​! ព្រះអង្គជា​ខែល​របស់ខ្ញុំ ជា​ស្នែង​នៃ​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ និង​ជា​ទីពឹងជ្រក​របស់ខ្ញុំ​។


ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​ស្រែកហៅ​នៅ​ពេលថ្ងៃ ប៉ុន្តែ​ព្រះអង្គ​មិន​ឆ្លើយ​សោះ ហើយ​នៅ​ពេលយប់ ក៏​ទូលបង្គំ​គ្មាន​ភាពធូរស្បើយ​ដែរ​!


ខ្ញុំ​ស្រែកហៅ​ព្រះយេហូវ៉ា​ដោយ​សំឡេង​របស់ខ្ញុំ នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​ពី​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។ សេឡា


វិសុទ្ធជន​របស់​ព្រះយេហូវ៉ា​អើយ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ហើយ សូម​កុំ​នៅស្ងៀម​ឡើយ​! ព្រះអម្ចាស់​អើយ សូម​កុំ​គង់នៅឆ្ងាយ​ពី​ទូលបង្គំ​ឡើយ​!


ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ ហើយ​ផ្ទៀងព្រះកាណ៌​នឹង​សម្រែក​របស់ទូលបង្គំ​ផង​! សូម​កុំ​នៅស្ងៀម​ចំពោះ​ទឹកភ្នែក​របស់ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ជា​ជនរស់នៅបណ្ដោះអាសន្ន​ដែល​នៅជាមួយ​ព្រះអង្គ ជា​ជនសាត់អណ្ដែត ដូច​ដូនតា​ទាំងអស់​របស់ទូលបង្គំ​ដែរ​។


ខ្ញុំ​នឹង​ទូល​ដល់​ព្រះ​ដែលជា​ថ្មដា​របស់ខ្ញុំ​ថា​៖ “ហេតុអ្វីបានជា​ព្រះអង្គ​ភ្លេច​ទូលបង្គំ​? ហេតុអ្វីបានជា​ទូលបង្គំ​ត្រូវ​ដើរ​ទាំង​កាន់ទុក្ខ ដោយសារតែ​ការសង្កត់សង្កិន​របស់​សត្រូវ​ដូច្នេះ​?”។


ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ សូម​ប្រុងស្ដាប់​សូរ​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​ទៅ​ព្រះអង្គ​!


សូម​កុំឲ្យ​ទឹកជំនន់​ជន់លិច​ទូលបង្គំ ក៏​កុំឲ្យ​ទីជម្រៅ​លេប​ទូលបង្គំ​ដែរ ហើយ​កុំឲ្យ​រណ្ដៅ​បិទ​មាត់​វា​លើ​ទូលបង្គំ​ឡើយ​។


សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ គឺ​ខ្ញុំ​បាន​ស្រែកឡើង សំឡេង​របស់ខ្ញុំ​ឆ្ពោះទៅ​ព្រះ នោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​នឹង​ខ្ញុំ​។


ឱ​ព្រះ​អើយ សូម​កុំ​នៅស្ងាត់​ឡើយ​! ឱ​ព្រះ​អើយ សូម​កុំ​រក្សាភាពស្ងៀមស្ងាត់ ក៏​កុំ​នៅស្ងៀម​ឡើយ​!


យើង​នឹង​លេប​ពួកគេ​ទាំង​រស់​ដូច​ស្ថានមនុស្សស្លាប់ គឺ​លេប​ទាំងមូល ដូចជា​អ្នកដែល​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា​ជារៀងរហូត ដ្បិត​ព្រះអម្ចាស់​យេហូវ៉ា​ជា​ថ្មដា​ដ៏អស់កល្ប​!


ជាការពិត ស្ថានមនុស្សស្លាប់​អរព្រះគុណ​ព្រះអង្គ​មិនបានទេ ហើយ​សេចក្ដីស្លាប់​ក៏​សរសើរតម្កើង​ព្រះអង្គ​មិនបាន​ដែរ​; អ្នកដែល​ចុះទៅ​រណ្ដៅមរណៈ​នឹង​សង្ឃឹម​លើ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មិនបានឡើយ​;


ដោយ​ទម្លាក់​វា​ទៅក្នុង​រណ្ដៅគ្មានបាត ហើយ​បិទ​មាត់រណ្ដៅ ព្រមទាំង​បិទត្រា ដើម្បីកុំឲ្យ​វា​បោកបញ្ឆោត​ប្រជាជាតិ​នានា​ទៀត រហូតទាល់តែ​ផុត​មួយពាន់​ឆ្នាំ​នោះ​ទៅ​។ បន្ទាប់ពីការទាំងនេះ វា​ត្រូវតែ​ត្រូវបាន​ដោះលែង​មួយរយៈខ្លី​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម