ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។
ទំនុកតម្កើង 11:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាគង់នៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ព្រះយេហូវ៉ាមានបល្ល័ង្កនៅស្ថានសួគ៌ ព្រះនេត្ររបស់ព្រះអង្គទតមើល ត្របកព្រះនេត្ររបស់ព្រះអង្គពិសោធមនុស្សលោក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់ក្នុងព្រះវិហារបរិសុទ្ធ របស់ព្រះអង្គ ឯបល្ល័ង្ករបស់ព្រះយេហូវ៉ា ស្ថិតនៅស្ថានសួគ៌ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រព្រះអង្គពិចារណា មើលមនុស្សជាតិទាំងឡាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ -ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធ* របស់ព្រះអង្គ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅក្នុងស្ថានបរមសុខ ព្រះអង្គទតមើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់គង់ក្នុងព្រះវិហារបរិសុទ្ធរបស់ទ្រង់ ឯបល្ល័ង្កនៃព្រះយេហូវ៉ា នោះនៅលើស្ថានសួគ៌ ព្រះនេត្រទ្រង់ទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលមនុស្សជាតិទាំងឡាយ អាល់គីតាប -អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ |
ព្រះយេហូវ៉ាបានតាំងបល្ល័ង្ករបស់ព្រះអង្គឡើងនៅស្ថានសួគ៌ ហើយរាជ្យអំណាចរបស់ព្រះអង្គគ្រប់គ្រងលើរបស់សព្វសារពើ។
ឱព្រះអើយ សូមស្ទង់មើលទូលបង្គំ ហើយជ្រាបចិត្តរបស់ទូលបង្គំផង! សូមពិសោធទូលបង្គំ ហើយជ្រាបគំនិតរបស់ទូលបង្គំផង!
ព្រះយេហូវ៉ាទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។
ព្រះអង្គទ្រង់គ្រប់គ្រងជារៀងរហូតដោយព្រះចេស្ដារបស់ព្រះអង្គ ព្រះនេត្ររបស់ព្រះអង្គគន់មើលប្រជាជាតិនានា; សូមកុំឲ្យមនុស្សបះបោរលើកខ្លួនឡើងឡើយ! សេឡា
ចូរច្រៀងសរសើរតម្កើងព្រះយេហូវ៉ាដែលគង់លើបល្ល័ង្កនៅស៊ីយ៉ូន ចូរប្រកាសអំពីកិច្ចការរបស់ព្រះអង្គនៅក្នុងចំណោមបណ្ដាជន
ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
គ្រប់ទាំងសាច់អើយ ចូរស្ងៀមនៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គបានតើនឡើងពីដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គហើយ៕
អ្នកដែលស្បថដោយអាងព្រះវិហារ គឺស្បថដោយអាងព្រះវិហារ និងព្រះអង្គដែលគង់នៅក្នុងព្រះវិហារ;
ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា កុំស្បថឲ្យសោះ។ កុំស្បថដោយអាងមេឃ ពីព្រោះមេឃជាបល្ល័ង្ករបស់ព្រះ;
‘ព្រះអម្ចាស់ទ្រង់មានបន្ទូលថា: “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នកនឹងសាងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?
វានឹងប្រឆាំង ហើយលើកតម្កើងខ្លួនឲ្យខ្ពស់ជាងអ្វីៗទាំងអស់ដែលគេហៅថាព្រះ ឬអ្វីៗដែលគេថ្វាយបង្គំ រហូតដល់វាអង្គុយនៅក្នុងព្រះវិហាររបស់ព្រះ ទាំងប្រកាសថាខ្លួនឯងជាព្រះ។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
ភ្លាមនោះខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយមើល៍! មានបល្ល័ង្កមួយតាំងនៅលើមេឃ ទាំងមានមួយអង្គគង់លើបល្ល័ង្កនោះ។