Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ចម្រៀង​នៃ​ការ​ទុក​ចិត្ត​លើ​ព្រះ
ទំនុក​របស់​ស្ដេច​ដាវីឌ សម្រាប់​មេ​ភ្លេង។

1 ខ្ញុំ​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក តើ​អ្នក​អាច​និយាយ​មក​ខ្ញុំ​ដូច​ម្ដេច​បាន​ថា «ចូរ​រត់​ទៅ​ឯ​ភ្នំ​របស់​ឯង ដូច​ជា​សត្វ​ហើរ​ចុះ ?

2 ដ្បិត​មើល៍ ពួក​មនុស្ស​អាក្រក់​គេ​យឹត​ធ្នូ គេ​ដំឡើង​ព្រួញ​នៅ​ជាប់​នឹង​ខ្សែ ដើម្បី​បាញ់​ពី​ទី​ងងឹត ចំ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់

3 ប្រសិន‌បើ​គ្រឹះ​ត្រូវ​បំផ្លាញ នោះ​តើ​មនុស្ស​សុចរិត​នឹង​អាច​ធ្វើ​អ្វី​បាន?»

4 ព្រះ‌យេហូវ៉ា​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ របស់​ព្រះ‌អង្គ ឯ​បល្ល័ង្ក​របស់​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​ស្ថាន‌សួគ៌ ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល ត្របក​ព្រះ‌នេត្រ​ព្រះ‌អង្គ​ពិចារណា មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ។

5 ព្រះ‌យេហូវ៉ា​ល្បង​ល​មនុស្ស​សុចរិត តែ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្អប់​មនុស្ស​អាក្រក់ និង​អស់​អ្នក​ដែល​ចូល​ចិត្ត​អំពើ​ឃៅរឃៅ។

6 សូម​ព្រះ‌អង្គ​បង្អុរ​ភ្លៀង​ជា​អន្ទាក់ មក​លើ​មនុស្ស​អាក្រក់ គឺ​ជា​ភ្លើង​ឆេះ និង​ស្ពាន់‌ធ័រ ហើយ​ខ្យល់​ក្តៅ​ក្រហាយ នឹង​បាន​ជា​ចំណែក​ក្នុង​ពែង​របស់​គេ។

7 ដ្បិត​ព្រះ‌យេហូវ៉ា​សុចរិត ព្រះ‌អង្គ​ស្រឡាញ់​អំពើ​សុចរិត មនុស្ស​ទៀង​ត្រង់​នឹង​បាន​ឃើញ ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម