Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 -ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ដ៏វិសុទ្ធ* របស់​ព្រះអង្គ បល្ល័ង្ក​របស់​ព្រះអង្គ​ស្ថិត​នៅ​ក្នុង​ស្ថាន​បរម‌សុខ ព្រះអង្គ​ទត​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះ‌យេហូវ៉ា​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ របស់​ព្រះ‌អង្គ ឯ​បល្ល័ង្ក​របស់​ព្រះ‌យេហូវ៉ា ស្ថិត​នៅ​ស្ថាន‌សួគ៌ ព្រះ‌នេត្រ​ព្រះ‌អង្គ​ទត​មើល ត្របក​ព្រះ‌នេត្រ​ព្រះ‌អង្គ​ពិចារណា មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់ ឯ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា នោះ​នៅ​លើ​ស្ថាន‌សួគ៌ ព្រះ‌នេត្រ​ទ្រង់​ទត​មើល ត្របក​ព្រះ‌នេត្រ​ទ្រង់​ពិចារណា មើល​មនុស្ស​ជាតិ​ទាំង‌ឡាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 -អុលឡោះ‌តាអាឡា​នៅ​ក្នុង​ម៉ាស្ជិទ​ដ៏‌វិសុទ្ធ របស់​ទ្រង់ បល្ល័ង្ក​របស់​ទ្រង់​ស្ថិត​នៅ​ក្នុង​សូរ៉កា ទ្រង់​មើល ហើយ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​ធ្វើ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 11:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ និង​ព្រះ‌ពន្លា ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។


ព្រះ‌អម្ចាស់​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ព្រះ‌ករុណា​ប្រព្រឹត្ត​ដោយ​គ្មាន​វិចារណ‌ញ្ញាណ ។ ដូច្នេះ ចាប់​ពី​ពេល​នេះ​ទៅ ព្រះ‌ករុណា​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជានិច្ច»។


ព្រះអង្គ​បណ្ដោយ​ឲ្យ​ពួក​គេ​ស្មាន​ថា ខ្លួន​រស់​នៅ​យ៉ាង​សុខ‌សាន្ត ប៉ុន្តែ ព្រះអង្គ​ទត​មើល​អំពើ ដែល​ពួក​គេ​ប្រព្រឹត្ត​ជានិច្ច។


ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថាន​បរម‌សុខ ព្រះអង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។


តើ​មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​បាន? ព្រះអង្គ​គង់​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់​បំផុត


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ទូលបង្គំ សូម​ល្បង‌ល​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត!


ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម​សុខ​មក ពិនិត្យ​មើល​មនុស្ស​លោក ព្រះអង្គ​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់ ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ព្រះ‌ជាម្ចាស់។


នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។


ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ ទ្រង់​អស់​សំណើច ទ្រង់​ចំអក​ឲ្យ​ពួក​គេ។


ព្រះ‌អម្ចាស់​ទត​មើល​ពី​ស្ថាន​បរម‌សុខ ព្រះអង្គ​ឃើញ​មនុស្ស​លោក​ទាំង​អស់


ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។


ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក


ចូរ​នាំ​គ្នា​ច្រៀង​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​គង់​នៅ​ក្រុង​ស៊ីយ៉ូន ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ!


ព្រះ‌អម្ចាស់​ទត​ឃើញ​សព្វ​អន្លើ ព្រះអង្គ​សង្កេត​មើល​ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ជា​កំណល់​ទ្រ​ជើង​របស់​យើង​ដែរ តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយ ហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេ ដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃ និង​នៅ​លើ​ផែនដី» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់! ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នា ពី​ទីសក្ការៈ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


ផ្ទុយ​ទៅ​វិញ ព្រះ‌អម្ចាស់​គង់​នៅ​ក្នុង​ព្រះ‌វិហារ ដ៏វិសុទ្ធ​របស់​ព្រះអង្គ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!


សត្វ​លោក​ទាំង‌ឡាយ​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​តើន​ឡើង ហើយ​យាង​ចេញ​ពី ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។


អ្នក​ណា​ស្បថ​ដោយ​យក​ព្រះ‌វិហារ​ជា​សាក្សី អ្នក​នោះ​មាន​ទាំង​ព្រះ‌វិហារ មាន​ទាំង​ព្រះ‌ជាម្ចាស់​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​ជា​សាក្សី​ដែរ។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់


“ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​យើង ហើយ​ផែនដី​ក៏​ជា​កំណល់​ទ្រ​ជើង​យើង​ដែរ”។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: “តើ​អ្នក​រាល់​គ្នា​នឹង​សង់​ដំណាក់​បែប​ណា ឲ្យ​យើង​បាន? តើ​កន្លែង​ដែល​យើង​នឹង​សម្រាក​នោះ​នៅ​ឯ​ណា?


មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទីសក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថា​ជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។


គ្មាន​សត្វ​លោក​ណា​មួយ​ដែល​ព្រះ‌បន្ទូល​មើល​មិន​ឃើញ​ឡើយ ចំពោះ​ព្រះ‌នេត្រ​របស់​ព្រះអង្គ អ្វីៗ​ទាំង​អស់​នៅ​ទទេ ឥត​បិទ‌បាំង​ទាល់​តែ​សោះ។ យើង​ត្រូវ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌បន្ទូល​ពី​គ្រប់​កិច្ចការ​ទាំង​អស់។


រំពេច​នោះ ព្រះ‌វិញ្ញាណ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​លង់​ស្មារតី។ ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​នៅ​ស្ថាន​បរម‌សុខ* ហើយ​មាន​ព្រះ‌មួយ​អង្គ​គង់​នៅ​លើ​បល្ល័ង្ក​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម