Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 5:34 - ព្រះគម្ពីរខ្មែរសាកល

34 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា កុំ​ស្បថ​ឲ្យសោះ​។ កុំ​ស្បថ​ដោយ​អាង​មេឃ ពីព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ស្បថ​ឲ្យ​សោះ​ ហើយ​កុំ​ស្បថ​នឹង​ស្ថានសួគ៌​ ដ្បិត​ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ប៉ុន្តែ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ ទោះ​ជា​ស្បថ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ស្ថាន‌សួគ៌​ជា​បល្ល័ង្ក​របស់​ព្រះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ស្បថ​ឲ្យ​សោះ ទោះ​នឹង​ស្ថាន‌សួគ៌​ក្តី ព្រោះ​ជា​បល្ល័ង្ក​នៃ​ព្រះ

សូមមើលជំពូក ចម្លង

អាល់គីតាប

34 រីឯ​ខ្ញុំ​វិញ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អ្នក​រាល់​គ្នា​ថា កុំ​ស្បថ​ឲ្យ​សោះ កុំ​ស្បថ​ដោយ​យក​មេឃ​ជា​សាក្សី​ឡើយ ព្រោះ​មេឃ​ជា​បល្ល័ង្ក​របស់​អុលឡោះ

សូមមើលជំពូក ចម្លង




ម៉ាថាយ 5:34
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


អ្វីៗ​ទាំងអស់​ដូចគ្នា​ដល់​មនុស្ស​ទាំងអស់ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត មនុស្ស​ល្អ និង​មនុស្ស​អាក្រក់ មនុស្ស​បរិសុទ្ធ និង​មនុស្ស​សៅហ្មង មនុស្សដែល​ថ្វាយយញ្ញបូជា និង​មនុស្ស​ដែល​មិន​ថ្វាយយញ្ញបូជា​។ ដូចដែល​មនុស្ស​ល្អ​ជា​យ៉ាងណា មនុស្សបាប​ក៏​ជា​យ៉ាងនោះ ហើយ​ដូចដែល​មនុស្សដែល​ស្បថ​ជា​យ៉ាងណា មនុស្សដែល​ខ្លាច​សម្បថ​ក៏ជាយ៉ាងនោះដែរ​។


ដ្បិត​អង្គ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ឧត្ដុង្គឧត្ដម ជា​ព្រះអង្គដែល​គង់នៅ​អស់កល្ប ដែល​ព្រះអង្គ​មាន​ព្រះនាម​ថា​វិសុទ្ធ ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យើង​នៅ​ស្ថានដ៏ខ្ពស់ និង​វិសុទ្ធ ក៏​នៅ​ជាមួយ​អ្នកដែល​មានវិប្បដិសារី និង​រាបទាប​ខាងឯ​វិញ្ញាណ ដើម្បី​ស្ដារ​វិញ្ញាណ​របស់​មនុស្ស​រាបទាប​ឡើងវិញ ហើយ​ស្ដារ​ចិត្ត​របស់​មនុស្ស​មានវិប្បដិសារី​ឡើងវិញ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង ផែនដី​ជា​កំណល់ជើង​របស់យើង​។ តើ​អ្នករាល់គ្នា​នឹង​សាងសង់​ដំណាក់​នៅ​ឯណា​សម្រាប់​យើង​? តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​?


‘ព្រះអម្ចាស់​ទ្រង់​មានបន្ទូលថា​: “ផ្ទៃមេឃ​ជា​បល្ល័ង្ក​របស់យើង ផែនដី​ជា​កំណល់​ជើង​របស់យើង​។ តើ​អ្នក​នឹង​សាងសង់​ដំណាក់​បែបណា​សម្រាប់​យើង​? តើ​កន្លែង​នៃ​ការសម្រាក​របស់យើង​នៅ​ឯណា​?


ប៉ុន្តែ​បងប្អូន​របស់ខ្ញុំ​អើយ ដែលសំខាន់ជាងគេ គឺ​កុំឲ្យ​ស្បថ មិនថា​ដោយអាង​មេឃ​ក្ដី ដោយអាង​ផែនដី​ក្ដី ឬ​ដោយអាង​ពាក្យសម្បថ​ណា​ផ្សេងទៀត​ក្ដី​។ ចូរ​ឲ្យ​ពាក្យសម្ដី​របស់អ្នករាល់គ្នា​ជា “មែន” គឺ “មែន” ហើយ “ទេ” គឺ “ទេ” ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ធ្លាក់​ទៅ​ក្រោម​ការជំនុំជម្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម