ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 106:5 - ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​ទូលបង្គំ​ឃើញ​ភាពមានពរ​របស់​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​អរសប្បាយ​ក្នុង​អំណរ​នៃ​ប្រជាជាតិ​របស់ព្រះអង្គ និង​ដើម្បីឲ្យ​ទូលបង្គំ​អួត​ជាមួយ​មរតក​របស់ព្រះអង្គ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ឃើញ​ភាព​ចម្រុង​ចម្រើន របស់​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ហើយ​ឲ្យ​ទូល‌បង្គំ​បាន​សប្បាយ​រីក‌រាយ រួម​ជាមួយ​ជាតិ​សាសន៍របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​មត៌ក​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គល របស់​ប្រជា‌ជន​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ព្រះអង្គ ហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ឃើញ​សេចក្ដី​ចំរើន នៃ​ពួក​រើស​តាំង​របស់​ទ្រង់ ឲ្យ​ទូលបង្គំ​បាន​រីក‌រាយ ដោយ​សេចក្ដី​អំណ​នៃ​រាស្ត្រ​ទ្រង់ ហើយ​ឲ្យ​បាន​អរ​ព្រឺ‌ព្រួច ជា​មួយ​នឹង​មរដក​របស់​ទ្រង់។

សូមមើលជំពូក

អាល់គីតាប

ដើម្បី​ឲ្យ​ខ្ញុំ​ឃើញ​សុភ‌មង្គល របស់​ប្រជា‌ជន​ដែល​ទ្រង់​បាន​ជ្រើស​រើស ឲ្យ​ខ្ញុំ​មាន​អំណរ​រួម​ជា​មួយ ប្រជា‌ជាតិ​របស់​ទ្រង់ ហើយ​ឲ្យ​ខ្ញុំ​បាន​ខ្ពស់​មុខ រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 106:5
26 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកនោះ​ដូចជា​ដើមឈើ​ដែល​ដាំ​នៅក្បែរ​ផ្លូវទឹក ដែល​បង្កើត​ផ្លែ​តាម​រដូវ ហើយ​ស្លឹក​វា​មិនចេះ​ក្រៀមស្វិត​ឡើយ អ្វីៗ​ទាំងអស់​ដែល​អ្នកនោះ​ធ្វើ​នឹង​ចម្រើនឡើង​។


ដូច្នេះ ព្រះអង្គ​បាន​នាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ចេញមក​ដោយ​សេចក្ដីរីករាយ ក៏​បាន​នាំ​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ​ចេញមក​ដោយ​សម្រែកហ៊ោសប្បាយ


ឱ​ពូជពង្ស​អ័ប្រាហាំ​ជា​បាវបម្រើ​របស់ព្រះអង្គ​អើយ ឱ​កូនចៅ​របស់​យ៉ាកុប​ជា​អ្នកដែលត្រូវបានជ្រើសរើស​របស់ព្រះអង្គ​អើយ​!


ន៏ សំឡេង​នៃ​ការហ៊ោសប្បាយ និង​ជ័យជម្នះ នៅក្នុង​រោង​របស់​មនុស្ស​សុចរិត​: “ព្រះហស្តស្ដាំ​របស់​ព្រះយេហូវ៉ា​ធ្វើ​កិច្ចការដ៏ខ្លាំងពូកែ​!


ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះយេហូវ៉ា​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕


សូមឲ្យ​ភ្នំ​ស៊ីយ៉ូន​បាន​អរសប្បាយ សូមឲ្យ​កូនស្រី​យូដា​បាន​ត្រេកអរ ដោយព្រោះ​ការជំនុំជម្រះ​របស់ព្រះអង្គ​។


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


អស់ទាំង​ពូជពង្ស​អ៊ីស្រាអែល​នឹង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះយេហូវ៉ា ហើយ​ពួកគេ​នឹង​អួត​៕


អស់អ្នក​ដែល​ស្រឡាញ់​យេរូសាឡិម​អើយ ចូរ​អរសប្បាយ​ជាមួយ​នាង ចូរ​ត្រេកអរ​នឹង​នាង​ចុះ​។ អស់អ្នក​ដែល​កាន់ទុក្ខ​ចំពោះ​នាង​អើយ ចូរ​រីករាយ​នឹង​នាង​ដោយ​សេចក្ដីរីករាយ​ចុះ


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


អ្នករាល់គ្នា​មិន​បាន​ជ្រើសរើស​ខ្ញុំ​ទេ គឺ​ខ្ញុំ​បាន​ជ្រើសរើស​អ្នករាល់គ្នា​វិញ ព្រមទាំង​តែងតាំង​អ្នករាល់គ្នា​ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​របស់អ្នករាល់គ្នា​នៅគង់វង្ស​។ ដូច្នេះ អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


ដូច្នេះ ឥឡូវនេះ​អ្នករាល់គ្នា​មាន​ទុក្ខព្រួយ​មែន ប៉ុន្តែ​ខ្ញុំ​នឹង​ជួប​អ្នករាល់គ្នា​ម្ដងទៀត នោះ​ចិត្ត​របស់អ្នករាល់គ្នា​នឹង​អរសប្បាយ ហើយ​គ្មានអ្នកណា​យក​អំណរ​របស់អ្នករាល់គ្នា​ចេញ​ពី​អ្នករាល់គ្នា​ឡើយ​។


ប៉ុន្តែ​ព្រះអម្ចាស់​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ទៅ​ចុះ​! ដ្បិត​អ្នកនោះ​ជា​ភាជនៈ​ដែល​យើង​បាន​ជ្រើសតាំង ដើម្បី​នាំយក​នាម​របស់យើង​ទៅ​ដល់​ទាំង​សាសន៍ដទៃ និង​បណ្ដា​ស្ដេច ព្រមទាំង​កូនចៅ​អ៊ីស្រាអែល​ផង​។


ទាំង​ឲ្យ​ភ្នែក​នៃ​ចិត្ត​របស់អ្នករាល់គ្នា​ត្រូវបាន​បំភ្លឺ ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ថា​សេចក្ដីសង្ឃឹម​នៃ​ការត្រាស់ហៅ​របស់​ព្រះអង្គ​ជា​អ្វី ភាពបរិបូរ​នៃ​មរតក​របស់​ព្រះអង្គ ដែល​ប្រកបដោយ​សិរីរុងរឿង​ក្នុងចំណោម​វិសុទ្ធជន​ជា​អ្វី


ដូចដែល​ព្រះអង្គ​បាន​ជ្រើសរើស​យើង​ក្នុង​ព្រះគ្រីស្ទ​តាំងពីមុន​កំណើត​នៃ​ពិភពលោក​មកម្ល៉េះ ដើម្បីឲ្យ​យើង​បាន​វិសុទ្ធ និង​ឥតសៅហ្មង​នៅចំពោះ​ព្រះអង្គ​។ ដោយ​សេចក្ដីស្រឡាញ់


ដ្បិត​គឺ​យើង​ហើយ ជា​ពួកកាត់ស្បែក​ដែល​បម្រើ​តាម​ព្រះវិញ្ញាណ​របស់​ព្រះ ហើយ​អួត​អំពី​ព្រះ​គ្រីស្ទ​យេស៊ូវ ព្រមទាំង​មិន​ពឹងផ្អែក​លើ​សាច់ឈាម​ឡើយ​។


បងប្អូន​ដ៏​ជាទីស្រឡាញ់​របស់​ព្រះអម្ចាស់​អើយ យើង​ត្រូវតែ​អរព្រះគុណ​ជានិច្ច​ដល់​ព្រះ អំពី​អ្នករាល់គ្នា ពីព្រោះ​ព្រះ​បាន​ជ្រើសរើស​អ្នករាល់គ្នា​ជា​ផលដំបូង​សម្រាប់​សេចក្ដីសង្គ្រោះ តាមរយៈ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ និង​តាមរយៈ​ជំនឿ​លើ​សេចក្ដីពិត​។


បងប្អូន​ដ៏ជាទីស្រឡាញ់​របស់ខ្ញុំ​អើយ ចូរ​ស្ដាប់​ចុះ​! តើ​ព្រះ​មិន​បាន​ជ្រើសរើស​អ្នកក្រ​ក្នុង​ពិភពលោកនេះ​ឲ្យធ្វើជា​អ្នកមាន​ក្នុង​ជំនឿ និង​ជា​អ្នកទទួលមរតក​នៃ​អាណាចក្រ​ដែល​ព្រះអង្គ​បាន​សន្យា​ដល់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ទេ​ឬ​?


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។