Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 14:7 - ព្រះគម្ពីរខ្មែរសាកល

7 ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះយេហូវ៉ា​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ឱ សូមឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​អេះ! ពេល​ព្រះ‌យេហូវ៉ា​ប្រោស ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ងើ​មុខ​ឡើង​វិញ នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​ព្រះ‌អម្ចាស់​នាំ​ប្រជា‌ជន​របស់​ព្រះអង្គ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​លោក​យ៉ាកុប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​លោក​អ៊ីស្រា‌អែល​នឹង​មាន​អំណរ លើស‌លុប»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឱ​បើ​សិន​ជា​សេចក្ដី​សង្គ្រោះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ចេញ​ពី​ស៊ីយ៉ូន​មក​ទៅ​អេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​នាំ​ពួក​ឈ្លើយ នៃ​រាស្ត្រ​ទ្រង់​មក​វិញ នោះ​យ៉ាកុប​នឹង​អរ​សប្បាយ​ឡើង ហើយ​អ៊ីស្រាអែល នឹង​រីក‌រាយ​សាទរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ទទួល ការ​សង្គ្រោះ​ពី​ក្រុង​ស៊ីយ៉ូន។ នៅ​ពេល​ដែល​អុលឡោះ‌តាអាឡា​នាំ​ប្រជា‌ជន​របស់​ទ្រង់ ឲ្យ​ងើប​មុខ​ឡើង​វិញ ពូជ​របស់​យ៉ាកកូប​នឹង​ត្រេក​អរ​សប្បាយ ពូជ​របស់​អ៊ីស្រ‌អែល​នឹង​មាន​អំណរ លើស‌លប់»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 14:7
4 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។


ឱបើ​សេចក្ដីសង្គ្រោះ​របស់​អ៊ីស្រាអែល​ចេញមក​ពី​ស៊ីយ៉ូន​ទៅអេះ! នៅពេល​ព្រះ​ទ្រង់​ធ្វើឲ្យ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដែលជា​ឈ្លើយសឹក​ត្រឡប់មកវិញ នោះ​សូមឲ្យ​យ៉ាកុប​បាន​ត្រេកអរ សូមឲ្យ​អ៊ីស្រាអែល​បាន​អរសប្បាយ​!​៕


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ទឹកដី​របស់ព្រះអង្គ ព្រះអង្គ​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​យ៉ាកុប​ត្រឡប់មកវិញ​!


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម