Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:10 - ព្រះគម្ពីរខ្មែរសាកល

10 អស់អ្នក​ដែល​ស្រឡាញ់​យេរូសាឡិម​អើយ ចូរ​អរសប្បាយ​ជាមួយ​នាង ចូរ​ត្រេកអរ​នឹង​នាង​ចុះ​។ អស់អ្នក​ដែល​កាន់ទុក្ខ​ចំពោះ​នាង​អើយ ចូរ​រីករាយ​នឹង​នាង​ដោយ​សេចក្ដីរីករាយ​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ជា‌មួយគ្នា ហើយ​មាន​អំណរ​ដោយ​ព្រោះ​ក្រុង​នេះ​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយជា​មួយ​ក្រុង​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​ពួក​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​រីក‌រាយ​ឡើង​ជា​មួយ​នឹង​វា ហើយ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​វា​ចុះ អស់​អ្នក​ដែល​យំ​ទួញ​នឹង​ទី​ក្រុង​អើយ ចូរ​រីក‌រាយ​ឡើង​ដោយ​សេចក្ដី​អំណរ​ចំពោះ​វា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះ ចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង! អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិត ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយ រួម​ជា​មួយ​ក្រុង​នេះ​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 66:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​អធិស្ឋាន​សុំ​សេចក្ដីសុខសាន្ត​សម្រាប់​យេរូសាឡិម​ថា​៖ “សូមឲ្យ​អ្នកដែល​ស្រឡាញ់​នាង មានសេចក្ដីសុខ​!


ប្រសិនបើ​ខ្ញុំ​មិន​នឹកចាំ​នាង ប្រសិនបើ​ខ្ញុំ​មិន​ដាក់​យេរូសាឡិម​ឲ្យ​ខ្ពស់ជាង​អំណរ​ដ៏ខ្លាំងបំផុត​របស់ខ្ញុំ​ទេ សូមឲ្យ​អណ្ដាត​របស់ខ្ញុំ​នៅជាប់​នឹង​ក្រអូមមាត់​របស់ខ្ញុំ​ចុះ​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ដំណាក់​ដែល​ព្រះអង្គ​គង់នៅ និង​កន្លែង​ដែល​សិរីរុងរឿង​របស់ព្រះអង្គ​ស្ថិតនៅ​។


នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


គឺ​ចេញផ្កាយ៉ាងសន្ធឹក ហើយ​ត្រេកអរ​ដោយ​អំណរ ព្រមទាំង​ស្រែកហ៊ោសប្បាយ​ផង​។ សិរីរុងរឿង​របស់​លីបង់​នឹង​ត្រូវបាន​ប្រទាន​ដល់​វា ព្រមទាំង​អានុភាព​របស់​កើមែល និង​វាល​សារ៉ូន​ផង​; គេ​នឹង​ឃើញ​សិរីរុងរឿង​របស់​ព្រះយេហូវ៉ា ជា​អានុភាព​របស់​ព្រះ​នៃយើងរាល់គ្នា​។


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ ដ្បិត​ព្រះយេហូវ៉ា​បាន​ធ្វើ​រួចហើយ​! ទីជម្រៅ​នៃ​ផែនដី​អើយ ចូរ​ស្រែកហ៊ោសប្បាយ​! ភ្នំ និង​ព្រៃ ព្រមទាំង​ដើមឈើ​ទាំងអស់​នៅ​ទីនោះ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ដោយ​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​ប្រោសលោះ​យ៉ាកុប ហើយ​លើកតម្កើងសិរីរុងរឿង​ដល់អង្គទ្រង់​នៅក្នុង​អ៊ីស្រាអែល​ហើយ​។


ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​កម្សាន្តចិត្ត​ស៊ីយ៉ូន ព្រះអង្គ​ទ្រង់​កម្សាន្តចិត្ត​អស់ទាំង​ទីបាក់បែក​របស់នាង ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទីរហោស្ថាន​របស់នាង​បាន​ដូចជា​អេដែន ក៏​ធ្វើឲ្យ​វាលខ្សាច់​របស់នាង​បាន​ដូចជា​សួនច្បារ​របស់​ព្រះយេហូវ៉ា​ដែរ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​ត្រូវបាន​រកឃើញ​នៅក្នុង​នាង ព្រមទាំង​ការអរព្រះគុណ និង​សូរ​ទំនុកភ្លេង​ផង​។


ផ្ទុយទៅវិញ ចូរ​រីករាយ ហើយ​ត្រេកអរ​ជារៀងរហូត​ចំពោះ​អ្វីដែល​យើង​បាន​និម្មិតបង្កើត​នោះ ដ្បិត​មើល៍! យើង​នឹង​និម្មិតបង្កើត​យេរូសាឡិម​សម្រាប់ជា​អំណរ ក៏​នឹង​និម្មិតបង្កើត​ប្រជាជន​របស់នាង​សម្រាប់ជា​សេចក្ដីរីករាយ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​ប្រជាជាតិ​នោះ​កើនចំនួនឡើង ហើយ​បង្កើន​អំណរ​ដល់​ពួកគេ​។ ពួកគេ​បាន​អរសប្បាយ​នៅចំពោះ​ព្រះអង្គ ដូចជា​អំណរ​ក្នុង​ការច្រូតកាត់ ដូចដែល​គេ​ត្រេកអរ​ក្នុង​ការ​ចែក​ជ័យភណ្ឌ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម