ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
កិច្ចការ 12:17 - ព្រះគម្ពីរខ្មែរសាកល ពេត្រុសក៏ធ្វើសញ្ញាដោយដៃឲ្យពួកគេនៅស្ងៀម ហើយប្រាប់ពួកគេអំពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក រួចនិយាយថា៖ “សូមប្រាប់ការទាំងនេះដល់យ៉ាកុប និងពួកបងប្អូនផង”។ បន្ទាប់មក គាត់ក៏ចេញដំណើរទៅកន្លែងផ្សេងទៀត។ Khmer Christian Bible ក្រោយពីបានធ្វើសញ្ញាដៃឲ្យពួកគេនៅស្ងៀមរួចហើយ គាត់ក៏រៀបរាប់ប្រាប់ពួកគេពីរបៀបដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុក ហើយគាត់បានប្រាប់ទៀតថា៖ «សូមយកដំណឹងនេះទៅប្រាប់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មកគាត់ក៏ចាកចេញទៅកន្លែងមួយផ្សេងទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលព្រះអម្ចាស់បានជួយលោក ឲ្យចេញរួចពីទីឃុំឃាំង។ លោកមានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបលោកយ៉ាកុប និងពួកបងប្អូនផង»។ បន្ទាប់មក លោកបានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប នឹងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។ អាល់គីតាប ពេត្រុសធ្វើសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់អំពីរបៀបដែលអុលឡោះជាអម្ចាស់បានជួយគាត់ ឲ្យចេញរួចពីទីឃុំឃាំង។ គាត់មានប្រសាសន៍ទៅគេថា៖ «សូមយកដំណឹងនេះទៅជម្រាបយ៉ាកកូប និងពួកបងប្អូនផង»។ បន្ទាប់មក គាត់បានចេញពីទីនោះ ធ្វើដំណើរឆ្ពោះទៅកន្លែងមួយផ្សេងទៀត។ |
ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
ចូរមកស្ដាប់ចុះ អស់អ្នកដែលកោតខ្លាចព្រះអើយ! ខ្ញុំនឹងថ្លែងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ព្រលឹងរបស់ខ្ញុំ។
កាលណាគេបៀតបៀនអ្នករាល់គ្នានៅទីក្រុងនេះ ចូររត់គេចទៅទីក្រុងមួយទៀត។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាដើរមិនទាន់សព្វទីក្រុងនានានៃអ៊ីស្រាអែលឡើយ រហូតដល់កូនមនុស្សបានមកវិញ។
តើអ្នកនេះមិនមែនជាជាងឈើ ជាកូនរបស់ម៉ារា ហើយជាបងប្រុសរបស់យ៉ាកុប យ៉ូសេ យូដាស និងស៊ីម៉ូនទេឬ? ប្អូនស្រីរបស់គាត់ក៏មិនមែននៅទីនេះជាមួយយើងទេឬ?”។ ដូច្នេះ ពួកគេក៏ជំពប់ដួលដោយសារតែព្រះអង្គ។
នៅពេលលោកចេញមក លោកមិនអាចនិយាយនឹងពួកគេបានទ្បើយ ដូច្នេះពួកគេយល់ឃើញថា លោកបានឃើញនិមិត្តនៅក្នុងទីវិសុទ្ធ។ សាការីចេះតែធ្វើសញ្ញាទៅពួកគេ ហើយលោកនៅតែគ។
ព្រះយេស៊ូវយាងទៅត្រើយម្ខាងទន្លេយ័រដាន់ម្ដងទៀត ត្រង់កន្លែងដែលយ៉ូហានបានធ្វើពិធីជ្រមុជទឹកកាលពីមុន ហើយព្រះអង្គក៏ស្នាក់នៅទីនោះ។
ដូច្នេះ ព្រះយេស៊ូវលែងយាងដោយបើកចំហនៅក្នុងចំណោមជនជាតិយូដាទៀតឡើយ ប៉ុន្តែយាងចាកចេញពីទីនោះទៅជនបទជិតទីរហោស្ថាន ដល់ទីក្រុងមួយដែលគេហៅថាអេប្រាអិម ហើយស្នាក់នៅទីនោះជាមួយពួកសិស្ស។
ស៊ីម៉ូនពេត្រុសធ្វើសញ្ញាទៅគាត់ ឲ្យទូលសួរព្រះអង្គអំពីអ្នកដែលព្រះអង្គមានបន្ទូលនោះ ថាជានរណា។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវយាងចុះឡើងតែនៅកាលីឡេ គឺព្រះអង្គមិនចង់យាងចុះឡើងនៅយូឌាទេ ពីព្រោះពួកយូដារកធ្វើគុតព្រះអង្គ។
ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕
នៅគ្រានោះ ហ្វូងមនុស្សដែលជួបជុំគ្នាមានប្រមាណមួយរយម្ភៃនាក់។ ពេត្រុសក៏ក្រោកឈរឡើងនៅកណ្ដាលចំណោមបងប្អូន ហើយនិយាយថា៖
លុះភ្លឺឡើង មានការជ្រួលច្របល់មិនតិចទេក្នុងចំណោមពួកទាហាន ថាតើមានអ្វីកើតឡើងដល់ពេត្រុស។
ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ!
ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
នៅពេលពួកជនជាតិយូដារុញអ័លេក្សានត្រុសទៅខាងមុខ មានអ្នកខ្លះក្នុងហ្វូងមនុស្សបានជំរុញគាត់ឲ្យនិយាយ។ អ័លេក្សានត្រុសក៏ធ្វើសញ្ញាដោយដៃ ចង់ឆ្លើយការពារខ្លួននៅមុខបណ្ដាជន។
នៅថ្ងៃបន្ទាប់ ប៉ូលបានចូលទៅជួបយ៉ាកុបជាមួយយើង ហើយពួកចាស់ទុំទាំងអស់ក៏មកជួបជុំគ្នានៅទីនោះដែរ។
មេបញ្ជាការបានអនុញ្ញាតឲ្យ ដូច្នេះប៉ូលក៏ឈរលើកាំជណ្ដើរ ធ្វើសញ្ញាដោយដៃទៅកាន់ប្រជាជន។ លុះពួកគេស្ងៀមស្ងាត់ហើយ ប៉ូលនិយាយនឹងពួកគេជាភាសាហេព្រើរថា៖
នៅពេលឮដំណឹងអំពីយើង ពួកបងប្អូនក៏ចេញពីទីនោះមករហូតដល់ផ្សារអាប់ពីយូស និងផ្ទះសំណាក់បី ដើម្បីទទួលយើង។ កាលឃើញពួកគេ ប៉ូលក៏អរព្រះគុណដល់ព្រះ ហើយមានចិត្តក្លាហានឡើង។
ប៉ុន្តែខ្ញុំមិនបានជួបសាវ័កឯទៀតទេ លើកលែងតែយ៉ាកុបប្អូនប្រុសរបស់ព្រះអម្ចាស់ប៉ុណ្ណោះ។
ដ្បិតមុនពេលមានអ្នកខ្លះបានមកពីយ៉ាកុប គាត់តែងតែហូបជាមួយសាសន៍ដទៃ ប៉ុន្តែនៅពេលអ្នកទាំងនោះបានមកដល់ គាត់ក៏ដកខ្លួនថយ ហើយញែកខ្លួនចេញ ដោយខ្លាចពួកកាត់ស្បែក។
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
ពីខ្ញុំ យ៉ាកុប ដែលជាបាវបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរដែលត្រូវបានកម្ចាត់កម្ចាយ។