Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 19:33 - ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​ពួក​ជនជាតិយូដា​រុញ​អ័លេក្សានត្រុស​ទៅខាងមុខ មាន​អ្នកខ្លះ​ក្នុង​ហ្វូងមនុស្ស​បាន​ជំរុញ​គាត់​ឲ្យនិយាយ​។ អ័លេក្សានត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ ចង់​ឆ្លើយការពារខ្លួន​នៅមុខ​បណ្ដាជន​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ជនជាតិ​យូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ ហើយ​នាំ​ទៅ​ខាង​មុខ។​ លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពួក​សាសន៍​យូដា​បាន​ច្រាន​អ័លេ‌ក្សានត្រុស​ចេញ​ពី​ចំណោម​បណ្ដាជន ទៅ​ឈរ​ខាង​មុខ ហើយ​អ័លេ‌ក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា ព្រោះ​ចង់​ឆ្លើយ​បំភ្លឺ​នៅមុខប្រជាជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់​ឈ្មោះ អលេ‌ក្សាន‌ត្រុស ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេ‌ក្សាន‌ត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ពួក​សាសន៍​យូដា​ក៏​ច្រាន​អ័លេ‌ក្សាន‌ត្រុស​ចេញ​ពី​ហ្វូង​មនុស្ស​ទៅ​ខាង​មុខ គាត់​ក៏​ធ្វើ​គ្រឿង​សំគាល់​នឹង​ដៃ ចង់​ដោះ‌សា​នឹង​បណ្តា​មនុស្ស

សូមមើលជំពូក ចម្លង

អាល់គីតាប

33 ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេក្សានត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេក្សានត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។

សូមមើលជំពូក ចម្លង




កិច្ចការ 19:33
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅពេល​លោក​ចេញមក លោក​មិនអាច​និយាយ​នឹង​ពួកគេ​បានទ្បើយ ដូច្នេះ​ពួកគេ​យល់ឃើញ​ថា លោក​បាន​ឃើញ​និមិត្ត​នៅក្នុង​ទីវិសុទ្ធ​។ សាការី​ចេះតែ​ធ្វើសញ្ញា​ទៅ​ពួកគេ ហើយ​លោក​នៅតែ​គ​។


ពេត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ​ឲ្យ​ពួកគេ​នៅស្ងៀម ហើយ​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក រួច​និយាយថា​៖ “សូម​ប្រាប់​ការទាំងនេះ​ដល់​យ៉ាកុប និង​ពួក​បងប្អូន​ផង”។ បន្ទាប់មក គាត់​ក៏​ចេញដំណើរ​ទៅ​កន្លែង​ផ្សេងទៀត​។


ប៉ូល​ក៏​ក្រោកឡើង​ធ្វើសញ្ញា​ដោយ​ដៃ ហើយ​និយាយថា​៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល និង​អស់លោក​ដែល​កោតខ្លាច​ព្រះ​អើយ សូម​ស្ដាប់​ចុះ​!


ប៉ុន្តែ​ពេល​បាន​ដឹង​ថា​គាត់​ជា​ជនជាតិយូដា គេ​ទាំងអស់គ្នា​ក៏​ស្រែក​ព្រមគ្នា អស់រយៈពេល​ប្រមាណជា​ពីរ​ម៉ោង​ថា​៖ “ព្រះម៉ែ​អរតេមីស​នៃ​អ្នកអេភេសូរ ធំឧត្ដម​ណាស់​!”។


មេបញ្ជាការ​បាន​អនុញ្ញាតឲ្យ ដូច្នេះ​ប៉ូល​ក៏​ឈរ​លើ​កាំជណ្ដើរ ធ្វើសញ្ញា​ដោយ​ដៃ​ទៅកាន់​ប្រជាជន​។ លុះ​ពួកគេ​ស្ងៀមស្ងាត់​ហើយ ប៉ូល​និយាយ​នឹងពួកគេ​ជា​ភាសា​ហេព្រើរ​ថា៖


ពេលនោះ​អភិបាល​ធ្វើសញ្ញា​ឲ្យ​ប៉ូល​និយាយ ដូច្នេះ​ប៉ូល​ក៏​និយាយថា​៖ “ខ្ញុំ​ដឹងថា​ឯកឧត្ដម​ជា​ចៅក្រម​លើ​ជនជាតិ​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយការពារខ្លួន​យ៉ាងរីករាយ ចំពោះ​ការទាំងនេះ​ដែល​ទាក់ទងនឹង​ខ្ញុំ​។


ជា​ការ​ត្រឹមត្រូវ​ដែល​ខ្ញុំ​គិត​ដូច្នេះ​ចំពោះ​អ្នក​ទាំងអស់គ្នា ពីព្រោះ​ខ្ញុំ​មាន​អ្នករាល់គ្នា​នៅក្នុង​ចិត្ត​ជានិច្ច ដ្បិត​អ្នក​ទាំងអស់គ្នា​ជា​អ្នករួមចំណែក​ជាមួយខ្ញុំ​ក្នុង​ព្រះគុណ ទោះបីជា​នៅពេល​ខ្ញុំ​ជាប់ឃុំឃាំង ឬ​ឆ្លើយការពារខ្លួន ឬ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​ក៏ដោយ​។


ក្នុងចំណោម​អ្នកទាំងនោះ មាន​ហ៊ីមេនាស និង​អ័លេក្សានត្រុស ដែល​ខ្ញុំ​បាន​ប្រគល់​ទៅ​សាតាំង ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​ប្រៀនប្រដៅ កុំឲ្យ​និយាយប្រមាថព្រះ​ឡើយ​៕


អ័លេក្សានត្រុស​ជាងទង់ដែង​ធ្វើបាប​ខ្ញុំ​យ៉ាងច្រើន​; ព្រះអម្ចាស់​នឹង​តបសង​គាត់​តាម​អំពើ​របស់​គាត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម