Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 10:40 - ព្រះគម្ពីរខ្មែរសាកល

40 ព្រះយេស៊ូវ​យាង​ទៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ម្ដងទៀត ត្រង់​កន្លែង​ដែល​យ៉ូហាន​បាន​ធ្វើពិធីជ្រមុជទឹក​កាលពីមុន ហើយ​ព្រះអង្គ​ក៏​ស្នាក់នៅ​ទីនោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ហើយ​ក៏​យាង​ទៅ​ឆ្លង​អូរ​យ័រដាន់​ម្ដង​ទៀត​ ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក​កាល​ពីមុន​ ហើយ​ព្រះអង្គ​ក៏​បាន​ស្នាក់​នៅ​ទី​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​វិញ​ទៀត ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​ពិធី​ជ្រមុជ‌ទឹក​មុន​ដំបូង ហើយ​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 ព្រះ‌យេស៊ូ​យាង​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​លោក​យ៉ូហាន​ធ្លាប់​ជ្រមុជ​ទឹក*​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​ព្រះអង្គ​គង់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 រួច​យាង​ទៅ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ​ទៀត គឺ​ជា​កន្លែង​ដែល​លោក​យ៉ូហាន​ធ្វើ​បុណ្យ​ជ្រមុជ​ជាន់​មុន​ដំបូង ហើយ​ទ្រង់​គង់​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អ៊ីសា​ទៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ជា​ថ្មី​ម្ដង​ទៀត ត្រង់​កន្លែង​ដែល​យ៉ះយ៉ា​ធ្លាប់​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា‌ជន​កាល​ពី​មុន រួច​អ៊ីសា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




យ៉ូហាន 10:40
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ការទាំងនេះ​បាន​កើតឡើង​នៅ​បេថានី​ខាងនាយ​ទន្លេយ័រដាន់ ជា​កន្លែងដែល​យ៉ូហាន​ធ្វើពិធីជ្រមុជទឹក​។


ដូច្នេះ ព្រះយេស៊ូវ​លែង​យាង​ដោយ​បើកចំហ​នៅក្នុងចំណោម​ជនជាតិយូដា​ទៀតឡើយ ប៉ុន្តែ​យាង​ចាកចេញ​ពីទីនោះ​ទៅ​ជនបទ​ជិត​ទីរហោស្ថាន ដល់​ទីក្រុង​មួយ​ដែល​គេ​ហៅថា​អេប្រាអិម ហើយ​ស្នាក់នៅ​ទីនោះ​ជាមួយ​ពួក​សិស្ស​។


បន្ទាប់ពីការនេះ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​ថា​៖“យើង​នាំគ្នា​ទៅ​យូឌា​ម្ដងទៀត”។


ពួកគេ​ក៏​មករក​យ៉ូហាន ហើយ​និយាយថា​៖ “រ៉ាប៊ី អ្នកដែល​នៅ​ត្រើយម្ខាង​ទន្លេយ័រដាន់​ជាមួយ​លោក ដែល​លោក​ធ្លាប់​ធ្វើបន្ទាល់​នោះ មើល៍! គាត់​កំពុង​ធ្វើពិធីជ្រមុជទឹក ហើយ​មនុស្ស​ទាំងអស់​កំពុង​ទៅរក​គាត់”។


បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវ​យាងចុះឡើង​តែ​នៅ​កាលីឡេ គឺ​ព្រះអង្គ​មិន​ចង់​យាងចុះឡើង​នៅ​យូឌា​ទេ ពីព្រោះ​ពួកយូដា​រក​ធ្វើគុត​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម