Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:18 - ព្រះគម្ពីរខ្មែរសាកល

18 នៅ​ថ្ងៃបន្ទាប់ ប៉ូល​បាន​ចូលទៅ​ជួប​យ៉ាកុប​ជាមួយ​យើង ហើយ​ពួក​ចាស់ទុំ​ទាំងអស់​ក៏​មក​ជួបជុំគ្នានៅទីនោះ​ដែរ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ​នៅ​ថ្ងៃ​បន្ទាប់​ លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ ហើយ​ចាស់ទុំ​ទាំង​អស់​បាន​មក​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ុល​បានទៅ​ផ្ទះ​របស់​លោក​យ៉ាកុប​ជា‌មួយ​យើង ឯ​ពួក​ចាស់​ទុំ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកុប​ជា​មួយ​យើង រីឯ​ពួក​ព្រឹទ្ធា‌ចារ្យ*​ទាំង​អស់​ក៏​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ថ្ងៃ​ស្អែក​ឡើង​ប៉ុល​ក៏​ចូល​ទៅ​សួរ​យ៉ាកុប​ជា​មួយ​នឹង​យើង ក្នុង​កាល​ដែល​ពួក​ចាស់‌ទុំ​ទាំង​អស់​ប្រជុំ​គ្នា​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​ថ្ងៃ​បន្ទាប់ លោក​ប៉ូល​បាន​ទៅ​ផ្ទះ​លោក​យ៉ាកកូប ជា​មួយ​យើង រីឯ​ពួក​អះលី‌ជំអះ​ទាំង​អស់ ក៏​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 21:18
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សាវ័ក​ទាំង​ដប់ពីរ​នាក់​មាន​ឈ្មោះ​ដូចតទៅ​: ទីមួយ​គឺ​ស៊ីម៉ូន​ដែល​គេ​ហៅថា​ពេត្រុស បន្ទាប់មក​គឺ​អនទ្រេ​ប្អូនប្រុស​របស់​គាត់ យ៉ាកុប​កូន​របស់​សេបេដេ និង​យ៉ូហាន​ប្អូនប្រុស​របស់​យ៉ាកុប​;


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


ពេត្រុស​ក៏​ធ្វើសញ្ញា​ដោយ​ដៃ​ឲ្យ​ពួកគេ​នៅស្ងៀម ហើយ​ប្រាប់​ពួកគេ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក រួច​និយាយថា​៖ “សូម​ប្រាប់​ការទាំងនេះ​ដល់​យ៉ាកុប និង​ពួក​បងប្អូន​ផង”។ បន្ទាប់មក គាត់​ក៏​ចេញដំណើរ​ទៅ​កន្លែង​ផ្សេងទៀត​។


ក្រោយពី​អ្នកទាំងពីរ​និយាយចប់​ហើយ យ៉ាកុប​តប​ថា​៖ “បងប្អូន​អើយ សូម​ស្ដាប់​ខ្ញុំ​។


ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។


ពួកគេបាន​ផ្ញើ​សំបុត្រ​តាម​អ្នកទាំងនោះ ដែល​មាន​សរសេរ​ដូចតទៅ​៖ “យើងខ្ញុំ​ពួក​សាវ័ក និង​ពួក​ចាស់ទុំ ដែលជា​បងប្អូន សូម​ជម្រាបសួរ​ដល់​បងប្អូន​សាសន៍ដទៃ​ដែល​រស់នៅ​អាន់ទីយ៉ូក ស៊ីរី និង​គីលីគា​។


ដូច្នេះ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ក៏​ជួបជុំគ្នា​ដើម្បី​ពិចារណា​រឿង​នេះ។


ប៉ូល​បាន​ចាត់​គេ​ពី​មីលេត​ទៅ​អេភេសូរ ឲ្យ​ហៅ​ពួក​ចាស់ទុំ​របស់​ក្រុមជំនុំ​នោះ​មក​។


លោក​អាច​ជ្រាប​បាន​ថា មិនទាន់​លើស​ដប់ពីរ​ថ្ងៃ​ទេ តាំងពី​ខ្ញុំ​បាន​ឡើងទៅ​ថ្វាយបង្គំ​នៅ​យេរូសាឡិម


ប៉ុន្តែ​ខ្ញុំ​មិន​បាន​ជួប​សាវ័ក​ឯទៀត​ទេ លើកលែងតែ​យ៉ាកុប​ប្អូនប្រុស​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


ពី​ខ្ញុំ យ៉ាកុប ដែលជា​បាវបម្រើ​របស់​ព្រះ និង​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាបសួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​ដែល​ត្រូវបាន​កម្ចាត់កម្ចាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម