Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:40 - ព្រះគម្ពីរខ្មែរសាកល

40 ប៉ូល និងស៊ីឡាស​ក៏​ចេញ​ពី​គុក​ចូលទៅ​ផ្ទះ​លីឌា ហើយ​ជួប​បងប្អូន ក៏​លើកទឹកចិត្ត​ពួកគេ រួច​ចេញដំណើរទៅ​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

40 ពេល​ចេញ​ពី​គុក​មក​ ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​ រួច​ចាកចេញ​ទៅ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ដូច្នេះ ពួក​លោក​ក៏​ចេញ​ពី​គុក ហើយ​ទៅសួរ​សុខ​ទុក្ខ​នាង​លីឌា។ កាល​បាន​ឃើញ​ពួក​បង‌ប្អូន​ហើយ ពួក​លោក​ក៏​លើក​ទឹក​ចិត្ត​គេ រួច​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បងប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ត​គេ​ទៀត​ផង រួច​ទើប​លោក​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 កាល​ចេញ​ពី​គុក​ហើយ ទើប​នាំ​គ្នា​ទៅ​ឯ​នាង​លីឌា លុះ​បាន​ឃើញ​ពួក​ជំនុំ នោះ​ក៏​ទូន្មាន​ដល់​គេ រួច​ចេញ​ដំណើរ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 អ្នក​ទាំង​ពីរ​ចេញ​ពី​ទី​ឃុំ‌ឃាំង ចូល​ទៅ​ផ្ទះ​របស់​នាង​លីឌា ហើយ​បាន​ជួប​ពួក​បង​ប្អូន ព្រម​ទាំង​បាន​លើក​ទឹក​ចិត្ដ​គេ​ទៀត​ផង រួច​ទើប​គាត់​នាំ​គ្នា​ធ្វើ​ដំណើរ​ចេញ​ទៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 16:40
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រានោះ ហ្វូងមនុស្ស​ដែល​ជួបជុំគ្នា​មាន​ប្រមាណ​មួយរយ​ម្ភៃ​នាក់​។ ពេត្រុស​ក៏​ក្រោកឈរឡើង​នៅ​កណ្ដាលចំណោម​បងប្អូន ហើយ​និយាយថា​៖


ហើយ​ពង្រឹង​ចិត្ត​របស់​ពួក​សិស្ស ទាំង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​កាន់ខ្ជាប់​នូវ​ជំនឿ ដោយ​និយាយ​ថា​៖ “យើង​ត្រូវតែ​ឆ្លងកាត់​ទុក្ខវេទនា​ជាច្រើន ដើម្បី​ចូលទៅ​ក្នុង​អាណាចក្រ​របស់​ព្រះ”។


មាន​ស្ត្រី​ម្នាក់​កំពុង​ស្ដាប់ នាង​ឈ្មោះ​លីឌា ជា​អ្នកជំនួញក្រណាត់ពណ៌ស្វាយ​នៅ​ក្រុង​ធាទេរ៉ា នាង​ជាអ្នក​ថ្វាយបង្គំ​ព្រះ​។ ព្រះអម្ចាស់​បាន​បើក​ចិត្ត​របស់​នាង​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​សេចក្ដី​ដែល​ប៉ូល​និយាយ​។


គាត់​មានកេរ្តិ៍ឈ្មោះល្អ​ក្នុងចំណោម​បងប្អូន​នៅ​លីស្ត្រា និង​អ៊ីកូនាម​។


នៅពេល​ពេត្រុស និងយ៉ូហាន​ត្រូវបាន​ដោះលែង អ្នកទាំងពីរ​ក៏​មករក​គ្នា​របស់ខ្លួន ហើយ​រៀបរាប់ប្រាប់​ពួកគេ​អំពី​អ្វីៗដែល​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​និយាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម