ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
កិច្ចការ 11:23 - ព្រះគម្ពីរខ្មែរសាកល នៅពេលបារណាបាសបានទៅដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះគាត់ក៏អរសប្បាយ ហើយលើកទឹកចិត្តពួកគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់នឹងព្រះអម្ចាស់ Khmer Christian Bible ពេលលោកបារណាបាសមកដល់ ហើយបានឃើញព្រះគុណរបស់ព្រះជាម្ចាស់ គាត់ក៏ត្រេកអរ ព្រមទាំងលើកទឹកចិត្តពួកគេគ្រប់គ្នាឲ្យប្ដេជ្ញាចិត្តនៅជាប់ជាមួយព្រះអម្ចាស់ជានិច្ច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់ អាល់គីតាប ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។ |
ព្រះអង្គបានពិសោធចិត្តរបស់ទូលបង្គំ ព្រះអង្គបានពិនិត្យមើលទូលបង្គំនៅពេលយប់; ព្រះអង្គបានបន្សុទ្ធទូលបង្គំ ក៏រកមិនឃើញការល្មើសអ្វីឡើយ; ទូលបង្គំបានសម្រេចចិត្តថានឹងមិនធ្វើខុសដោយមាត់របស់ទូលបង្គំឡើយ។
កូនរបស់ខ្ញុំអើយ ប្រសិនបើចិត្តរបស់អ្នកមានប្រាជ្ញា ចិត្តរបស់ខ្ញុំក៏នឹងអរសប្បាយដែរ!
ដានីយ៉ែលបានសម្រេចក្នុងចិត្តថា មិនឲ្យខ្លួនទៅជាសៅហ្មងដោយអាហាររបស់ស្ដេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់សោយនោះឡើយ ដូច្នេះគាត់ក៏សុំមេមហាតលិក ដើម្បីកុំឲ្យខ្លួនទៅជាសៅហ្មង។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងមនុស្សស្លាប់មួយចំហៀងខ្លួននោះថា៖“កូនអើយ បាបរបស់អ្នកត្រូវបានលើកលែងទោសហើយ”។
ចូរស្ថិតនៅក្នុងខ្ញុំ នោះខ្ញុំក៏ស្ថិតនៅក្នុងអ្នករាល់គ្នាដែរ។ ដូចដែលមែកមិនអាចបង្កើតផលដោយឯកឯងបានឡើយ លុះត្រាតែនៅជាប់នឹងដើមទំពាំងបាយជូរ អ្នករាល់គ្នាក៏មិនអាចបង្កើតផលដូច្នោះបានដែរ លុះត្រាតែអ្នករាល់គ្នាស្ថិតនៅក្នុងខ្ញុំ។
បន្ទាប់ពីការប្រជុំចប់ហើយ មានជនជាតិយូដាជាច្រើន និងអ្នកចូលសាសនាយូដាដែលគោរពកោតខ្លាចព្រះ បានទៅតាមប៉ូល និងបារណាបាស។ អ្នកទាំងពីរក៏សន្ទនាជាមួយពួកគេ ទាំងលើកទឹកចិត្តពួកគេឲ្យនៅជាប់ក្នុងព្រះគុណរបស់ព្រះ។
ហើយពង្រឹងចិត្តរបស់ពួកសិស្ស ទាំងលើកទឹកចិត្តពួកគេឲ្យកាន់ខ្ជាប់នូវជំនឿ ដោយនិយាយថា៖ “យើងត្រូវតែឆ្លងកាត់ទុក្ខវេទនាជាច្រើន ដើម្បីចូលទៅក្នុងអាណាចក្ររបស់ព្រះ”។
ហើយចុះសំពៅពីទីនោះទៅអាន់ទីយ៉ូក ជាកន្លែងដែលពួកគេត្រូវបានផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះ សម្រាប់កិច្ចការដែលពួកគេបានបំពេញ។
រីឯប៉ូលបានជ្រើសរើសស៊ីឡាស ហើយចេញដំណើរទៅ ដោយត្រូវបងប្អូនផ្ទុកផ្ដាក់នឹងព្រះគុណរបស់ព្រះអម្ចាស់។
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
“ឥឡូវនេះ ខ្ញុំសូមផ្ទុកផ្ដាក់អ្នករាល់គ្នានឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គដែលអាចនឹងស្អាងទឹកចិត្តអ្នករាល់គ្នា ព្រមទាំងអាចប្រទានមរតកដល់អ្នករាល់គ្នា ក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាវិសុទ្ធ។
មានពួកលេវីម្នាក់ ឈ្មោះយ៉ូសែប ស្រុកកំណើតនៅស៊ីពរ៍ ដែលពួកសាវ័កហៅថា បារណាបាស (បារណាបាស មានអត្ថន័យប្រែថា កូននៃការកម្សាន្តចិត្ត)
បើសិនជាអ្នកជំរុញទឹកចិត្ត ក៏ចូរជំរុញទឹកចិត្ត; អ្នកដែលចែកទាន ក៏ចូរធ្វើដោយចិត្តទូលាយ; អ្នកដែលនាំមុខ ក៏ចូរធ្វើដោយចិត្តខ្នះខ្នែង; អ្នកដែលមេត្តា ក៏ចូរធ្វើដោយចិត្តរីករាយចុះ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ពេលខ្ញុំមានបំណងដូច្នេះ តើខ្ញុំបានប្រព្រឹត្តដោយធ្វេសប្រហែសឬ? ឬមួយក៏អ្វីដែលខ្ញុំសម្រេច ខ្ញុំសម្រេចតាមសាច់ឈាម បានជាសម្រាប់ខ្ញុំ “មែនៗ” គឺ “ទេៗ” ដែរ?
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត
រីឯអ្នកវិញ អ្នកបានដើរតាមសេចក្ដីបង្រៀន របៀបរស់នៅ គោលបំណង ជំនឿ សេចក្ដីអត់ធ្មត់ សេចក្ដីស្រឡាញ់ និងការស៊ូទ្រាំរបស់ខ្ញុំ
ខ្ញុំបានសរសេរដោយសង្ខេប តាមរយៈស៊ីលវ៉ានដែលខ្ញុំចាត់ទុកជាបងប្អូនដ៏ស្មោះត្រង់ ដើម្បីជំរុញទឹកចិត្តអ្នករាល់គ្នា និងធ្វើបន្ទាល់ថា នេះជាព្រះគុណដ៏ពិតប្រាកដរបស់ព្រះ។ ដូច្នេះ ចូរឈរមាំក្នុងព្រះគុណនេះចុះ។
ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។