Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:8 - ព្រះគម្ពីរខ្មែរសាកល

8 ដានីយ៉ែល​បាន​សម្រេច​ក្នុងចិត្ត​ថា មិន​ឲ្យ​ខ្លួន​ទៅជាសៅហ្មង​ដោយ​អាហារ​របស់​ស្ដេច ឬ​ដោយ​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ​នោះ​ឡើយ ដូច្នេះ​គាត់​ក៏​សុំ​មេ​មហាតលិក ដើម្បីកុំឲ្យ​ខ្លួន​ទៅជាសៅហ្មង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប៉ុន្តែ ដានី‌យ៉ែល​បាន​តាំង​ចិត្ត​ថា លោក​មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រាដែល​ស្ដេច​ធ្លាប់​សោយ​ឡើយ។ ដូច្នេះ គាត់​ក៏​សូម​ដល់​ចៅ‌ហ្វាយ​លើ​ពួក​មហា‌តលិក ដើម្បី​មិន​ឲ្យ​ខ្លួន​គាត់​ត្រូវ​សៅ‌ហ្មង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 យុវជន​ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ព្រះ‌មហា‌ក្សត្រ​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ប៉ុន្តែដានី‌យ៉ែល​បាន​សំរេច​ក្នុង​ចិត្ត​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​អាហារ​របស់​ស្តេច ឬ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ដែល​ទ្រង់​ធ្លាប់​សោយ​ឡើយ បាន​ជា​លោក​សូម​ដល់​ចៅហ្វាយ​លើ​ពួក​កំរៀវ ដើម្បី​មិន​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដានី‌យ៉ែល​ប្ដេជ្ញា​ចិត្ត​មិន​បរិភោគ​ម្ហូប​អាហារ និង​ស្រា​របស់​ពី​ស្តេច​ទេ ក្រែង​នាំ​ឲ្យ​គាត់​ទៅ​ជា​មិន​បរិសុទ្ធ គាត់​សូម​លោក​នាយក​ក្រុម​មហា‌តលិក កុំ​បង្ខំ​គាត់​ឲ្យ​បរិភោគ​ម្ហូប​អាហារ​ទាំង​នោះ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយមក ពួកគាត់​បាន​ភ្ជាប់ខ្លួន​នឹង​ព្រះ​បាល-ពេអរ ពួកគាត់​បាន​ហូប​យញ្ញបូជា​របស់​ព្រះដែល​គ្មានជីវិត


ទូលបង្គំ​បាន​ស្បថ ហើយក៏​បញ្ជាក់ ថាទូលបង្គំ​នឹង​កាន់តាម​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​។


ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


សូម​កុំឲ្យ​ចិត្ត​របស់ទូលបង្គំ​ល្អៀង​ទៅរក​សេចក្ដីអាក្រក់ ដើម្បី​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាមួយ​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ឡើយ ហើយក៏​កុំឲ្យ​ទូលបង្គំ​ហូប​ម្ហូបដ៏ឆ្ងាញ់​របស់ពួកគេ​ដែរ​។


កុំ​ចេះតែចង់បាន​ម្ហូបដ៏ឆ្ងាញ់​របស់គេ​ឡើយ ដ្បិត​វា​ជា​អាហារ​នៃ​សេចក្ដីបញ្ឆោត​។


ស្ដេច​ទ្រង់​តម្រូវ​ចំណែក​ប្រចាំថ្ងៃ​សម្រាប់​ពួកគេ​ពី​អាហារ​របស់​អង្គទ្រង់ និង​ពី​ស្រាទំពាំងបាយជូរ​ដែល​ទ្រង់​សោយ ហើយ​ឲ្យ​បង្ហាត់​ពួកគេ​បី​ឆ្នាំ​។ លុះ​ផុត​ពេលវេលានោះ ពួកគេ​ត្រូវ​បម្រើ​នៅចំពោះ​ស្ដេច​។


ពួកគេ​ក៏​ផឹក​ស្រា ហើយ​សរសើរតម្កើង​បណ្ដា​ព្រះ​ដែលធ្វើពី​មាស ប្រាក់ លង្ហិន ដែក ឈើ និង​ថ្ម​។


នៅពេល​បារណាបាស​បាន​ទៅ​ដល់ ហើយ​ឃើញ​ព្រះគុណ​របស់​ព្រះ នោះ​គាត់​ក៏​អរសប្បាយ ហើយ​លើកទឹកចិត្ត​ពួកគេ​ទាំងអស់គ្នា​ឲ្យ​ប្ដេជ្ញាចិត្ត​នៅជាប់នឹង​ព្រះអម្ចាស់


ប៉ុន្តែ​ត្រូវ​សរសេរ​ទៅ​ពួកគេ​ឲ្យ​ចៀសវាង​ពី​សេចក្ដីសៅហ្មង​នៃ​រូបបដិមាករ ពី​អំពើអសីលធម៌ខាងផ្លូវភេទ ពី​សាច់សត្វ​ដែល​សម្លាប់ដោយច្របាច់ក និង​ពី​ឈាម​។


ប៉ុន្តែ​ប្រសិនបើ​អ្នកណា​ឈរ​មាំ​ក្នុង​ចិត្ត​របស់​ខ្លួន ទាំង​គ្មាន​សេចក្ដីបង្ខំ ហើយ​បើ​អាចគ្រប់គ្រង​លើ​បំណង​របស់ខ្លួនឯង​បាន ព្រមទាំង​បាន​សម្រេច​ក្នុង​ចិត្ត​របស់ខ្លួន​ថា​នឹង​ទុក​នាង​ជា​ស្ត្រីព្រហ្មចារី នោះ​គាត់​ធ្វើ​បាន​ល្អ​ហើយ​។


ម្នាក់ៗ​ត្រូវ​ឲ្យ ដូចដែល​បាន​សម្រេច​ក្នុង​ចិត្ត​ហើយ មិនមែន​ដោយ​ស្ដាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​អ្នកដែលឲ្យ​ដោយចិត្តរីករាយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម