Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 23:28 - ព្រះគម្ពីរខ្មែរសាកល

28 នាង​សម្ងំចាំ​ដូច​ចោរប្លន់ ហើយ​បន្ថែម​មនុស្ស​ក្បត់​នៅក្នុងចំណោម​មនុស្សប្រុស​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 នាង​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចម្រើន​អ្នក​ក្បត់ នៅ​ក្នុង​ពួក​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចំរើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ស្រី​នោះ​ចាំ​ស្ទាក់​នៅ​តាម​ផ្លូវ ដូច​ចោរ​ស្ទាក់​ចាំ​ប្លន់ វា​ធ្វើ​ឲ្យ​ប្រុស​ជា​ច្រើន​ក្បត់​ប្រពន្ធ។

សូមមើលជំពូក ចម្លង




សុភា‌សិត 23:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ទោះបីជា​នាង​និយាយ​នឹង​យ៉ូសែប​ជា​រៀងរាល់ថ្ងៃ​ក៏ដោយ ក៏​គាត់​មិន​ព្រម​ស្ដាប់តាម​នាង ដើម្បី​រួមដំណេក​ជាមួយ​នាង ឬ​នៅ​ជាមួយ​នាង​ឡើយ​។


មាត់​របស់​ស្ត្រី​ផិតក្បត់​ជា​រណ្ដៅ​ដ៏ជ្រៅ អ្នកដែល​ត្រូវ​ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធ នឹង​ធ្លាក់​ទៅក្នុង​រណ្ដៅនោះ​។


ជាការពិត មនុស្សម្នាក់ធ្លាក់ខ្លួន​រហូតដល់​មានតម្លៃត្រឹមតែ​នំប៉័ង​មួយ​ដុំ​ប៉ុណ្ណោះ ដោយសារតែ​ស្រី គឺ​ស្រីសំផឹង ហើយ​ប្រពន្ធគេ​ប្រមាញ់យក​ព្រលឹង​ដ៏មានតម្លៃ​។


ពេលនោះ មើល៍! មាន​ស្ត្រី​ម្នាក់​មក​ជួប​គាត់ ដោយ​សម្លៀកបំពាក់​ជា​ស្ត្រីពេស្យា ទាំង​មានឧបាយកល​ក្នុង​ចិត្ត​។


ជួនកាល​នាង​នៅតាម​ផ្លូវ ជួនកាល​នាង​នៅតាម​កន្លែងសាធារណៈ ទាំង​សម្ងំចាំ​នៅ​គ្រប់​កែងផ្លូវ​។


ប៉ុន្តែ​អ្នកនោះ​មិន​ដឹង​ថា​ព្រលឹងមនុស្សស្លាប់​នៅ​ទីនោះ​ទេ ក៏​មិន​ដឹង​ថា​អ្នកដែល​ត្រូវ​នាង​ហៅ នៅក្នុង​ទីជម្រៅ​នៃ​ស្ថានមនុស្សស្លាប់​ដែរ​៕


ខ្ញុំ​បាន​រកឃើញ​អ្វីដែល​ល្វីងជូរចត់​ជាង​សេចក្ដីស្លាប់​ទៅទៀត គឺ​មនុស្សស្រី​ដែល​ចិត្ត​របស់នាង​ជា​អន្ទាក់ និង​ជា​សំណាញ់ ហើយ​ដៃ​របស់នាង​ជា​ខ្នោះ​។ អ្នកដែល​ផ្គាប់ព្រះហឫទ័យ​ព្រះ នឹង​រួចផុត​ពី​នាង ប៉ុន្តែ​មនុស្សបាប​នឹង​ត្រូវ​នាង​ចាប់​វិញ​។


កុំឲ្យ​យើង​ប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​ប្រព្រឹត្ត​ឡើយ ជាលទ្ធផល មាន​មនុស្ស​ពីរម៉ឺនបីពាន់​នាក់​ដួលស្លាប់ ក្នុង​មួយ​ថ្ងៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម