Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:28 - ព្រះគម្ពីរខ្មែរសាកល

28 ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ថិតនៅ​ក្នុង​ព្រះអង្គ​ចុះ ដើម្បី​កាលណា​ព្រះអង្គ​លេចមក យើង​អាច​មាន​ភាពក្លាហាន ព្រមទាំង​ឥត​ត្រូវ​អៀនខ្មាស​នៅចំពោះ​ព្រះអង្គ ក្នុងកាលដែល​ព្រះអង្គ​យាងមក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ឥឡូវ​នេះ​ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ ព្រម​ទាំ​ង​មិន​ខ្មាស​នៅ​ពី​មុខ​ព្រះអង្គ​ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​មក​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ឥឡូវ​នេះ កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ព្រះ‌អង្គ​ចុះ ដើម្បី​កាល​ណា​ព្រះ‌អង្គ​លេច​មក នោះ​យើង​នឹង​មាន​ទំនុក​ចិត្ត ហើយ​មិន​ត្រូវ​ខ្មាស​នៅ​ចំពោះ​ព្រះ‌អង្គ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌យេស៊ូ​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ត​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​យ៉ាង​រុង​រឿង ហើយ​ពេល​ព្រះអង្គ​យាង​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗ​អើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ឥឡូវ​នេះ កូន​ចៅ​ទាំង‌ឡាយ​អើយ ចូរ​ស្ថិត​នៅ​ជាប់​នឹង​អ៊ីសា​ចុះ ដើម្បី​ឲ្យ​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង នៅ​ថ្ងៃ​ដែល​គាត់​មក​យ៉ាង​រុង​រឿង ហើយ​ពេល​គាត់​មក​នោះ យើង​នឹង​មិន​ត្រូវ​អៀន​ខ្មាស​នៅ​ចំពោះ​មុខ​គាត់​ឡើយ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:28
29 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ គេ​នឹង​ពោលថា​៖ “មើល៍! នេះ​ហើយជា​ព្រះ​របស់យើង យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​យើង​! នេះ​ហើយជា​ព្រះយេហូវ៉ា យើង​បាន​ទន្ទឹងរង់ចាំ​ព្រះអង្គ ចូរឲ្យ​យើង​ត្រេកអរ ហើយ​អរសប្បាយ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​!”។


រីឯ​អ៊ីស្រាអែល​នឹង​ត្រូវ​ព្រះយេហូវ៉ា​សង្គ្រោះ​ដោយ​សេចក្ដីសង្គ្រោះ​ដ៏អស់កល្ប​; អ្នករាល់គ្នា​នឹង​មិន​អាម៉ាស់មុខ ឬ​អៀនខ្មាស​ឡើយ គឺ​រហូតអស់កល្បជាអង្វែងតរៀងទៅ​។


ប៉ុន្តែ​នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក តើ​នរណា​អាច​ទ្រាំ​បាន​? នៅពេល​ព្រះអង្គ​លេចមក តើ​នរណា​អាច​នៅឈរ​បាន​? ដ្បិត​ព្រះអង្គ​ប្រៀបដូចជា​ភ្លើង​របស់​ជាងទង និង​ដូចជា​សាប៊ូ​របស់​អ្នក​បោកគក់​។


មើល៍! យើង​នឹង​ចាត់​ព្យាការី​អេលីយ៉ា​ឲ្យមក​ឯ​អ្នករាល់គ្នា មុន​ថ្ងៃ​ដ៏ធំឧត្ដម និង​គួរឲ្យខ្លាច​របស់​ព្រះយេហូវ៉ា​បាន​មកដល់​។


ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។


ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​អ្នកខ្លះ​ដែល​កំពុង​ឈរ​នៅ​ទីនេះ នឹង​មិន​ភ្លក់​សេចក្ដីស្លាប់​សោះឡើយ រហូតដល់​បាន​ឃើញ​កូនមនុស្ស​មក​ជាមួយ​អាណាចក្រ​របស់​លោក”៕


ដូច្នេះ អ្នកណាក៏ដោយដែល​អៀនខ្មាស​ដោយព្រោះ​ខ្ញុំ និង​ពាក្យ​របស់ខ្ញុំ នៅ​ជំនាន់​នេះ​ដែល​ផិតក្បត់ និង​ពេញដោយបាប កូនមនុស្ស​ក៏​នឹង​អៀនខ្មាស​ដោយព្រោះ​អ្នកនោះ​ដែរ នៅពេល​កូនមនុស្ស​មក​ជាមួយ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ ទាំង​ប្រកបដោយ​សិរីរុងរឿង​នៃ​ព្រះ​បិតា​របស់​លោក”៕


នៅ​ថ្ងៃ​ដែល​កូនមនុស្ស​ត្រូវបាន​សម្ដែងឲ្យឃើញ ក៏​នឹង​កើតមាន​យ៉ាងដូច្នោះដែរ​។


ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “មើល៍! នៅ​ស៊ីយ៉ូន​យើង​ដាក់​ថ្ម​នៃ​ការជំពប់ និង​ថ្មដា​នៃ​សេចក្ដីបណ្ដាលឲ្យជំពប់ដួល​; ប៉ុន្តែ​អ្នក​ដែល​ជឿទុកចិត្តលើ​ព្រះអង្គ នឹង​មិន​ត្រូវ​អាម៉ាស់មុខ​ឡើយ” ៕


ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ខ្វះ​អំណោយទាន​ណាមួយ​ឡើយ ក្នុងពេលដែល​អ្នករាល់គ្នា​ទន្ទឹងរង់ចាំ​ការសម្ដែងឲ្យឃើញ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ប៉ុន្តែ​ម្នាក់ៗ​នឹងត្រូវបានប្រោសឲ្យរស់ឡើងវិញ តាម​លំដាប់​រៀងៗខ្លួន គឺ​ព្រះ​គ្រីស្ទ​ជា​ផលដំបូង បន្ទាប់មក​គឺ​មនុស្ស​របស់​ព្រះ​គ្រីស្ទ នៅពេល​ព្រះអង្គ​យាងមកវិញ


នៅក្នុង​ព្រះគ្រីស្ទ និង​តាមរយៈ​ជំនឿ​លើ​ព្រះអង្គ យើង​មាន​ផ្លូវចូល​ទៅឯ​ព្រះ ដោយ​ភាពក្លាហាន ទាំង​ទុកចិត្ត​។


កាលណា​ព្រះ​គ្រីស្ទ​ដែលជា​ជីវិត​របស់អ្នករាល់គ្នា​បាន​លេចមក ពេលនោះ​អ្នករាល់គ្នា​ក៏​នឹង​លេចមក​ជាមួយ​ព្រះអង្គ​ក្នុង​សិរីរុងរឿង​ដែរ​។


ដ្បិត​តើ​នរណា​ជា​ទីសង្ឃឹម ជា​អំណរ និង​ជា​មកុដ​នៃ​មោទនភាព​របស់យើង​នៅចំពោះ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នៅពេល​ព្រះអង្គ​យាងមកវិញ​? តើ​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ឬ​?


ដើម្បី​ពង្រឹង​ចិត្ត​របស់អ្នករាល់គ្នា ឲ្យ​ឥតបន្ទោសបាន​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង ដោយ​សេចក្ដីវិសុទ្ធ នៅពេល​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​ជាមួយ​វិសុទ្ធជន​ទាំងអស់​របស់​ព្រះអង្គ​! អាម៉ែន​៕


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ព្រះអង្គផ្ទាល់​ញែក​អ្នករាល់គ្នា​ជាវិសុទ្ធ​ទាំងស្រុង ព្រមទាំង​រក្សា​វិញ្ញាណ ព្រលឹង និង​រូបកាយ​របស់អ្នករាល់គ្នា​ទាំងមូល​ឲ្យ​ឥតកំហុស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​យាងមកវិញ​។


ចូរ​កាន់តាម​សេចក្ដីបង្គាប់​ឲ្យបាន​ឥតសៅហ្មង និង​ឥតកន្លែងបន្ទោសបាន រហូតដល់​ការលេចមក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង


ចាប់ពីឥឡូវនេះទៅ មាន​មកុដ​នៃ​សេចក្ដីសុចរិត​បម្រុងទុក​សម្រាប់​ខ្ញុំ ដែល​ព្រះអម្ចាស់​ជា​ចៅក្រម​ដ៏សុចរិតយុត្តិធម៌​នឹង​ប្រទាន​ដល់​ខ្ញុំ​នៅ​ថ្ងៃ​នោះ​; មិនគ្រាន់តែ​ខ្ញុំ​ប៉ុណ្ណោះទេ គឺ​ប្រទាន​ដល់​អស់អ្នក​ដែល​ស្រឡាញ់​ការលេចមក​របស់​ព្រះអង្គ​ដែរ​។


ហើយ​ទន្ទឹងរង់ចាំ​សេចក្ដីសង្ឃឹម​ដ៏មានពរ និង​ការលេចមក​នៃ​សិរីរុងរឿង​របស់​ព្រះ​ដ៏ធំឧត្ដម និង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះសង្គ្រោះ​នៃយើង​។


ព្រះ​គ្រីស្ទ​ក៏​ថ្វាយ​អង្គទ្រង់​តែម្ដងគត់ ដើម្បី​ផ្ទុក​បាប​របស់​មនុស្ស​ជាច្រើន​យ៉ាងនោះដែរ ហើយ​ព្រះអង្គ​នឹង​លេចមក​ជាលើកទីពីរ មិនមែន​ដើម្បី​ផ្ទុក​បាប​ទេ គឺ​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​វិញ​៕


ដើម្បីឲ្យ​ជំនឿ​ដែលត្រូវបានពិសោធ​របស់អ្នករាល់គ្នា (​ជា​ជំនឿ​ដែលមានតម្លៃជាង​មាស​ដែល​រមែងតែងតែ​សាបសូន្យ ទោះបីជា​ត្រូវ​ពិសោធ​ដោយ​ភ្លើង​ក៏ដោយ​) ត្រូវបាន​ចាត់ទុកថា​សមនឹង​ការសរសើរ សិរីរុងរឿង និង​កិត្តិយស នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


កូន​រាល់គ្នា​របស់ខ្ញុំ​អើយ ខ្ញុំ​សរសេរ​សេចក្ដីទាំងនេះ​មក​អ្នករាល់គ្នា ដើម្បីកុំឲ្យ​អ្នករាល់គ្នា​ប្រព្រឹត្តបាប​ឡើយ​។ ប៉ុន្តែ​ប្រសិនបើ​មាន​អ្នកណា​ប្រព្រឹត្តបាប យើង​មាន​ព្រះជំនួយ​នៅចំពោះ​ព្រះ​បិតា គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏សុចរិតយុត្តិធម៌​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ឥឡូវនេះ​យើង​ជា​កូន​របស់​ព្រះ ហើយ​យើង​នឹង​ទៅជា​យ៉ាងណា​នោះ មិនទាន់​បាន​សម្ដែង​មក​នៅឡើយទេ​។ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា កាលណា​ព្រះអង្គ​បាន​សម្ដែង​អង្គទ្រង់ នោះ​យើង​នឹង​បាន​ដូច​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​យ៉ាងណា យើង​នឹង​ឃើញ​ព្រះអង្គ​ជា​យ៉ាងនោះ​ឯង​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ប្រសិនបើ​ចិត្ត​របស់យើង​មិន​ចោទប្រកាន់​យើង​ទេ យើង​មាន​ភាពក្លាហាន​នៅចំពោះ​ព្រះ


ដោយសារតែការនេះ សេចក្ដីស្រឡាញ់​បានគ្រប់លក្ខណ៍​នៅក្នុង​យើង ដើម្បីឲ្យ​យើង​មាន​ភាពក្លាហាន​នៅ​ថ្ងៃ​នៃ​ការជំនុំជម្រះ ដ្បិត​ដូចដែល​ព្រះគ្រីស្ទ​ជា​យ៉ាងណា យើង​ក៏​ជា​យ៉ាងនោះដែរ នៅក្នុង​ពិភពលោកនេះ​។


នេះ​ជា​ទំនុកចិត្ត​ដែល​យើង​មាន​ចំពោះ​ព្រះ គឺថា​ប្រសិនបើ​យើង​ទូល​សុំ​អ្វី​ស្របតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ នោះ​ព្រះអង្គ​នឹង​សណ្ដាប់​យើង‍។


“មើល៍! ព្រះអង្គ​យាង​មក​ក្នុង​ពពក គ្រប់ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ គឺ​សូម្បីតែ​ពួកអ្នកដែល​ចាក់ទម្លុះ​ព្រះអង្គ ហើយ​ពូជសាសន៍​ទាំងអស់​នៅលើ​ផែនដី​នឹង​យំគក់ទ្រូង​ដោយព្រោះ​ព្រះអង្គ”។ មែនហើយ អាម៉ែន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម