ទូលបង្គំនឹងដើរចុះឡើងនៅទីធំទូលាយ ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។
កាឡាទី 2:4 - ព្រះគម្ពីរខ្មែរសាកល តាមពិត មានរឿងនេះ ដោយសារតែបងប្អូនក្លែងក្លាយដែលលួចចូលមក ពួកគេចូលមកស៊ើបការណ៍ពីសេរីភាពរបស់យើងដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីធ្វើឲ្យយើងទៅជាទាសករ។ Khmer Christian Bible ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក គឺជាពួកអ្នកដែលបានលបចូលមកក្នុងចំណោមយើង ដើម្បីអង្កេតមើលសេរីភាពរបស់យើងនៅក្នុងព្រះគ្រិស្ដយេស៊ូ ក្នុងបំណងធ្វើឲ្យយើងត្រលប់ជាទាសករ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែដោយព្រោះពួកបងប្អូនក្លែងក្លាយបានជ្រៀតចូលមក ជាអ្នកដែលបានលបចូលមកអង្កេតមើលសេរីភាព ដែលយើងមាននៅក្នុងព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រឡប់ជាទាសករវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលបង្ហាញគេដូច្នេះ គឺដោយព្រោះពួកបងប្អូនក្លែងក្លាយ ដែលបានស៊កសៀតចូលមក ដោយលួចលាក់ គេបានលួចចូល ដើម្បីនឹងលបមើលសេរីភាពនៃយើងខ្ញុំ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ដោយចង់នាំឲ្យយើងខ្ញុំជាប់ចំណងវិញ អាល់គីតាប ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយ ជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអាល់ម៉ាហ្សៀសអ៊ីសា ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ វិញ។ |
ទូលបង្គំនឹងដើរចុះឡើងនៅទីធំទូលាយ ដ្បិតទូលបង្គំបានស្វែងរកច្បាប់តម្រារបស់ព្រះអង្គ។
សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។
យើងនឹងដាក់ពែងនោះនៅក្នុងដៃរបស់ពួកអ្នកដែលធ្វើទុក្ខអ្នកវិញ ជាអ្នកដែលបាននិយាយទៅព្រលឹងរបស់អ្នកថា: ‘ក្រាបចុះដើម្បីឲ្យយើងបានឆ្លងទៅ!’ ហើយអ្នកបានធ្វើឲ្យខ្នងរបស់អ្នកដូចជាដី គឺដូចជាផ្លូវឲ្យពួកគេឆ្លងទៅ”៕
មានអ្នកខ្លះចុះមកពីយូឌា ហើយបង្រៀនបងប្អូនថា៖ “លុះត្រាតែអ្នករាល់គ្នាបានទទួលពិធីកាត់ស្បែកតាមទម្លាប់របស់ម៉ូសេ ពុំនោះទេ អ្នករាល់គ្នាមិនអាចទទួលការសង្គ្រោះបានឡើយ”។
ដោយយើងខ្ញុំបានឮថា មានអ្នកខ្លះដែលចេញពីចំណោមយើងខ្ញុំ បានធ្វើឲ្យបងប្អូនមានអំពល់ដោយពាក្យសម្ដី បណ្ដាលឲ្យចិត្តបងប្អូនវិលវល់ ទោះបីជាយើងខ្ញុំមិនបានបង្គាប់អ្នកទាំងនោះក៏ដោយ
ព្រមទាំងនឹងមានមនុស្សដែលអធិប្បាយបង្វែរ កើតមានពីចំណោមអ្នករាល់គ្នាផ្ទាល់ ដើម្បីអូសទាញពួកសិស្សឲ្យតាមខ្លួន។
ពោលគឺ អ្នករាល់គ្នាមិនបានទទួលវិញ្ញាណនៃភាពជាទាសករ ដែលធ្វើឲ្យត្រឡប់ទៅក្នុងសេចក្ដីភ័យខ្លាចទៀតទេ គឺអ្នករាល់គ្នាបានទទួលព្រះវិញ្ញាណនៃភាពជាកូនវិញ។ យើងស្រែកដោយព្រះវិញ្ញាណនេះថា: “អ័ប្បា! ព្រះបិតាអើយ!”។
ដ្បិតមនុស្សបែបនេះជាសាវ័កក្លែងក្លាយ ជាអ្នកធ្វើការពេញដោយការបោកបញ្ឆោតដែលបន្លំខ្លួនជាសាវ័ករបស់ព្រះគ្រីស្ទ។
អ្វីដែលខ្ញុំនិយាយនេះ មិនមែននិយាយស្របតាមព្រះអម្ចាស់ទេ គឺខ្ញុំនិយាយដូចជាតាមភាពឆោតល្ងង់វិញ ក្នុងការអួតអាងអំពីទំនុកចិត្តនេះ។
ជាការពិត ទោះបីជាមានអ្នកណាយកអ្នករាល់គ្នាទៅធ្វើជាទាសករ ឬស៊ីបង្ហិនអ្នករាល់គ្នា ឬកេងប្រវ័ញ្ចអ្នករាល់គ្នា ឬជិះជាន់អ្នករាល់គ្នា ឬទះកំផ្លៀងអ្នករាល់គ្នាក៏ដោយ ក៏អ្នករាល់គ្នាចេះទ្រាំដែរ។
ក្នុងការធ្វើដំណើរជាញឹកញាប់ ខ្ញុំរងគ្រោះថ្នាក់ពីទន្លេ គ្រោះថ្នាក់ពីចោរប្លន់ គ្រោះថ្នាក់ពីជនរួមជាតិ គ្រោះថ្នាក់ពីសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់ក្នុងសមុទ្រ និងគ្រោះថ្នាក់ពីបងប្អូនក្លែងក្លាយ;
រីឯព្រះអម្ចាស់ជាវិញ្ញាណ ហើយកន្លែងណាដែលព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅ កន្លែងនោះមានសេរីភាព។
តាមពិត វាមិនមែនជាដំណឹងល្អផ្សេងទៀតទេ គឺគ្រាន់តែមានអ្នកខ្លះធ្វើឲ្យអ្នករាល់គ្នាវិលវល់ ហើយចង់បំប្លែងដំណឹងល្អរបស់ព្រះគ្រីស្ទប៉ុណ្ណោះ។
ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។
យើងក៏ដូច្នោះដែរ កាលយើងនៅក្មេង យើងបានជាប់ជាទាសករនៅក្រោមគោលការណ៍បឋមខាងលោកីយ៍។
ព្រះគ្រីស្ទបានរំដោះយើង ដើម្បីឲ្យយើងមានសេរីភាព។ ដូច្នេះ ចូរឈរឲ្យមាំមួន ហើយកុំឲ្យជាប់នឹមនៃភាពជាទាសករទៀតឡើយ។
ខ្ញុំទុកចិត្តអ្នករាល់គ្នាក្នុងព្រះអម្ចាស់ថា អ្នករាល់គ្នានឹងគ្មានគំនិតអ្វីផ្សេងទៀតឡើយ ប៉ុន្តែចំពោះអ្នកដែលធ្វើឲ្យអ្នករាល់គ្នាវិលវល់ ពួកគេនឹងទទួលទោស ទោះបីជាអ្នកណាក៏ដោយ។
ដ្បិតក្នុងចំណោមពួកគេ មានអ្នកដែលលបចូលទៅក្នុងផ្ទះនានា ហើយទាក់យកស្ត្រីល្ងង់ខ្លៅដែលពេញដោយបាប ដែលត្រូវបាននាំទៅតាមតណ្ហាផ្សេងៗ។
រីឯអ្នកដែលសម្លឹងមើលទៅក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍នៃសេរីភាព ហើយបន្តកាន់ខ្ជាប់ដោយមិនធ្វើជាអ្នកស្ដាប់ដែលភ្លេច គឺធ្វើជាអ្នកធ្វើតាមដែលប្រព្រឹត្តវិញ អ្នកនោះនឹងមានពរក្នុងកិច្ចការរបស់ខ្លួន។
ចូរប្រព្រឹត្តជាមនុស្សមានសេរីភាព ប៉ុន្តែកុំយកសេរីភាពនោះជាលេសដើម្បីប្រព្រឹត្តការអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមជាបាវបម្រើរបស់ព្រះវិញ។
ពួកគេសន្យាថានឹងឲ្យសេរីភាពដល់អ្នកទាំងនោះ ប៉ុន្តែខ្លួនឯងផ្ទាល់ជាទាសករនៃសេចក្ដីវិនាស។ ជាការពិត មនុស្សម្នាក់ត្រូវអ្នកណាបង្ក្រាប ក៏ជាប់ជាទាសកររបស់អ្នកនោះហើយ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំជឿគ្រប់ទាំងវិញ្ញាណឡើយ ប៉ុន្តែចូរពិសោធវិញ្ញាណទាំងនោះ ថាតើជារបស់ព្រះឬយ៉ាងណា ដ្បិតមានព្យាការីក្លែងក្លាយជាច្រើនបានចេញទៅក្នុងពិភពលោកហើយ។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។