Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:24 - ព្រះគម្ពីរខ្មែរសាកល

24 ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ពេល​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​នៅ​ក្នុង​ចំណោម​យើង​ ដែល​យើង​មិន​បាន​អនុញ្ញាត​ ពួកគេ​បាន​ចេញ​ទៅ​រំខាន​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នក​រាល់គ្នា​ខ្វល់ខ្វាយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដោយ​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត​ដោយ​ពាក្យ​សម្ដី បណ្ដាល​ឲ្យអ្នក​រាល់​គ្នា​វិល​វល់​គំនិត តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បងប្អូន​ជ្រួល‌ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បងប្អូន បណ្ដាល​ឲ្យ​បងប្អូន​មាន​កង្វល់​ក្នុង​ចិត្ត។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ថា មាន​អ្នក​ខ្លះ​ចេញ​ពី​ពួក​យើង​ខ្ញុំ​មក នាំ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វល់​ចិត្ត ហើយ​ឲ្យ​វល់​គំនិត ដោយ​ពាក្យ​សំដី​ដែល​គេ​ថា ត្រូវ​តែ​កាត់​ស្បែក ហើយ​កាន់​តាម​ក្រិត្យ‌វិន័យ​ផង តែ​យើង​ខ្ញុំ​មិន​បាន​បង្គាប់​គេ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 យើង​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា មាន​ពួក​យើង​ខ្លះ​បាន​នាំ​ឲ្យ​បង​ប្អូន​ជ្រួល​ច្របល់ មក​ពី​ពាក្យ​ដែល​គេ​និយាយ​ប្រាប់​បង​ប្អូន បណ្ដាល​ឲ្យ​បង​ប្អូន​មាន​កង្វល់​ក្នុង​ចិត្ដ។ យើង​ខ្ញុំ​ពុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​មក​ទេ។

សូមមើលជំពូក ចម្លង




កិច្ចការ 15:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នកខ្លះ​ចុះមក​ពី​យូឌា ហើយ​បង្រៀន​បងប្អូន​ថា៖ “លុះត្រាតែ​អ្នករាល់គ្នា​បាន​ទទួលពិធីកាត់ស្បែក​តាម​ទម្លាប់​របស់​ម៉ូសេ ពុំនោះទេ អ្នករាល់គ្នា​មិនអាច​ទទួល​ការ​សង្គ្រោះ​បានឡើយ”។


តាមពិត វា​មិនមែន​ជា​ដំណឹងល្អ​ផ្សេងទៀត​ទេ គឺ​គ្រាន់តែ​មាន​អ្នកខ្លះ​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ហើយ​ចង់​បំប្លែង​ដំណឹងល្អ​របស់​ព្រះ​គ្រីស្ទ​ប៉ុណ្ណោះ​។


ខ្ញុំ​ទុកចិត្ត​អ្នករាល់គ្នា​ក្នុង​ព្រះអម្ចាស់​ថា អ្នករាល់គ្នា​នឹង​គ្មាន​គំនិត​អ្វី​ផ្សេងទៀត​ឡើយ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​វិលវល់ ពួកគេ​នឹង​ទទួល​ទោស ទោះបីជាអ្នកណាក៏ដោយ​។


ខ្ញុំ​ចង់ឲ្យ​ពួក​អ្នក​ដែល​ធ្វើឲ្យ​អ្នករាល់គ្នា​ជ្រួលច្របល់ ក្រៀវ​ខ្លួនឯង​ទៅ​!


អ្នករាល់គ្នា​ដែល​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ក្រឹត្យវិន័យ បាន​បែកចេញ​ពី​ព្រះ​គ្រីស្ទ ហើយ​ធ្លាក់ចេញ​ពី​ព្រះគុណ​ហើយ​។


ចូរ​រំលឹក​គេអំពី​សេចក្ដីទាំងនេះ ហើយ​ដាស់តឿនយ៉ាងម៉ឺងម៉ាត់​នៅចំពោះ​ព្រះ កុំឲ្យ​ឈ្លោះប្រកែកអំពីពាក្យសម្ដី ពីព្រោះ​ធ្វើដូច្នេះ​គ្មាន​ប្រយោជន៍​អ្វីឡើយ គឺ​បានតែ​បង្ខូច​អ្នក​ស្ដាប់​ប៉ុណ្ណោះ​។


ពួកគេ​បាន​ចេញ​ពី​យើង​ទៅ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​គ្នា​យើង​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​ជា​គ្នា​យើង​មែន ម្ល៉េះសម​ពួកគេ​បាន​បន្ត​នៅ​ជាមួយ​យើង​; ប៉ុន្តែ​ពួកគេ​ចេញទៅ​ដើម្បីឲ្យ​ច្បាស់​ថា ពួកគេ​ទាំងអស់គ្នា​មិនមែន​ជា​គ្នា​យើង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម