Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 4:3 - ព្រះគម្ពីរខ្មែរសាកល

3 យើង​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង យើង​បាន​ជាប់ជាទាសករ​នៅ​ក្រោម​គោលការណ៍បឋម​ខាង​លោកីយ៍​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 រីឯ​យើង​វិញ​ក៏​ដូច្នេះ​ដែរ​ ពេល​យើង​នៅ​ជា​ទារក​នៅ​ឡើយ​ យើង​បាន​ជាប់​នៅ​ក្រោម​គោលការណ៍​បឋម​របស់​លោកិយ​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​យើង​វិញក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេងនៅ​ឡើយ យើង​នៅ​ជាប់​ក្រោម​គោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា​របស់​លោកីយ៍នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង​នៅ​ឡើយ នោះ​យើង​ត្រូវ​ជាប់​ចំណង ក្នុង​អំណាច​នៃ​អស់​ទាំង​បថម​សិក្សា​របស់​លោកីយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចីនេះ

សូមមើលជំពូក ចម្លង




កាឡាទី 4:3
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“អស់អ្នក​ដែល​នឿយហត់ និង​មានបន្ទុកធ្ងន់​អើយ ចូរ​មក​រក​ខ្ញុំ​! ខ្ញុំ​នឹង​ឲ្យ​អ្នករាល់គ្នា​បាន​សម្រាក​។


បន្ទាប់មក ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកយូដា​ដែល​ជឿ​លើ​ព្រះអង្គ​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​ស្ថិតនៅ​ក្នុង​ពាក្យ​របស់ខ្ញុំ អ្នករាល់គ្នា​ពិតជា​សិស្ស​របស់ខ្ញុំ​។


ឥឡូវនេះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ល្បងល​ព្រះ​ដូច្នេះ ដោយ​ដាក់​នឹម​លើ ក​សិស្ស​ទាំងនោះ ជា​នឹម​ដែល​សូម្បីតែ​ដូនតា​របស់យើង និង​យើងផ្ទាល់​ក៏មិនអាច​ទ្រាំទ្រ​បាន​ផង​?


ដ្បិត​យើង​ដឹង​ហើយ​ថា ក្រឹត្យវិន័យ​គឺ​ខាងវិញ្ញាណ រីឯ​ខ្ញុំ​គឺ​ខាងសាច់ឈាម ដែល​ត្រូវបាន​លក់​ឲ្យនៅ​ក្រោម​បាប​។


ពោលគឺ អ្នករាល់គ្នា​មិន​បាន​ទទួល​វិញ្ញាណ​នៃ​ភាពជាទាសករ ដែលធ្វើឲ្យ​ត្រឡប់ទៅ​ក្នុង​សេចក្ដីភ័យខ្លាច​ទៀត​ទេ គឺ​អ្នករាល់គ្នា​បាន​ទទួល​ព្រះវិញ្ញាណ​នៃ​ភាពជាកូន​វិញ​។ យើង​ស្រែក​ដោយ​ព្រះវិញ្ញាណនេះ​ថា​: “អ័ប្បា​! ព្រះ​បិតា​អើយ​!”។


ជាការពិត ទោះបីជា​មាន​អ្នកណា​យក​អ្នករាល់គ្នា​ទៅ​ធ្វើជាទាសករ ‍ឬ​ស៊ីបង្ហិន​អ្នករាល់គ្នា ‍ឬ​កេងប្រវ័ញ្ច​អ្នករាល់គ្នា ឬ​ជិះជាន់​អ្នករាល់គ្នា ឬ​ទះកំផ្លៀង​អ្នករាល់គ្នា​ក៏ដោយ ក៏​អ្នករាល់គ្នា​ចេះ​ទ្រាំ​ដែរ​។


តាមពិត មានរឿងនេះ ដោយសារតែ​បងប្អូនក្លែងក្លាយ​ដែល​លួចចូលមក ពួកគេ​ចូលមក​ស៊ើបការណ៍​ពី​សេរីភាព​របស់យើង​ដែល​យើង​មាន​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បី​ធ្វើឲ្យ​យើង​ទៅជាទាសករ​។


បើដូច្នេះ ហេតុអ្វីបានជា​មាន​ក្រឹត្យវិន័យ​? ក្រឹត្យវិន័យ​ត្រូវបាន​បន្ថែម​មក​ដោយព្រោះ​ការល្មើស រហូតដល់​ពូជពង្ស​ម្នាក់​ដែល​ត្រូវបាន​សន្យា​នោះ​បាន​មក​ដល់​។ ក្រឹត្យវិន័យនេះ ត្រូវបាន​ដាក់ឲ្យអនុវត្ត​ដោយ​ដៃ​របស់​អ្នកកណ្ដាល​ម្នាក់ តាមរយៈ​បណ្ដា​ទូតសួគ៌​។


គឺ​គាត់​នៅ​ក្រោម​អ្នកមើលថែ និង​អ្នកគ្រប់គ្រង រហូតដល់​ពេលវេលាដែល​ឪពុក​បាន​កំណត់ទុកមុន​។


សេចក្ដីទាំងនេះ​ចាត់ទុកជានិមិត្តរូប ពោលគឺ ស្ត្រីទាំងនេះ​ជា​សម្ពន្ធមេត្រី​ពីរ​។ មួយ​មកពី​ភ្នំ​ស៊ីណាយ ទាំង​បង្កើត​កូន​សម្រាប់​ភាពជាទាសករ​; នោះ​គឺ​ហាការ​។


ហាការ​នេះ គឺ​ភ្នំ​ស៊ីណាយ​នៅ​អារ៉ាប៊ី ហើយ​ត្រូវជា​យេរូសាឡិម​នៅសព្វថ្ងៃនេះ ដ្បិត​យេរូសាឡិម​នៅ​ធ្វើជាទាសករ​ជាមួយ​កូនចៅ​របស់​នាង​។


ដូច្នេះ បងប្អូន​អើយ យើង​មិនមែន​ជា​កូន​របស់​ស្ត្រីដែលជាបាវបម្រើ​ទេ គឺ​ជា​កូន​របស់​ស្ត្រីដែលមានសេរីភាព​វិញ​៕


ពីមុន កាល​អ្នករាល់គ្នា​មិនទាន់​ស្គាល់​ព្រះ អ្នករាល់គ្នា​បាន​ធ្វើជាទាសករ​ដល់​របស់​ដែល​មិនមែន​ជា​ព្រះ​តាំងពីដើមមក


ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​ស្គាល់​ព្រះ​ហើយ​——​ឬ​ស៊ូ​និយាយថា​អ្នករាល់គ្នា​ត្រូវ​ព្រះ​ស្គាល់​វិញ​——​ចុះម្ដេចក៏​អ្នករាល់គ្នា​ត្រឡប់ទៅ​រក​គោលការណ៍បឋម​ដ៏ខ្សោយ និង​គ្មានតម្លៃ​ម្ដងទៀត​ដូច្នេះ​? តើ​អ្នករាល់គ្នា​ចង់​ធ្វើជាទាសករ​ដល់​របស់ទាំងនោះ​សាជាថ្មី​ឬ​?


ប្រសិនបើ​អ្នករាល់គ្នា​បាន​ស្លាប់​ជាមួយ​ព្រះ​គ្រីស្ទ ឲ្យរួចពី​គោលការណ៍បឋម​របស់​ពិភពលោក​មែន ចុះម្ដេចក៏​អ្នករាល់គ្នា​ចុះចូលនឹងបទបញ្ញត្តិ​ដែលថា​:


ចូរ​ប្រុងប្រយ័ត្ន កុំឲ្យ​មាន​អ្នកណា​ចាប់​អ្នករាល់គ្នា​ជាឈ្លើយសឹក​ដោយ​ទស្សនវិជ្ជា និង​ដោយ​ពាក្យបោកបញ្ឆោត​ឥតប្រយោជន៍​ឡើយ​។ សេចក្ដីទាំងនោះ​ចេញមកពី​ទំនៀមទម្លាប់​របស់​មនុស្ស ចេញមកពី​គោលការណ៍បឋម​របស់​ពិភពលោក គឺ​មិនមែន​ចេញមកពី​ព្រះ​គ្រីស្ទ​ទេ​។


តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។


ដោយ​ធ្វើជា​បូជាចារ្យ​មិនមែន​ស្របតាម​ក្រឹត្យវិន័យ​នៃ​បទបញ្ជា​ខាងសាច់ឈាម​នោះ​ទេ គឺ​ស្របតាម​អំណាច​នៃ​ជីវិត​ដែលមិនអាចបំផ្លាញបាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម