ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 42:4 - ព្រះគម្ពីរខ្មែរសាកល នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ អាល់គីតាប ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ដំណាក់របស់ទ្រង់ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរគុណទ្រង់។ |
ចូរចូលតាមទ្វាររបស់ព្រះអង្គដោយការអរព្រះគុណ ហើយចូលក្នុងទីធ្លារបស់ព្រះអង្គដោយការសរសើរតម្កើង; ចូរអរព្រះគុណដល់ព្រះអង្គ ចូរថ្វាយពរព្រះនាមរបស់ព្រះអង្គ។
ដោយសារតែសេចក្ដីក្រេវក្រោធ និងព្រះពិរោធរបស់ព្រះអង្គ។ ប្រាកដមែន ព្រះអង្គបានលើកទូលបង្គំឡើង ហើយបោះទូលបង្គំចោល។
ខ្ញុំបានអរសប្បាយដែលគេនិយាយនឹងខ្ញុំថា៖ “យើងនាំគ្នាទៅដំណាក់របស់ព្រះយេហូវ៉ា!”។
ដោយយល់ដល់ពួកបងប្អូន និងពួកមិត្តសម្លាញ់របស់ខ្ញុំ ខ្ញុំនឹងពោលថា៖ “សូមឲ្យមានសេចក្ដីសុខសាន្តនៅខាងក្នុងនាង”។
យើងធ្លាប់សន្ទនាជាមួយគ្នាយ៉ាងផ្អែមល្ហែម យើងធ្លាប់ដើរកណ្ដាលអង្គប្រជុំនៅក្នុងដំណាក់របស់ព្រះ។
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
ហេតុអ្វីបានជាប្រជាជាតិនានានិយាយថា៖ “ព្រះរបស់ពួកគេនៅឯណា” ដូច្នេះ? សូមឲ្យការសងសឹកនៃឈាមបាវបម្រើរបស់ព្រះអង្គដែលត្រូវបានបង្ហូរនោះ ត្រូវបានស្គាល់នៅក្នុងចំណោមប្រជាជាតិនានានៅចំពោះភ្នែកយើងខ្ញុំផង។
ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំទៅជាហេតុបង្កជម្លោះដល់អ្នកជិតខាងរបស់យើងខ្ញុំ ហើយពួកសត្រូវរបស់យើងខ្ញុំសើចចំអកឲ្យយើងខ្ញុំក្នុងចំណោមពួកគេ។
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។