Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 79:10 - ព្រះគម្ពីរខ្មែរសាកល

10 ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​? សូមឲ្យ​ការសងសឹក​នៃ​ឈាម​បាវបម្រើ​របស់ព្រះអង្គ​ដែល​ត្រូវបាន​បង្ហូរ​នោះ ត្រូវបាន​ស្គាល់​នៅក្នុងចំណោម​ប្រជាជាតិ​នានា​នៅចំពោះ​ភ្នែក​យើងខ្ញុំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​នានា ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?» ព្រះអង្គ​អើយ សូម​ឲ្យ​ប្រជា‌ជាតិ ទាំង‌ឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា ព្រះអង្គ​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តើ​គួរ​គប្បី​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​សួរ​ថា ព្រះ​របស់​គេ​នៅ​ឯ​ណា​ឬ​អី សូម​ឲ្យ​ការ​សង‌សឹក​ចំពោះ​ឈាម​នៃ​ពួក​អ្នក​បំរើ​ទ្រង់ ដែល​ត្រូវ​កំចាយ​នោះ បាន​ស្គាល់​ច្បាស់ នៅ​កណ្តាល​ពួក​សាសន៍​ដទៃ ឲ្យ​យើង​ខ្ញុំ​បាន​ឃើញ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ហេតុ​អ្វី​បាន​ជា​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​នានា ពោល​ថា «ព្រះ​របស់​គេ​នៅ​ឯ​ណា?» អុលឡោះ​អើយ សូម​ឲ្យ​ប្រជា‌ជាតិ ទាំង‌ឡាយ​បាន​ដឹង​នៅ​ចំពោះ​មុខ​យើង​ខ្ញុំ​ថា ទ្រង់​នឹង​ដាក់​ទោស​ពួក​គេ ព្រោះ​គេ​បាន​បង្ហូរ​ឈាម​អ្នក​បម្រើ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 79:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​?


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ​? ហេតុអ្វីបានជា​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែល​នៅចំពោះ​ខ្ញុំ និង​សម្រាប់​ព្រះ​របស់ខ្ញុំ​៕


ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


ដូច្នេះ មនុស្ស​នឹង​ពោលថា​៖ “ពិតជា​មាន​ផល​សម្រាប់​មនុស្ស​សុចរិត​មែន​! ពិតជា​មាន​ព្រះ​ដែល​ជំនុំជម្រះ​នៅលើ​ផែនដី​មែន​!”៕


ព្រះយេហូវ៉ា​បាន​សម្ដែង​អង្គទ្រង់​ហើយ ព្រះអង្គ​បាន​អនុវត្ត​សេចក្ដីយុត្តិធម៌​; មនុស្ស​អាក្រក់​ជាប់អន្ទាក់​ដោយ​ស្នាដៃ​របស់ខ្លួន​។ ហ៊ីកាអុន សេឡា


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​ការសងសឹក​អើយ​! ព្រះ​នៃ​ការសងសឹក​អើយ សូម​បញ្ចេញពន្លឺ​មក​!


ឱបើ​ព្រះអង្គ​ហែក​ផ្ទៃមេឃ​យាង​ចុះមក ហើយ​ភ្នំ​ទាំងឡាយ​រញ្ជួយ​នៅចំពោះ​ព្រះអង្គ​ទៅអេះ!


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​សងសឹក​ដោយ​ខ្លួនឯង​ឡើយ គឺ​ចូរ​ទុក​ឱកាស​ឲ្យ​ព្រះពិរោធ​របស់​ព្រះអង្គ​វិញ ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“ព្រះអម្ចាស់​មានបន្ទូលថា ការដាក់ទោសសងសឹក​ជា​របស់យើង យើង​នឹង​តបសង​វិញ”។


មេឃ​អើយ បណ្ដា​វិសុទ្ធជន សាវ័ក និង​ព្យាការី​អើយ ចូរ​អរសប្បាយ​ដោយសារតែ​នាង​ចុះ​! ដ្បិត​ព្រះ​បាន​ជំនុំជម្រះ ហើយ​ដាក់ទោស​នាង​ឲ្យ​អ្នករាល់គ្នា​ហើយ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម