Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 122:8 - ព្រះគម្ពីរខ្មែរសាកល

8 ដោយយល់ដល់​ពួក​បងប្អូន និង​ពួក​មិត្តសម្លាញ់​របស់ខ្ញុំ ខ្ញុំ​នឹង​ពោលថា​៖ “សូម​ឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅ​ខាងក្នុង​នាង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ដោយ​យល់​ដល់​បងប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រោះ​យល់​ដល់​ពួក​បង​ប្អូន នឹង​ពួក​មិត្រ​សំឡាញ់ របស់​អញ បាន​ជា​នឹង​ពោល​ឥឡូវ​ថា សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ខាង​ក្នុង​ឯង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ‌មិត្ត​របស់​ខ្ញុំ ខ្ញុំ​ពោល​ថា: សូម​ឲ្យ​ក្រុង​យេរូ‌សាឡឹម បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 122:8
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​ជា​គូកន​នឹង​អស់អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ហើយ​ជា​គូកន​នឹង​អ្នកដែល​កាន់តាម​ច្បាប់តម្រា​របស់ព្រះអង្គ​។


ចំពោះ​វិសុទ្ធជន​ដែល​នៅលើ​ផែនដី ពួកគេ​ជា​មនុស្ស​ដ៏ឧត្ដុង្គឧត្ដម អស់ទាំង​សេចក្ដីត្រេកអរ​របស់ទូលបង្គំ​នៅក្នុង​ពួកគេ​។


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម