Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 115:2 - ព្រះគម្ពីរខ្មែរសាកល

2 ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហេតុ​អ្វី​បាន​ជា​សាសន៍នានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា: «ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 តើ​មាន​ទំនង​អ្វី​ឲ្យ​ពួក​សាសន៍​ដទៃ​សួរ​ថា តើ​ព្រះ​គេ​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​នានា​នាំ​គ្នា​ពោល​ថា: «អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ​នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 115:2
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ​? ហេតុអ្វីបានជា​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែល​នៅចំពោះ​ខ្ញុំ និង​សម្រាប់​ព្រះ​របស់ខ្ញុំ​៕


ទាំងយប់ទាំងថ្ងៃ ទឹកភ្នែក​របស់ខ្ញុំ​បានជា​អាហារ​ដល់​ខ្ញុំ វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។


ហេតុអ្វីបានជា​ប្រជាជាតិ​នានា​និយាយថា​៖ “ព្រះ​របស់ពួកគេ​នៅ​ឯណា” ដូច្នេះ​? សូមឲ្យ​ការសងសឹក​នៃ​ឈាម​បាវបម្រើ​របស់ព្រះអង្គ​ដែល​ត្រូវបាន​បង្ហូរ​នោះ ត្រូវបាន​ស្គាល់​នៅក្នុងចំណោម​ប្រជាជាតិ​នានា​នៅចំពោះ​ភ្នែក​យើងខ្ញុំ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម