Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 42:5 - ព្រះគម្ពីរខ្មែរសាកល

5 ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ ហើយ​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែលមកពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ‌ភក្ត្រ​ទ្រង់​ដែល​តែង‌តែ​ជួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 42:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ទៅណេះទៅណោះ​ដើម្បីពួកគេ ហាក់ដូចជា​ពួកគេជា​មិត្តសម្លាញ់ ឬ​បងប្អូន​របស់​ខ្ញុំ​; ខ្ញុំ​បាន​ឱនចុះ​ដោយ​យំសោក ដូចជា​កាន់ទុក្ខ​ចំពោះ​ម្ដាយ​។


ចូរ​នៅស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ហើយ​រង់ចាំ​ព្រះអង្គ​ដោយអត់ធ្មត់​ចុះ កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ចម្រើនឡើង​ក្នុង​ផ្លូវ​របស់ខ្លួន​ឡើយ ក៏កុំ​រសាប់រសល់​ព្រោះតែ​មនុស្ស​ដែល​អនុវត្ត​កលល្បិច​ដែរ​។


ទូលបង្គំ​ត្រូវបាន​ធ្វើឲ្យ​ចំកោងខ្លួន ទូលបង្គំ​ពិបាកចិត្ត​ក្រៃលែង ទូលបង្គំ​ដើរ​ទាំង​កាន់ទុក្ខ​វាល់ព្រឹកវាល់ល្ងាច​។


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ​? ហេតុអ្វីបានជា​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​ដែល​នៅចំពោះ​ខ្ញុំ និង​សម្រាប់​ព្រះ​របស់ខ្ញុំ​៕


ព្រលឹង​របស់ខ្ញុំ​អើយ ហេតុអ្វីបានជា​ចុះខ្សោយ ហើយ​ជ្រួលច្របល់​នៅក្នុង​ខ្ញុំ​ដូច្នេះ​? ចូរ​រំពឹង​លើ​ព្រះ​ទៅ​! ដ្បិត​ខ្ញុំ​នឹង​អរព្រះគុណ​ព្រះអង្គ​ទៀត សម្រាប់​សេចក្ដីសង្គ្រោះ​នៅចំពោះ​ខ្ញុំ គឺ​ព្រះ​របស់ខ្ញុំ​៕


ជាការពិត ពួកគាត់​ចាប់យក​ទឹកដី មិនមែន​ដោយ​ដាវ​របស់ខ្លួន​ទេ ហើយ​ដើមដៃ​របស់ពួកគាត់​ក៏​មិន​បាន​សង្គ្រោះ​ពួកគាត់​ដែរ គឺ​ព្រះហស្តស្ដាំ និង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​វិញ ដ្បិត​ព្រះអង្គ​បាន​សព្វព្រះហឫទ័យ​នឹង​ពួកគាត់​។


ដោយ​ជឿទុកចិត្តលើ​ព្រះ ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ​; តើ​មនុស្ស​អាច​ធ្វើ​អ្វី​ដល់​ខ្ញុំ​បាន​?


ពេល​ទូលបង្គំ​ភ័យខ្លាច ទូលបង្គំ​ជឿទុកចិត្តលើ​ព្រះអង្គ​។


កាលណា​ចិត្ត​ទូលបង្គំ​ខ្សោយ ទូលបង្គំ​ស្រែកហៅ​ព្រះអង្គ​ពី​ចុងបំផុត​នៃ​ផែនដី​; សូម​ព្រះអង្គ​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្មដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ​ផង


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​សង្ឃឹម​ជានិច្ច ហើយ​សរសើរតម្កើង​ព្រះអង្គ​ឲ្យ​កាន់តែច្រើនឡើង​។


ខ្ញុំ​នឹកចាំ​ព្រះ ក៏​ស្រែកថ្ងូរ ខ្ញុំ​សញ្ជឹងគិត ហើយ​វិញ្ញាណ​របស់ខ្ញុំ​ក៏​ចុះខ្សោយ​។ សេឡា


អ្នករាល់គ្នា​នឹង​មាន​ចម្រៀង ដូច​នៅ​យប់​ដែល​តម្កើង​ពិធីបុណ្យ​ជាវិសុទ្ធ ក៏​មាន​អំណរ​នៃ​ចិត្ត ដូច​ពេល​ចេញដំណើរ​ដោយមាន​ខ្លុយ ដើម្បី​ទៅ​ឯ​ភ្នំ​របស់​ព្រះយេហូវ៉ា គឺ​ទៅ​ឯ​ថ្មដា​នៃ​អ៊ីស្រាអែល​។


ក្នុងចំណោម​អ្នករាល់គ្នា មាន​អ្នកណា​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ស្ដាប់តាម​សំឡេង​របស់​បាវបម្រើ​ព្រះអង្គ​? ចូរឲ្យ​អ្នកដែល​ដើរ​ក្នុង​ភាពងងឹត ហើយ​គ្មាន​ពន្លឺ ទុកចិត្តលើ​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​ពឹងផ្អែក​លើ​ព្រះ​របស់ខ្លួន​ចុះ​!


“មើល៍! ស្ត្រីព្រហ្មចារី​ម្នាក់​នឹង​មានផ្ទៃពោះ ហើយ​សម្រាល​បាន​កូនប្រុស​ម្នាក់ គេ​នឹង​ហៅ​នាម​របស់​កូននោះ​ថា អេម៉ាញូអែល”។ (​អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះ​គង់នៅ​ជាមួយ​យើង​)​។


ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ព្រលឹង​របស់ខ្ញុំ​ព្រួយក្រៃលែង​ស្ទើរតែ​ស្លាប់ ចូរ​នៅ​ទីនេះ ហើយ​ប្រុងស្មារតី​ជាមួយ​ខ្ញុំ​ចុះ”។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម