Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 42:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ ពេល​ព្រលឹង​ខ្ញុំ​ប្លុង​ទៅ ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ ទៅ​ជាមួយ​មនុស្សមួយ​ហ្វូង ហើយ​នាំ​មុខ​គេ ហែទៅ​កាន់​ដំណាក់​របស់​ព្រះ មាន​ទាំង​សម្រែក​អរ​សប្បាយ និង​បទ​ចម្រៀង​សរសើរ​តម្កើង គឺ​មហាជនដែល​ប្រារព្ធ​ពិធី​បុណ្យ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 នៅពេល​ខ្ញុំ​បង្ហូរ​ព្រលឹង​របស់ខ្ញុំ​ចេញ ខ្ញុំ​នឹកចាំ​សេចក្ដីទាំងនេះ គឺ​របៀបដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​មនុស្សច្រើនសន្ធឹក ហើយ​នាំ​ពួកគេ​ទៅ​ដំណាក់​របស់​ព្រះ ដោយ​មាន​សំឡេង​នៃ​សម្រែកហ៊ោសប្បាយ និង​ការអរព្រះគុណ​របស់​ហ្វូងមនុស្ស​ដែល​កាន់ពិធីបុណ្យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះ‌គុណ​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ដំណាក់​របស់​ទ្រង់ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​គុណ​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 42:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​កុំ​ឲ្យ​ស្ដេច​ហេ‌សេ‌គា​នាំ​អ្នក​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ដែរ ដោយ​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​យើង​រាល់​គ្នា រួច​ជា​មិន​ខាន ហើយ​ទី​ក្រុង​នេះ​នឹង​មិន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​អាស‌ស៊ើរ​នោះ​ឡើយ។


ដរាប​ដល់​យើង​មក​នាំ​យក​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ ដូច​ជា​ស្រុក​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ នំបុ័ង ព្រម​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​អូលីវ និង​ឃ្មុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់ ឥត​ស្លាប់។ អ្នក​រាល់​គ្នា​កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដែល​បញ្ចុះ​បញ្ចូល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ។


នៅ​ថ្ងៃ​ទី​ម្ភៃបី ខែ​ទី​ប្រាំពីរ ទ្រង់​ឲ្យ​ប្រជាជន​វិល​ទៅ​ទី​លំនៅ​របស់​គេ​វិញ ដោយ​រីក‌រាយ​សប្បាយ ហើយ​មាន​ចិត្ត​ត្រេក‌អរ ដោយ​ព្រោះ​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​ព្រះបាទ​ដាវីឌ ដល់​ព្រះបាទ​សាឡូម៉ូន និង​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


«ឱ​ប្រសិន‌បើ​ខ្ញុំ​បាន​ដូច​ជា​កាល​ពី​ដើម ដូច​នៅ​គ្រា​ដែល​ព្រះ​ការពារ​រក្សា​ខ្ញុំ​នោះ


៙ ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ព្រះ‌អង្គ ដោយ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទី‌លាន​ព្រះ‌អង្គ ដោយ​សរសើរ! ចូរ​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ចូរ​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ!


ព្រោះ​តែ​សេចក្ដី​ថ្នាំង‌ថ្នាក់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំ​ឡើង ហើយ​បោះ​ចោល។


ហេតុ​អ្វី​បាន​ជា​សាសន៍នានា​ពោល​ថា «តើ​ព្រះ​របស់​ពួកគេ​នៅ​ឯ​ណា?»


ខ្ញុំ​មាន​អំណរ​ណាស់ កាល​គេ​ប្រាប់​ខ្ញុំ​ថា៖ «មក​យើង នាំ​គ្នា​ទៅ​ដំណាក់ របស់​ព្រះ‌យេហូវ៉ា!»


ដោយ​យល់​ដល់​បង​ប្អូន និង​ញាតិ​មិត្ត​របស់​ខ្ញុំ ខ្ញុំ​នឹង​ពោល​ថា «សូម​ឲ្យ​មាន​សេចក្ដី​សុខ នៅ​ក្នុង​អ្នក!»។


យើង​ធ្លាប់​ប្រឹក្សា​គ្នា​យ៉ាង​ផ្អែម‌ល្ហែម ក្នុង​ដំណាក់​ព្រះ យើង​ធ្លាប់​ដើរ​ជា​មួយ​គ្នា ក្នុង​ចំណោម​បណ្ដាជន។


ឱ​ប្រជាជន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ​គ្រប់​ពេល​វេលា ចូរ​ថ្លែង​រៀប​រាប់​នៅ​ចំពោះ​ព្រះ‌អង្គ​ចុះ ដ្បិត​ព្រះ​ជា​ទី​ពឹង​ជ្រក​សម្រាប់​យើង។ –បង្អង់


ហេតុ​អ្វី​ត្រូវ​ឲ្យ​ពួក​សាសន៍​ដទៃ​ប្រមាថ​ថា «តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា?» សូម​ឲ្យ​ការ​សង‌សឹក ចំពោះ​ឈាម​ពួក​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​បាន​ខ្ចាយ​នោះ បាន​ដឹង​ច្បាស់ ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ នៅ​មុខ​យើង​ខ្ញុំផង។


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ដើម​ហេតុ នៃ​ការ​ទាស់‌ទែង​គ្នា ដល់​ពួក​អ្នក​ជិត​ខាងយើង​ខ្ញុំ ហើយ​ខ្មាំង​សត្រូវ​របស់​យើង​ខ្ញុំ គេ​នាំ​គ្នា​សើច​ចំអក។


អ្នក​រាល់​គ្នា​នឹង​ច្រៀង​ចម្រៀង ដូច​នៅ​ពេល​យប់​ណា​ដែល​ធ្វើ​បុណ្យ​រំលង ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ​ក្នុង​ចិត្ត ដូច​ជា​វេលា​ដែល​ដើរ​ផ្លុំ​ខ្លុយ​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា គឺ​ទៅ​ឯ​ព្រះ​ដ៏​ជា​ថ្មដា​នៃ​សាសន៍​អ៊ីស្រា‌អែល។


ចូរ​ក្រោក​ឡើង​ទាំង​យប់ ហើយ​ស្រែក​នៅ​ពេល​ដើម​យាម​ចុះ ត្រូវ​ឲ្យ​ចាក់​ចិត្ត​នាង​ចេញ ដូច​ជា​ទឹក​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អម្ចាស់ ចូរ​ប្រទូល​ដៃ​ឡើង​ទៅ​ឯ​ព្រះ‌អង្គ ដើម្បី​អង្វរ​ឲ្យ​បាន​ជីវិត​នៃ​ក្មេង​តូចៗ​របស់​នាង ដែល​សន្លប់​ទៅ​ដោយ​ឃ្លាន ត្រង់​គ្រប់​ទាំង​ក្បាល​ផ្លូវ ឲ្យ​បាន​គង់​នៅ​វិញ។


ម្ដេច​ក៏​មាស​ប្រែជា​ស្រអាប់ ហើយ​មាស​សុទ្ធ​ប្រែ​ជាបាត់​បង់រស្មី! ថ្ម​ទាំង​ប៉ុន្មាន​នៃ​ទី​បរិសុទ្ធនៅ​រាយ​ប៉ាយ គ្រប់ទី​កន្លែង ត្រង់​ដើម​ផ្លូវ។


ហើយ​កាល​ណា​គេ​ចូល​ទៅ នោះ​ចៅ‌ហ្វាយ​នឹង​ចូល​ទៅ​នៅ​កណ្ដាល​ពួក​គេ រួច​កាល​ណា​គេ​ចេញ​ទៅ នោះ​នឹង​ចេញ​ទៅ​ជា‌មួយ​គ្នា​ដែរ។


ចូរ​ឲ្យ​ពួក​សង្ឃ ជា​ពួក​អ្នក​បម្រើ​របស់​ព្រះ‌យេហូវ៉ា យំ​នៅ​ចន្លោះ​ច្រក​ចូល និង​អាសនា ត្រូវ​ឲ្យ​គេ​ពោល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​ដល់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង សូម​កុំ​ឲ្យ​គេ​មាក់​ងាយ​មត៌ក​របស់​ព្រះ‌អង្គ ឲ្យ​ពួក​សាសន៍​ដទៃ​បាន​គ្រប់‌គ្រង​លើ​គេ​ឡើយ។ តើ​មាន​ទំនង​អ្វី​ឲ្យ​គេ​និយាយ​គ្នា នៅ​កណ្ដាល​សាសន៍​ទាំង​ឡាយ​ថា "តើ​ព្រះ​របស់​គេ​នៅ​ឯ​ណា"?


មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង»។


តែ​លោក​អ័ប្រា‌ហាំ​ឆ្លើយ​ថា "កូន​អើយ ចូរ​នឹក​ចាំ​ថា កាល​ឯង​នៅ​រស់ ឯង​បាន​ទទួល​សុទ្ធ​តែ​សេចក្តី​ល្អ ឯ​ឡាសារ​បាន​តែ​សេចក្តី​អាក្រក់ ឥឡូវ​នេះ គាត់​បានក្សាន្ត​ចិត្ត​ហើយ តែ​ឯង​វិញ​ត្រូវ​វេទនា។


អ្នក និង​កូន​ប្រុស​កូន​ស្រី​របស់​អ្នក ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​របស់​អ្នក ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ជា‌មួយ​អ្នក ពួក​អ្នក​ប្រទេស​ក្រៅ កូន​កំព្រា និងស្រ្ដី​មេម៉ាយ ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក នឹង​ជ្រើស​រើស​សម្រាប់​តាំង​ព្រះ‌នាម​ព្រះ‌អង្គ។


ខ្ញុំ​បាន​ចេញ​ទៅ​ទាំង​ពោរ‌ពេញ តែ​ព្រះ‌យេហូវ៉ា​បាន​នាំ​ខ្ញុំ ឲ្យ​ត្រឡប់​វិល​មក​ដោយ​ទទេ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ហៅ​ឈ្មោះ​ខ្ញុំ​ថា ណា‌អូមី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ ហើយ​ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ដូច្នេះ?»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម