តើបុរសនោះមិនបានប្រាប់ទូលបង្គំថា "នាងជាប្អូនខ្ញុំ"ទេឬ? ហើយនាងខ្លួនឯងផ្ទាល់ក៏និយាយដែរថា "គាត់ជាបងប្រុសខ្ញុំ"។ ដូច្នេះ ទូលបង្គំធ្វើការនេះដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។
ទំនុកតម្កើង 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស! ព្រះគម្ពីរខ្មែរសាកល សូមឲ្យការអាក្រក់របស់មនុស្សអាក្រក់បានបញ្ចប់ទៅ ហើយសូមព្រះអង្គតាំងមនុស្សសុចរិតឡើង! ព្រះដ៏សុចរិតយុត្តិធម៌អើយ ព្រះអង្គជាអ្នកដែលពិសោធចិត្ត និងគំនិតរបស់មនុស្ស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម អាល់គីតាប សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! |
តើបុរសនោះមិនបានប្រាប់ទូលបង្គំថា "នាងជាប្អូនខ្ញុំ"ទេឬ? ហើយនាងខ្លួនឯងផ្ទាល់ក៏និយាយដែរថា "គាត់ជាបងប្រុសខ្ញុំ"។ ដូច្នេះ ទូលបង្គំធ្វើការនេះដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។
នោះសូមព្រះអង្គព្រះសណ្តាប់ពីលើស្ថានសួគ៌ ហើយសម្រេចការងារដោយជំនុំជម្រះពួកអ្នកបម្រើរបស់ព្រះអង្គ ទាំងដាក់ទោសដល់មនុស្សអាក្រក់ ដើម្បីនឹងទម្លាក់អំពើអាក្រក់របស់គេទៅលើក្បាលគេវិញ ហើយសម្រេចដល់មនុស្សសុចរិតទុកជាសុចរិត ដើម្បីនឹងសងដល់គេ តាមសេចក្ដីសុចរិតរបស់ខ្លួនគេទៅ។
ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ
សូមព្រះអង្គបំបាក់ដៃមនុស្សអាក្រក់ និងមនុស្សពាល សូមដាក់ទោសគេ ដើម្បីកុំឲ្យគេប្រព្រឹត្តអំពើអាក្រក់ទៀត។
ដើម្បីរកយុត្តិធម៌ឲ្យជនកំព្រា និងមនុស្សដែលត្រូវគេសង្កត់សង្កិន ប្រយោជន៍កុំឲ្យមនុស្សដែលកើតពីដីមក អាចបំភិតបំភ័យគេតទៅទៀត។
ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
ព្រះអង្គបានល្បងមើលចិត្តទូលបង្គំ ព្រះអង្គបានពិចារណាមើល ទូលបង្គំនៅពេលយប់ ព្រះអង្គបានពិនិត្យមើលទូលបង្គំ ឥតឃើញមានបំណងអាក្រក់ឡើយ ទូលបង្គំបានសម្រេចចិត្តថា មិនឲ្យមាត់ទូលបង្គំមានបាបឡើយ។
ដ្បិតខ្ញុំបានកាន់តាម អស់ទាំងផ្លូវរបស់ព្រះយេហូវ៉ា ហើយមិនបានថយចេញពីព្រះនៃខ្ញុំ ដោយប្រព្រឹត្តអំពើអាក្រក់ឡើយ។
ឱព្រះអម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ ហើយល្បងលទូលបង្គំ សូមសាកចិត្តគំនិតរបស់ទូលបង្គំចុះ។
សូមតើនឡើង! សូមក្រោកឡើង ហើយការពារក្ដីឲ្យទូលបង្គំផង ឱព្រះជាព្រះអម្ចាស់នៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
៙ ព្រះយេហូវ៉ាតាំងជំហានរបស់មនុស្ស ឲ្យបានមាំមួន ពេលព្រះអង្គសព្វព្រះហឫទ័យ នឹងផ្លូវរបស់គេ ។
ព្រះអង្គបានស្រង់ខ្ញុំចេញពីរណ្ដៅ នៃសេចក្ដីវិនាស ចេញពីភក់ជ្រាំ ក៏ដាក់ជើងខ្ញុំនៅលើថ្មដា ហើយធ្វើឲ្យជំហានខ្ញុំឈរយ៉ាងរឹងមាំ។
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។
នោះតើព្រះមិនទតឃើញទេឬ? ដ្បិតព្រះអង្គជ្រាបពីសេចក្ដី ដែលលាក់ទុកនៅក្នុងចិត្ត។
ឱព្រះអើយ សូមបំបាក់ធ្មេញនៅក្នុងមាត់គេ ឱព្រះយេហូវ៉ាអើយ សូមកាច់ចង្កូមពួកសិង្ហស្ទាវទាំងនោះទៅ!
ព្រះយេហូវ៉ាជាទីពឹងជ្រក ដល់អស់អ្នកណាដែលត្រូវគេសង្កត់សង្កិន គឺជាទីពឹងជ្រកនៅគ្រាលំបាក។
ចូរពោលនៅក្នុងចំណោមជាតិសាសន៍នានាថា «ព្រះយេហូវ៉ាសោយរាជ្យ! អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ ព្រះអង្គនឹងជំនុំជម្រះប្រជាជនទាំងឡាយ ដោយយុត្តិធម៌»។
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ដ្បិតព្រះអង្គយាងមកជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយជំនុំជម្រះប្រជាជនទាំងឡាយ ដោយព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ។
នៅចំពោះព្រះយេហូវ៉ា ដ្បិតព្រះអង្គយាងមក ជំនុំជម្រះផែនដី។ ព្រះអង្គនឹងជំនុំជម្រះពិភពលោក ដោយសេចក្ដីសុចរិត ហើយប្រជាជនទាំងឡាយដោយយុត្តិធម៌។
ប៉ុន្តែ ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលជំនុំជម្រះដោយសុចរិត ហើយក៏ល្បងលចិត្តគំនិតអើយ ទូលបង្គំនឹងឃើញព្រះអង្គសងសឹកដល់គេជាមិនខាន ដ្បិតទូលបង្គំបានសម្ដែងដើមហេតុរបស់ទូលបង្គំ ថ្វាយព្រះអង្គជ្រាបហើយ។
យើងនេះ គឺព្រះយេហូវ៉ា យើងស្ទង់ចិត្ត យើងក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវប្រព្រឹត្តរបស់គេ ហើយតាមផលនៃកិរិយារបស់គេ។
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញព្រះអង្គសងសឹកនឹងគេ ដ្បិតទូលបង្គំបានសម្ដែងដើមហេតុ នៃទូលបង្គំដល់ព្រះអង្គហើយ។
ស្ដេចនឹងដំឡើងពន្លាជារាជដំណាក់នៅកណ្ដាលសមុទ្រ ហើយនៅជិតភ្នំបរិសុទ្ធដ៏រុងរឿង ប៉ុន្តែ ជីវិតស្ដេចនោះចូលដល់ចុងបញ្ចប់ ឥតមានអ្នកណាជួយឡើយ។
រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក
សូមព្រះប្រទានឲ្យអ្នករាល់គ្នាមានចិត្តរឹងប៉ឹងដោយបរិសុទ្ធ ឥតសៅហ្មង នៅចំពោះព្រះ ជាព្រះវរបិតារបស់យើង ក្នុងពេលព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងយាងមក ជាមួយពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានត្រាស់ហៅអ្នករាល់គ្នា មកក្នុងសិរីល្អរបស់ព្រះអង្គដ៏ស្ថិតស្ថេរអស់កល្បជានិច្ចក្នុងព្រះគ្រីស្ទ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ ឲ្យបានរឹងប៉ឹង ឲ្យមានកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យបានមាំមួនឥតរង្គើឡើយ។
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។
យើងនឹងសម្លាប់កូនចៅរបស់នាង ហើយក្រុមជំនុំទាំងអស់នឹងដឹងថា គឺយើងនេះហើយដែលស្ទង់មើលចិត្តគំនិត យើងនឹងសងអ្នករាល់គ្នា តាមអំពើដែលអ្នករាល់គ្នាបានប្រព្រឹត្ត។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «កុំមើលតែឫកពាខាងក្រៅ ឬកម្ពស់ខ្លួននោះឡើយ ដ្បិតយើងមិនទទួលអ្នកនេះទេ ព្រោះព្រះមិនទតចំពោះសេចក្ដីដែលមនុស្សលោកពិចារណាមើលទេ មនុស្សតែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទតចំពោះក្នុងចិត្តវិញ»។
ព្រះអង្គនឹងគាំពារជើង ពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ តែពួកអាក្រក់នឹងត្រូវស្ងៀមស្ងាត់ នៅក្នុងទីងងឹតវិញ ដ្បិតមនុស្សមិនមែនឈ្នះដោយកម្លាំងបានទេ។