លោកុប្បត្តិ 20:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 តើបុរសនោះមិនបានប្រាប់ទូលបង្គំថា "នាងជាប្អូនខ្ញុំ"ទេឬ? ហើយនាងខ្លួនឯងផ្ទាល់ក៏និយាយដែរថា "គាត់ជាបងប្រុសខ្ញុំ"។ ដូច្នេះ ទូលបង្គំធ្វើការនេះដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 តើគាត់មិនបានប្រាប់ទូលបង្គំថា: ‘នាងជាប្អូនស្រីរបស់ខ្ញុំ’ ទេឬ? ហើយខ្លួននាងក៏និយាយដែរថា: ‘គាត់ជាបងប្រុសរបស់ខ្ញុំ’។ ទូលបង្គំបានធ្វើការនេះដោយចិត្តបរិសុទ្ធ និងដោយដៃឥតទោសទេ”។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 បុរសនោះទេតើដែលបានប្រាប់ទូលបង្គំថា“នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ទូលបង្គំថា“គាត់ត្រូវជាបងខ្ញុំ”ដែរ។ ទូលបង្គំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃទូលបង្គំក៏ឥតសៅហ្មងដែរ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 តើគាត់មិនបានប្រាប់ទូលបង្គំថា នាងជាប្អូនទេឬអី ហើយនាងក៏និយាយដែរថា គាត់ជាបងខ្ញុំ ដូច្នេះ ទូលបង្គំបានធ្វើការនេះដោយទៀងត្រង់ទេ ហើយដោយដៃស្អាតផង សូមមើលជំពូកអាល់គីតាប5 បុរសនោះទេតើដែលបានប្រាប់ខ្ញុំថា “នាងត្រូវជាប្អូនខ្ញុំ” ហើយស្ត្រីនោះផ្ទាល់ក៏បានប្រាប់ខ្ញុំថា “គាត់ត្រូវជាបងខ្ញុំ”ដែរ។ ខ្ញុំប្រព្រឹត្តដូច្នេះ ដោយចិត្តស្អាតស្អំទេ ហើយដៃខ្ញុំក៏ឥតសៅហ្មងដែរ»។ សូមមើលជំពូក |
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។