១ របាក្សត្រ 28:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឯឯង ឱសាឡូម៉ូន ជាកូនអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមព្រះអង្គ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកព្រះអង្គ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលឯងជាដរាបទៅ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 រីឯបុត្រវិញ សាឡូម៉ូនអើយ! ចូរទទួលស្គាល់ព្រះជាម្ចាស់ ជាព្រះរបស់បិតា ហើយគោរពបម្រើព្រះអង្គដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតព្រះអម្ចាស់ឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើបុត្រស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យបុត្ររកឃើញ ក៏ប៉ុន្តែ ប្រសិនបើបុត្របោះបង់ចោលព្រះអង្គ នោះព្រះអង្គនឹងលះបង់ចោលបុត្ររហូតតទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ហើយឯឯង ឱសាឡូម៉ូន ជាកូនអញអើយ ចូរឲ្យឯងបានស្គាល់ព្រះនៃឪពុកឯងចុះ ព្រមទាំងប្រតិបត្តិតាមទ្រង់ ដោយអស់ពីចិត្ត ហើយស្ម័គ្រស្មោះផង ដ្បិតព្រះយេហូវ៉ាទ្រង់ស្ទង់អស់ទាំងចិត្ត ក៏យល់អស់ទាំងសេចក្ដីដែលយើងគិតដែរ បើឯងរកទ្រង់ នោះនឹងបានឃើញមែន តែបើឯងបោះបង់ចោលទ្រង់វិញ នោះទ្រង់ក៏នឹងបោះបង់ចោលឯងជាដរាបទៅ សូមមើលជំពូកអាល់គីតាប9 រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។ សូមមើលជំពូក |
ហើយលោកចេញទៅទទួលអេសាទូលថា៖ «បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា និងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយព្រះយេហូវ៉ា ព្រះអង្គក៏គង់ជាមួយអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គវិញ ព្រះអង្គក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។
បន្ទាប់មក គេនឹងលែងបង្រៀនអ្នកជិតខាង ហើយបងប្អូនគេរៀងខ្លួនទៀតថា៖ ចូរឲ្យស្គាល់ព្រះយេហូវ៉ាចុះ ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា គេនឹងស្គាល់យើងគ្រប់ៗគ្នា តាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុតក្នុងពួកគេ ព្រោះយើងនឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់គេ ហើយលែងនឹកចាំពីអំពើបាបគេទៀតជារៀងរហូតទៅ។
កាលណាមានសេចក្ដីអាក្រក់ និងសេចក្ដីវេទនាជាច្រើនកើតមានដល់គេ បទចម្រៀងនេះនឹងធ្វើបន្ទាល់ទាស់នឹងគេ ព្រោះបទចម្រៀងនេះនឹងមិនដែលភ្លេចបាត់ពីមាត់នៃពូជពង្សរបស់គេឡើយ។ ដ្បិតយើងស្គាល់គំនិតដែលកើតឡើងក្នុងចិត្តរបស់គេហើយ សូម្បីតែឥឡូវនេះ មុនពេលដែលយើងនាំពួកគេចូលទៅក្នុងស្រុកដែលយើងបានស្បថថានឹងឲ្យដល់គេផង»។
ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។
ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។
ចូរទៅប្រមូលពួកចាស់ទុំអ៊ីស្រាអែល ហើយប្រាប់គេថា "ព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា គឺជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប បានលេចមកឲ្យខ្ញុំឃើញ ហើយមានព្រះបន្ទូលថា យើងបានតាមមើលអ្នករាល់គ្នាជាប់ ក៏បានឃើញហេតុការណ៍ដែលគេប្រព្រឹត្តដល់អ្នករាល់គ្នានៅស្រុកអេស៊ីព្ទដែរ។
ព្រះបាទសាឡូម៉ូនទូលឆ្លើយថា៖ «ព្រះអង្គបានសម្ដែងសេចក្ដីសប្បុរសយ៉ាងធំដល់អ្នកបម្រើរបស់ព្រះអង្គ គឺព្រះបាទដាវីឌជាបិតារបស់ទូលបង្គំ តាមដែលទ្រង់បានប្រព្រឹត្តនៅចំពោះព្រះអង្គ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត ហើយដោយមានចិត្តទៀងត្រង់ដល់ព្រះអង្គ ព្រះអង្គក៏បានបម្រុងទុកសេចក្ដីសប្បុរសដ៏ធំនេះឲ្យទ្រង់ទៀត គឺបានប្រទានឲ្យទ្រង់មានកូន សម្រាប់អង្គុយលើបល្ល័ង្ករបស់ទ្រង់ ដូចជាមានសព្វថ្ងៃនេះ។
នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ហើយសម្រេចសព្វគ្រប់ តាមសេចក្ដីដែលសាសន៍ដទៃនោះនឹងសូមដល់ព្រះអង្គ ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានស្គាល់ព្រះនាមរបស់ព្រះអង្គ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់ព្រះអង្គ ដូចជាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គដែរ ហើយឲ្យគេបានដឹងថា ព្រះវិហារដែលទូលបង្គំបានស្អាងនេះ បានហៅតាមព្រះនាមរបស់ព្រះអង្គ។
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងស្អាងទីបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ព្រះអង្គមកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាងសម្រាប់ព្រះនាមព្រះអង្គ»។
ឥឡូវនេះ អ្នករាល់គ្នានៅចំពោះពួកអ៊ីស្រាអែលទាំងអម្បាលម៉ាន ជាក្រុមជំនុំនៃព្រះយេហូវ៉ា ហើយនៅចំពោះព្រះនៃយើងរាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរក ហើយកាន់តាមអស់ទាំងក្រឹត្យក្រមនៃព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ដើម្បីឲ្យបានស្រុកល្អនេះ ទុកជាកេរអាករនៃអ្នករាល់គ្នា ហើយទុកជាមត៌កដល់កូនចៅអ្នករាល់គ្នាខាងក្រោយតទៅ។
ឥឡូវនេះ ឱអ៊ីស្រាអែលអើយ តើព្រះយេហូវ៉ាជាព្រះរបស់អ្នក ទារចង់បានអ្វីពីអ្នក? គឺឲ្យអ្នកកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក និងដើរតាមគ្រប់ទាំងផ្លូវរបស់ព្រះអង្គ ហើយឲ្យស្រឡាញ់ព្រះអង្គ ព្រមទាំងគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹងរបស់អ្នក
គ្រានោះ ហោរាសេម៉ាយ៉ាបានមកគាល់ព្រះបាទរេហូបោម និងជួបពួកមេដឹកនាំរបស់ជនជាតិយូដា ដែលបានជួបជុំគ្នានៅក្រុងយេរូសាឡិម ដោយព្រោះស៊ីសាក លោកមានវាចាថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា "អ្នករាល់គ្នាបានបោះបង់ចោលយើង ហេតុនោះបានជាយើងទុកអ្នករាល់គ្នាចោល នៅក្នុងកណ្ដាប់ដៃស៊ីសាក"»។
យើងនឹងឲ្យអ្នករាល់គ្នារកយើងឃើញ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា យើងនឹងដោះអ្នករាល់គ្នាឲ្យរួចពីសណ្ឋានជាឈ្លើយ ហើយប្រមូលអ្នកពីគ្រប់សាសន៍ និងពីគ្រប់កន្លែងដែលយើងបានបណ្តេញអ្នក នាំវិលត្រឡប់មកកន្លែងដែលយើងបានឲ្យគេចាប់ទៅជាឈ្លើយនោះវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។