Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 11:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ប៉ុន្តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្ត​គំនិត​អើយ ទូល‌បង្គំ​នឹង​ឃើញ​ព្រះ‌អង្គ​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ​របស់​ទូល‌បង្គំ ថ្វាយ​ព្រះ‌អង្គ​ជ្រាប​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំ លើ​ព្រះអង្គ​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ជំនុំ‌ជំរះ​ដោយ​សុចរិត ហើយ​ក៏​ល្បង​ល​ចិត្តនឹង​គំនិត​អើយ ទូលបង្គំ​នឹង​ឃើញ​ទ្រង់​សង‌សឹក​ដល់​គេ​ជា​មិន​ខាន ដ្បិត​ទូលបង្គំ​បាន​សំដែង​ដើម​ហេតុ​របស់​ទូលបង្គំ ថ្វាយ​ទ្រង់​ជ្រាប​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! ទ្រង់​ជា​ចៅ‌ក្រម​ដ៏​សុចរិត ទ្រង់​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ខ្ញុំ​នឹង​ឃើញ​ទ្រង់​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ខ្ញុំ​ប្រគល់​រឿង​ហេតុ​របស់​ខ្ញុំ លើ​ទ្រង់​ទាំង​ស្រុង។

សូមមើលជំពូក ចម្លង




យេរេមា 11:20
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មិន​គួរ​ប្រព្រឹត្ត​ដូច្នោះ​ទេ សូម​កុំ​ប្រហារ​មនុស្ស​សុចរិត​រួម​ជា‌មួយ​មនុស្ស​អាក្រក់​ឡើយ យ៉ាង​នោះ​ឈ្មោះ​ថា មនុស្ស​សុចរិត​ក៏​ដូច​ជា​មនុស្ស​អាក្រក់​ដែរ សូម​ព្រះ‌អង្គ​កុំ​ធ្វើ​ដូច្នោះ​ឡើយ! ព្រះ​ដ៏​ជា​ចៅ‌ក្រម​នៃ​ផែន‌ដី​ទាំង​មូល តើ​ព្រះ‌អង្គ​នឹង​មិន​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌​ទេ​ឬ?»


ព្រះបាទ​ហេ‌សេ‌គា​ទទួល​សំបុត្រ​ពី​ដៃ​របស់​ពួក​ទូត​ទៅ​អាន រួច​ទ្រង់​យាង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា លា​សំបុត្រ​នោះ​នៅ​ចំពោះ​ព្រះ‌អង្គ


ឯ​ឯង ឱ​សាឡូម៉ូន ជា​កូន​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ព្រះ‌អង្គ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ​ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ


ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។


ប្រសិន‌បើ​ខ្ញុំ​វិញ ខ្ញុំ​នឹង​ស្វែង​រក​ព្រះ ខ្ញុំ​នឹង​ស្នើ​ប្រគល់​រឿង​ខ្ញុំ​ដល់​ព្រះ។


ឱ​ព្រះ​អើយ សូម​ពិនិត្យ​មើល​ទូល‌បង្គំ ហើយ​ស្គាល់​ចិត្ត​ទូល‌បង្គំ​ផង! សូម​ល្បង​មើល​ទូល‌បង្គំ ដើម្បី​ឲ្យ​ស្គាល់​គំនិត​ទូល‌បង្គំ។


សូម​យក​ខែល​ទាំង​តូច​ទាំង​ធំ ហើយ​ក្រោក​ឡើង​ជួយ​ទូល‌បង្គំ!


ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។


សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។


មនុស្ស​សុចរិត​នឹង​ត្រេក​អរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។


ខែល​របស់​ទូល‌បង្គំ​នៅ​ជា​មួយ​ព្រះ ដែល​សង្គ្រោះ​មនុស្ស​មាន​ចិត្ត​ទៀង​ត្រង់។


ព្រះ‌យេហូវ៉ា​ជំនុំ‌ជម្រះ​សាសន៍​ទាំង‌ឡាយ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជំនុំ‌ជម្រះ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ និង​តាម​សេចក្ដី​ទៀង​ត្រង់​របស់​ទូល‌បង្គំ​ផង។


ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!


នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក ជំនុំ‌ជម្រះ​ផែនដី។ ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក ដោយ​សេចក្ដី​សុចរិត ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។


ឱ​ព្រះ‌យេហូវ៉ា​អើយ កាល​ណា​ទូល‌បង្គំ​ជជែក​ត​នឹង​ព្រះ‌អង្គ ព្រះ‌អង្គ​សុចរិត​ទេ ប៉ុន្តែ ទូល‌បង្គំ​ចង់​តែ​ទូល​ពិភាក្សា​នឹង​ព្រះ‌អង្គ ពី​ដើម​ហេតុ​ថា ហេតុ​អ្វី​បាន​ជា​ដំណើរ របស់​មនុស្ស​អាក្រក់​តែង‌តែ​ចម្រើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ក្បត់ រស់​នៅ​ជា​ឥត​ខ្វល់​ដូច្នេះ?


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ស្គាល់​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​ក៏​ឃើញ ហើយ​ល្បង​ល​ចិត្ត​ទូល‌បង្គំ ដែល​នៅ​ជិត​ព្រះ‌អង្គ​ជា​យ៉ាង​ណា សូម​ព្រះ‌អង្គ​ចាប់​កព្ឆាក់​គេ​ទៅ​ដូច​ជា​ចៀម ដែល​សម្រាប់​នាំ​ទៅ​សម្លាប់ ហើយ​តម្រូវ​គេ​ទុក​ដល់​ថ្ងៃ​កាប់​សម្លាប់។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជ្រាប​ហើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ហើយ​ប្រោស​ទូល‌បង្គំ​ផង សូម​សង‌សឹក​នឹង​ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ សូម​កុំ​ដក​ទូល‌បង្គំ​ចេញ ដោយ​ព្រះ‌អង្គ​ត្រូវ​រង​ទ្រាំ​ជា​យូរ​នោះ​ឡើយ សូម​ជ្រាប​ថា ទូល‌បង្គំ​រង​ទ្រាំ​សេចក្ដី​ដំណៀល ដោយ​យល់​ដល់​ព្រះ‌អង្គ


យើង​នេះ គឺ​ព្រះ‌យេហូវ៉ា យើង​ស្ទង់​ចិត្ត យើង​ក៏​ល្បង​ល​ថ្លើម ដើម្បី​នឹង​សង​ដល់​មនុស្ស​ទាំង​អស់​តាម​ផ្លូវ​ប្រព្រឹត្ត​របស់​គេ ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ។


សូម​ឲ្យ​ពួក​អ្នក​ដែល​បៀត‌បៀន ដល់​ទូល‌បង្គំ​ត្រូវ​អៀន​ខ្មាស តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ សូម​ឲ្យ​គេ​ត្រូវ​ស្រយុត​ចិត្ត​ទៅ តែ​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ស្រយុត​ចិត្តអី សូម​នាំ​ថ្ងៃ​អាក្រក់​នោះ​ឲ្យ​មក​លើ​គេ ហើយ​បំផ្លាញ​គេ ដោយ​ការ​បំផ្លាញ​ទ្វេដង​ទៅ។


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​ដែល​ល្បង​ល​ពួក​សុចរិត ហើយ​ទត​ឃើញ​ចិត្ត និង​ថ្លើម​អើយ សូម​ឲ្យ​ទូល‌បង្គំ​ឃើញ​ព្រះ‌អង្គ​សង‌សឹក​នឹង​គេ ដ្បិត​ទូល‌បង្គំ​បាន​សម្ដែង​ដើម​ហេតុ នៃ​ទូល‌បង្គំ​ដល់​ព្រះ‌អង្គ​ហើយ។


ឲ្យ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​បាន​កាន់​ក្តី​នៃ​ព្រលឹង​ទូល‌បង្គំ​ហើយ ព្រះ‌អង្គ​បាន​លោះ​ជីវិត​របស់​ទូល‌បង្គំ​ផង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​នឹង​សង​គេ​តាម​ការ​ដែល​ដៃ​គេ​បាន​ធ្វើ


ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែងទំនាយ​ចុះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឱ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​និយាយ​ថា យើង​ស្គាល់​អស់​ទាំង​សេចក្ដី​ដែល​កើត​ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ហើយ។


ព្រោះ​ព្រះ‌អង្គ​បាន​កំណត់​ថ្ងៃមួយ​ទុក ដែល​នឹង​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដោយ​សុចរិត ដោយ​សារ​មនុស្ស​ម្នាក់ ដែល​ព្រះ‌អង្គ​បាន​តែង‌តាំង ហើយ​ដើម្បី​ជា​ភស្ដុតាង​អំពី​ការ​នេះ​ដល់​មនុស្ស​ទាំង​អស់ ព្រះ‌អង្គ​ប្រោស​មនុស្ស​នោះឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ»។


កុំ​ខ្វល់​ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សំណូម​របស់​អ្នក​រាល់​គ្នា​ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​សេចក្ដី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរ​ព្រះ‌គុណ​ផង។


លោក​អ័លេ‌ក្សានត្រុស​ជា​ជាង​ស្មិត បាន​ធ្វើ​បាប​ខ្ញុំ​ជា​ច្រើន តែ​ព្រះ‌អម្ចាស់​នឹង​សង​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត។


កាល​គេ​បាន​ជេរ​ប្រមាថ​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ជេរ​តប​វិញ​ទេ ពេល​ព្រះ‌អង្គ​រង​ទុក្ខ ព្រះ‌អង្គ​ក៏​មិន​បាន​គំរាម​កំហែង​គេ​ដែរ គឺ​បាន​ប្រគល់​អង្គ​ទ្រង់​ទៅ​ព្រះ ដែល​ជំនុំ‌ជម្រះ​ដោយ​សុចរិត​វិញ។


ឱ​ស្ថាន‌សួគ៌ ពួក​សាវក និង​ពួក​ហោរា​បរិសុទ្ធ​អើយ ចូរ​អរ​សប្បាយ​នឹង​ការ​វិនាស​របស់​ក្រុង​នេះ​ទៅ! ដ្បិត​ព្រះ​បាន​ជំនុំ‌ជម្រះ​ក្រុង​នេះ​ឲ្យ​អ្នក​រាល់​គ្នា​ហើយ»។


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង ហើយ​ក្រុម​ជំនុំ​ទាំង​អស់​នឹង​ដឹង​ថា គឺ​យើង​នេះ​ហើយ​ដែល​ស្ទង់​មើល​ចិត្ត​គំនិត យើង​នឹង​សង​អ្នក​រាល់​គ្នា តាម​អំពើ​ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​មើល​តែ​ឫក‌ពា​ខាង​ក្រៅ ឬ​កម្ពស់​ខ្លួន​នោះ​ឡើយ ដ្បិត​យើង​មិន​ទទួល​អ្នក​នេះ​ទេ ព្រោះ​ព្រះ​មិន​ទត​ចំពោះ​សេចក្ដី​ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ មនុស្ស​តែង​មើល​តែ​ឫក‌ពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះ‌យេហូវ៉ា​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ»។


ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ជា​ចៅ‌ក្រម ជំនុំ​ជម្រះ​រឿង​របស់​យើង​ទាំង​ពីរ​នេះ​ចុះ សូម​ទ្រង់​ទត​មើល ព្រម​ទាំង​ជួយ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​កណ្ដាប់​ព្រះ‌ហស្ត​របស់​ស្តេច​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម