Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 58 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ពាក្យ​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ជំនុំ​ជម្រះ
ទំនុក​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង។ តាម​បទ «សូម​កុំ​បំផ្លាញ»។

1 អ្នក​រាល់​គ្នា​ជា​ព្រះ​អើយ តើ​អ្នក​រាល់​គ្នា​ពិត​ជា​សម្រេច សេចក្ដី​ដែល​ត្រឹម​ត្រូវ​ឬទេ? តើ​អ្នក​រាល់​គ្នា​កាត់​ក្ដី​ឲ្យ​ពួក​កូន​មនុស្ស ដោយ​ទៀត​ត្រង់ឬទេ?

2 ទេ! ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​បង្កើត​រឿង​អយុត្តិធម៌ ដៃ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ នៅ​លើ​ផែន​ដី។

3 មនុស្ស​អាក្រក់​វ​ង្វេង​តាំង​ពី​ក្នុង​ផ្ទៃ​ម្តាយ គេ​វង្វេង​តាំង​ពី​កំណើត ហើយ​ពោល​ពាក្យ​ភូត​ភរ។

4 គេមាន​ពិស ដូច​ជា​ពិស​ពស់វែក ដូច​ជា​ពស់​វែក​តម្លង់​ដែល​ខ្ទប់​ត្រចៀក

5 ដើម្បី​កុំ​ឲ្យ​សំឡេង​របស់​គ្រូ​អាយ‌លម្ពាយ ទោះ​បើ​គ្រូ​នោះប៉ិន​ប្រសប់​យ៉ាង​ណា​ក៏​ដោយ។

6 ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅ​ក្នុង​មាត់​គេ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កាច់​ចង្កូម​ពួក​សិង្ហ​ស្ទាវ​ទាំង​នោះ​ទៅ!

7 សូម​ឲ្យ​គេ​រលាយ​ដូច​ជា​ទឹក​ហូរ​ទៅ​បាត់ កាល​ណា​គេ​តម្រង់​ព្រួញរបស់​គេ សូម​ឲ្យ​ព្រួញ​ទាំង​នោះ​បាក់បែក​ទៅ។

8 សូម​ឲ្យ​គេ​បាន​ដូច​ជា​ខ្យង​ក្ដក់ ដែល​រលាយ​ទៅ​ជា​ភក់ ដូច​ជា​កូន​រលូត​ដែល​មិន​ឃើញ​ពន្លឺ​ថ្ងៃ។

9 មុន​នឹង​ភ្លើង​បន្លា​ឆេះ​ក្ដៅ​ដល់​ឆ្នាំង សូម​ព្រះ‌អង្គ​ផាត់​យក​គេ ទាំងក្មេង​ទាំង​ចាស់ចេញ​ទៅ!

10 មនុស្ស​សុចរិត​នឹង​ត្រេក​អរ ដោយ​ឃើញ​សេចក្ដី​សង‌សឹក គេ​នឹង​លាង​ជើង​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់។

11 មនុស្ស​នឹង​ពោល​ថា ប្រាកដ​ជា​មាន​រង្វាន់ សម្រាប់​មនុស្ស​សុចរិត​មែន ប្រាកដ​ជា​មាន​ព្រះ​មួយព្រះ‌អង្គ ដែល​ជំនុំ​ជម្រះ​នៅ​លើ​ផែនដី​មែន។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម