Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 នោះ​សូម​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សម្រេច​ការ‌ងារ​ដោយ​ជំនុំ‌ជម្រះ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទម្លាក់​អំពើ​អាក្រក់​របស់​គេ​ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សម្រេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 សូម​ព្រះអង្គ​ដែល​គង់​នៅ​ស្ថាន​បរម‌សុខ ទ្រង់​ព្រះ‌សណ្ដាប់ ហើយ​វិនិច្ឆ័យ​ទោស​ឲ្យ​អ្នក​បម្រើ​របស់​ព្រះអង្គ។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 នោះ​សូម​ទ្រង់​ប្រោស​ស្តាប់​ពី​លើ​ស្ថាន​សួគ៌ ហើយ​សំរេច​ការ​ដោយ​ជំនុំ‌ជំរះ​ពួក​បាវ​បំរើ​ទ្រង់ ទាំង​ដាក់​ទោស​ដល់​មនុស្ស​អាក្រក់ ដើម្បី​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​គេ ទៅ​លើ​ក្បាល​គេ​វិញ ហើយ​សំរេច​ដល់​មនុស្ស​សុចរិត​ទុក​ជា​សុចរិត ដើម្បី​នឹង​សង​ដល់​គេ តាម​សេចក្ដី​សុចរិត​របស់​ខ្លួន​គេ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

32 សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ ហើយ​វិនិច្ឆ័យ​ទោស​ឲ្យ​អ្នក​បម្រើ​របស់​ទ្រង់។ សូម​ដាក់​ទោស​អ្នក​ដែល​ធ្វើ​ខុស សម​នឹង​កំហុស​ដែល​គេ​បាន​ធ្វើ ហើយ​ផ្តល់​យុត្តិធម៌​ដល់​មនុស្ស​សុចរិត តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:32
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​បាន​ប្រទាន​រង្វាន់ តាម​សេចក្ដី​សុចរិត​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បាន​សង​ទូល‌បង្គំ តាម​សេចក្ដី​បរិសុទ្ធ​ដែល​ទូល‌បង្គំ​ប្រព្រឹត្ត។


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យ៉ូអាប់ និង​ពូជ‌ពង្ស​របស់​គាត់​ជា​ដរាប​ត​ទៅ តែ​ចំណែក​ព្រះបាទ​ដាវីឌ និង​ពូជ‌ពង្ស​របស់​ទ្រង់ ព្រម​ទាំង​ជំនួរ​វង្ស រាជ្យ​របស់​ទ្រង់ នោះ​នឹង​បាន​សេចក្ដី​សុខ‌សាន្ត មក​ពី​ព្រះ‌យេហូវ៉ា​ជា‌និច្ច​ត​ទៅ»។


ប៉ុន្ដែ កាល​ព្រះ‌នាង​អេសធើរ​បាន​ចូល​ទៅ​គាល់​ស្តេច ស្ដេច​បាន​ក៏​ចេញ​បញ្ជា​ដោយ​លាយ​លក្ខណ៍​អក្សរ ដើម្បី​ឲ្យ​គម្រោង​ការ​ដ៏​អា‌ក្រក់ ដែល​ហាម៉ាន​បាន​បង្កើត​ទាស់​នឹង​ពួក​សាសន៍​យូដា វិល​ជះ​ទៅ​លើ​ក្បាល​របស់​ខ្លួន​វិញ ហើយ​ឲ្យ​ព្យួរ​វា និង​កូន​ប្រុសៗ​របស់​វា​ទាំង​អស់ នៅ​លើ​បង្គោល។


៙ ចំពោះ​អ្នក​ដែល​មាន​ចិត្ត​មេត្តា ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ស ព្រះ‌អង្គ​សម្ដែង​អង្គ​ទ្រង់​ជា​អ្នក​មាន​ចិត្ត​ស្មោះ​ស


ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!


ត្រូវ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​រឿង​ក្លែង‌ក្លាយ ឯ​មនុស្ស​ដែល​គ្មាន​ទោស និង​មនុស្ស​សុចរិត នោះ​កុំ​សម្លាប់​គេ​ឡើយ ដ្បិត​មនុស្ស​អាក្រក់ នោះ​យើង​មិន​ដែល​រាប់​ជា​សុចរិត​ទេ។


ព្រះ‌អង្គ​មាន​ព្រះ​ហឫទ័យ​មេត្តា‌ករុណា ដល់​មនុស្ស​ទាំង​ពាន់ ក៏​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត អំពើ​រំលង និង​អំពើ​បាប ប៉ុន្តែ ព្រះ‌អង្គ​មិន​រាប់​មនុស្ស​មាន​ទោស​ថា ជា​ឥត​ទោស​ឡើយ ព្រះ‌អង្គ​ដាក់​ទោស​ចំពោះ​អំពើ​ទុច្ចរិត​របស់​ឪពុក រហូត​ដល់​កូន​ចៅ ដល់​បី ហើយ​បួន​ជំនាន់​ផង»។


ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​គេ ស៊ី​ផល​នៃ​ផ្លូវ​របស់​ខ្លួន​គេ​វិញ ហើយ​គេ​នឹង​បាន​ឆ្អែត​ដោយ​កិច្ច‌ការ​របស់​ខ្លួន។


អ្នក​ដែល​រាប់​មនុស្ស​អាក្រក់​ថា​ឥត​មាន​ទោស និង​អ្នក​ដែល​រាប់​មនុស្ស​សុចរិត​ថា​មាន​ទោស អ្នក​ទាំង​ពីរ​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។


ឯ​អស់​ទាំង​ពូជ‌ពង្ស​នៃ​អ៊ីស្រា‌អែល នឹង​បាន​សុចរិត​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​មាន​គេ​សរសើរ។


បាន​ទាំង​ឲ្យ​គេ​ខ្ចី​ដោយ​យក​ការ ហើយ​យក​កម្រៃ​ផង តើ​កូន​នោះ​នឹង​រស់​នៅ ឬ​វា​មិន​ត្រូវ​រស់​ទេ? វា​បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នោះ ដូច្នេះ វា​ត្រូវ​ស្លាប់​ជា​មិន​ខាន ឈាម​វា​នឹង​ធ្លាក់​ទៅ​លើ​វា​វិញ។


ឯ​ព្រលឹង​ណា​ដែល​ធ្វើ​បាប គឺ​ព្រលឹង​នោះ​នឹង​ត្រូវ​ស្លាប់ កូន​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​ឪពុក​ទេ ហើយ​ឪពុក​ក៏​មិន​ត្រូវ​រង​សេចក្ដី​ទុច្ចរិត​របស់​កូន​ដែរ សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​សុចរិត​នឹង​នៅ​លើ​អ្នក​នោះ ហើយ​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស​ទុច្ចរិត​នឹង​នៅ​លើ​ខ្លួន​អ្នក​ទុច្ចរិត​នោះ​ដែរ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​ជំនុំ‌ជម្រះ​អ្នក​រាល់​គ្នា គ្រប់​គ្នា​តាម​អំពើ​ប្រព្រឹត្ត​រៀង​ខ្លួន ចូរ​អ្នក​រាល់​គ្នា​វិល​មក​វិញ ចូរ​បែរ​ចេញ​ពី​អំពើ​រំលង​របស់​អ្នក នោះ​សេចក្ដី​ទុច្ចរិត​នឹង​មិន​បំផ្លាញ​អ្នក​ទេ។


រីឯ​យើង​វិញ ភ្នែក​យើង​នឹង​មិន​ប្រណី​ទេ យើង​មិន​អាណិត​មេត្តា​ឡើយ គឺ​យើង​នឹង​ទម្លាក់​អំពើ​របស់​គេ​មក​លើ​ក្បាល​គេ​វិញ។


ក្រោយ​ពី​បាន​ឲ្យ​នាង​ផឹក​ទឹក​នោះ​រួច​ហើយ ប្រសិន‌បើ​នាង​ពិត​ជា​សៅ‌ហ្មង ដោយ​បាន​ក្បត់​ចិត្ត​ប្តី​របស់​ខ្លួន​មែន នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្ដា‌សា​ចូល​ទៅ​ក្នុង​នាង នឹង​ធ្វើ​ឲ្យ​នាង​ឈឺ​ចាប់ ពោះ​នាង​នឹង​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ ហើយ​ស្ត្រី​នោះ​នឹង​ទៅ​ជា​អ្នក​រង​ដំណៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន។


ដ្បិត​អ្នក​ដែល​សុចរិត​នៅ​ចំពោះ​ព្រះ មិន​មែន​ពួក​អ្នក​ដែល​គ្រាន់​តែ​ឮ​ក្រឹត្យ‌វិន័យ​នោះ​ទេ គឺ​អ្នក​ដែល​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​វិញ ដែល​ព្រះ‌អង្គ​រាប់​ជា​សុចរិត។


ពី​ដើម​ខ្ញុំ​រស់​ដោយ​គ្មាន​ក្រឹត្យ‌វិន័យ លុះ​បញ្ញត្តិ​មក​ដល់ នោះ​បាប​ក៏​រស់​ឡើង


ប្រសិន‌បើ​មាន​មនុស្ស​ទាស់‌ទែង​គ្នា ហើយ​គេ​ឡើង​ទៅ​តុលា​ការ រួច​ចៅ‌ក្រម​កាត់​ក្តី​ឲ្យ​ពួក‌គេ ដោយ​ប្រកាស​ថា ម្នាក់​គ្មាន​ទោស ហើយ​ម្នាក់​ទៀត​មាន​ទោស


ប្រសិន‌បើ​មនុស្ស​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ម្នាក់​ទៀត ព្រះ​នឹង​សម្រុះ​សម្រួលឲ្យ​អ្នក​នោះ តែ​ប្រសិន‌បើ​មនុស្ស​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌យេហូវ៉ា តើ​មាន​អ្នក​ណា​នឹង​ជួយ​អង្វរ​ឲ្យ​អ្នក​នោះ​បាន?» ប៉ុន្តែ ពួក​គេ​មិន​ព្រម​ស្តាប់​តាម​ឪពុក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ប្រហារ​ជីវិត​ពួក​គេ​ចោល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម