ទំនុកតម្កើង 43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានដល់ព្រះនៅពេលមានទុក្ខលំបាក 1 ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។ 2 ដ្បិតព្រះអង្គជាព្រះដែលទូលបង្គំពឹងជ្រក ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែការសង្កត់សង្កិន របស់ខ្មាំងសត្រូវដូច្នេះ? 3 ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត មកនាំមុខទូលបង្គំ គឺនាំទូលបង្គំទៅកាន់ភ្នំបរិសុទ្ធ ហើយទៅកាន់ដំណាក់របស់ព្រះអង្គ! 4 ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះ គឺទៅជួបព្រះដែលជាអំណរ ដ៏លើសលុបរបស់ទូលបង្គំ ឱព្រះ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងស៊ុង។ 5 ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ |
© 2016 United Bible Societies
Bible Society in Cambodia