Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 សូម​តើន​ឡើង! សូម​ក្រោក​ឡើង ហើយ​ការ​ពារ​ក្ដី​ឲ្យ​ទូល‌បង្គំ​ផង ឱ​ព្រះ​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ព្រះ​នៃទូលបង្គំ ព្រះអម្ចាស់​នៃទូលបង្គំ​អើយ សូម​តើនឡើង សូម​ក្រោកឡើង ដើម្បី​សាលក្រមបំភ្លឺភាពត្រឹមត្រូវ​សម្រាប់​ទូលបង្គំ និង​ដើម្បី​រឿងក្ដី​របស់ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 សូម​ទ្រង់​រឭក​ឡើង ហើយ​តើន​មក​វិនិច្ឆ័យ​ទូលបង្គំ ដោយ​យុត្តិ‌ធម៌ ឱ​ព្រះ​ដ៏​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​វិនិច្ឆ័យ​រឿង​ក្តី​នៃ​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​អុលឡោះ​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​ក្រោក​ឡើង រក​យុត្តិធម៌​ឲ្យ​ខ្ញុំ សូម​កាន់​ក្តី​ខាង​ខ្ញុំ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:23
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង!


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។


៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ? សូម​ក្រោក​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​រហូត​ឡើយ!


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ?


ក៏​មិន​មែន​ដោយ​ព្រោះ​កំហុស​របស់​ទូល‌បង្គំ​ដែរ គេ​រត់​មក ហើយ​ត្រៀម​ជាស្រេច​ហើយ។ សូម​ព្រះ‌អង្គ​តើន​ឡើង សូម​យាង​មក​ជួយ​ទូល‌បង្គំ ហើយ​ទត​មើល​ចុះ!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ក្រោក​ឡើង ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ សូម​ងើប​ឡើង ទាស់​នឹង​អំពើ​ឃោរ‌ឃៅ របស់​ខ្មាំង​សត្រូវ​នៃ​ទូល‌បង្គំផង ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​តើន​ឡើង ព្រះ‌អង្គ​បាន​តែង​តាំង​ឲ្យ​មាន​ការ​ជំនុំ​ជម្រះ។


សូម​ឲ្យ​ក្រុម​ជំនុំ​នៃ​សាសន៍​ទាំង‌ឡាយ មកជួប​ជុំ​គ្នានៅ​ជុំ‌វិញ​ព្រះ‌អង្គ សូម​ព្រះ‌អង្គ​គ្រប់‌គ្រង​គេ​ពី​លើ​ទី​ខ្ពស់។


ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!


៙ ឱ​ព្រះ​អើយ សូមក្រោក​ឡើង សូម​ការ​ពារ​កិត្តិនាម​របស់​ព្រះ‌អង្គ សូម​នឹក​ចាំ​ពី​បែប​យ៉ាង​ណា ដែល​មនុស្ស​ល្ងី‌ល្ងើ​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ ជា​រៀង​រាល់​ថ្ងៃ!


សូម​បណ្ដាល​ឥទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ​ឡើង នៅ​ចំពោះ​ពួកអេប្រាអិម បេនយ៉ាមីន និង​ម៉ាណា‌សេ ហើយ​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ​ផង!


ដាវីឌ​នឹង​អំពាវ‌នាវ​រក​យើង​ថា "ព្រះ‌អង្គ​ជា​ព្រះ‌វរ‌បិតា​នៃ​ទូល‌បង្គំ ជា​ព្រះ​នៃ​ទូល‌បង្គំ ហើយ​ជា​ថ្ម​ដា​នៃ​ការ​សង្គ្រោះ របស់​ទូល‌បង្គំ"។


ឱ​ព្រះ‌ពាហុ​នៃ​ព្រះ‌យេហូវ៉ា​អើយ សូម​តើន​ឡើង សូម​តើន​ឡើង ហើយ​ពាក់​ជា​ឥទ្ធិ‌ឫទ្ធិ សូម​តើន​ឡើង ដូច​កាល​ពី​ចាស់​បុរាណ ក្នុង​គ្រា​តំណ​មនុស្ស​ពី​ដើម តើ​មិន​មែន​ព្រះ‌អង្គ​ដែល​កាត់​រ៉ាហាប​ខ្ទេច‌ខ្ទី ដែល​ចាក់​ទម្លុះ​សត្វ​សម្បើម​នោះ​ទេ​ឬ?


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។


ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​របស់​ទូល​បង្គំ ទ្រង់​ពិត​ជា​ព្រះ​របស់​ទូល​បង្គំ​មែន!»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម