Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 37:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

23 ជំហាន​របស់​មនុស្ស​ត្រូវបាន​ធ្វើឲ្យ​ស្ថិតស្ថេរ​ដោយ​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​ផ្លូវ​របស់គេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌អម្ចាស់​ពង្រឹង​ជំហាន​របស់​មនុស្ស​ឲ្យ​បាន​មាំ‌មួន ហើយ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ នឹង​មាគ៌ា​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ៙ គឺ​ព្រះ‌យេហូវ៉ា​ដែល​ដំរូវ​អស់​ទាំង​ជំហាន​នៃ​មនុស្ស​ល្អ ហើយ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ផ្លូវ​ដែល​គេ​ដើរ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អុលឡោះ‌តាអាឡា​ពង្រឹង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ‌មួន ហើយ​ទ្រង់​ពេញ​ចិត្ត នឹង​មាគ៌ា​របស់​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 37:23
19 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​រក្សា​ជំហាន​ទូល‌បង្គំ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ហើយ​សូម​កុំ​ឲ្យ​អំពើ​ទុច្ចរិត​មាន​អំណាច លើ​ទូល‌បង្គំ​ឡើយ។


ឱ​ប្រសិន‌បើ​ផ្លូវ​ទាំង​ប៉ុន្មាន​របស់​ទូល‌បង្គំ បាន​ខ្ជាប់​ខ្ជួន ដោយ​ប្រតិ‌បត្តិ​តាម​ច្បាប់​របស់​ព្រះ‌អង្គ​ទៅ​អេះ!


៙ ព្រះ‌អង្គ​នឹង​មិន​ឲ្យ​ជើង​អ្នក​រអិល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​ថែ‌រក្សា​អ្នក ព្រះ‌អង្គ​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។


ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​នឹង​ថែ‌រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ។


ទូល‌បង្គំ​បោះ​ជំហាន​តាម​ផ្លូវ​ច្រក របស់​ព្រះ‌អង្គ​ជាប់ ជើង​ទូល‌បង្គំ​មិន​បាន​រអិល​ឡើយ។


ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។


ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។


សេចក្ដី​សុចរិត​នឹង​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​រៀប​ផ្លូវ​សម្រាប់​ជំហាន​ព្រះ‌អង្គ។


ជញ្ជីង​មិន​ត្រឹម​ត្រូវ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​កូន​ជញ្ជីង​គ្រប់​ទម្ងន់ ជា​ទី​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ។


អ្នក​ណា​ដែល​មាន​ចិត្ត​វៀច នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​អ្នក​ណា ដែល​ប្រព្រឹត្ត​គ្រប់​លក្ខណ៍​ក្នុង​ផ្លូវ​ខ្លួន។


ចិត្ត​របស់​មនុស្ស​រមែង​គិត​សម្រេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ​តម្រង់​ជំហាន​គេ​វិញ។


ត្រូវ​ឲ្យ​ពិចារ‌ណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់​ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង បាន​ត្រឹម​ត្រូវ​ចុះ ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​តម្រង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ។


ឯ​អ្នក​ដែល​អួត នោះ​ត្រូវ​ឲ្យ​អួត​តែ​ពី​សេចក្ដី​នេះ​វិញ គឺ​ថា​ខ្លួន​មាន​យោបល់ ហើយ​ក៏​ស្គាល់​ដល់​យើង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ប្រោស​ផ្សាយ​សេចក្ដី​សប្បុរស សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ផែនដី ដ្បិត​យើង​រីក‌រាយ​ចិត្ត​ចំពោះ​សេចក្ដី​ទាំង​នោះ​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


កុំ​ភ្លេច​នឹង​ធ្វើ​ល្អ ហើយ​ចែក​ចាយ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​មាន ដ្បិត​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យញ្ញ​បូជា​បែប​នេះ។


ព្រះ‌អង្គ​នឹង​គាំ‌ពារ​ជើង ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ តែ​ពួក​អាក្រក់​នឹង​ត្រូវ​ស្ងៀម‌ស្ងាត់ នៅ​ក្នុង​ទី​ងងឹត​វិញ ដ្បិត​មនុស្ស​មិន​មែន​ឈ្នះ​ដោយ​កម្លាំង​បាន​ទេ។


ហេតុ​នេះ ចូរ​អ្នក ព្រម​ទាំង​ពួក​អ្នក​បម្រើ​របស់​ចៅ‌ហ្វាយ​អ្នក​ដែល​មក​ជា‌មួយ ក្រោក​ពី​ព្រលឹម [ហើយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​មួយ ដែល​យើង​បានតម្រូវ​ទុក​ឲ្យ​អ្នក។ ឯ​ដំណឹង​អាក្រក់ សូម​កុំ​អំពល់អ្វី​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ​នៅ​ចំពោះ​យើង​ហើយ] ។ ចូរ​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ហើយ​ចេញ​ដំណើរ​ទៅ នៅ​ពេលថ្ងៃរះ​ចុះ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម