សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។
ទំនុកតម្កើង 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ ព្រះគម្ពីរខ្មែរសាកល មានពរហើយ អ្នកដែលមិនដើរក្នុងដំបូន្មានរបស់មនុស្សអាក្រក់ ឬឈរក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយនៅកៅអីរបស់មនុស្សចំអកឡកឡឺយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ អាល់គីតាប មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ |
សូមកុំឲ្យពុករួមគំនិតនឹងគេ សូមកុំឲ្យពុកចូលទៅក្នុងជំនុំគេឡើយ ដ្បិតពេលគេខឹង គេសម្លាប់មនុស្ស ហើយពេលគេចង់សប្បាយ គេដើរកាត់ជើងគោលេង។
មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
ទ្រង់ក៏ដើរតាមផ្លូវរបស់ពួកវង្សព្រះបាទអ័ហាប់ដែរ ព្រោះមាតាទ្រង់ជាអ្នកជួយគំនិតឲ្យធ្វើអំពើអាក្រក់
ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ព្រះអង្គឬ បានជាព្រះអង្គមើលងាយដល់ស្នាដៃរបស់ព្រះអង្គ ហើយប្រោសឲ្យពន្លឺព្រះអង្គ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់?
តើមិនមែនជាទ្រព្យសម្បត្តិរបស់គេ ដែលស្ដែងពីស្នាដៃរបស់គេទេឬ? គំនិតរបស់មនុស្សអាក្រក់ស្ថិតនៅឆ្ងាយពីខ្ញុំ។
ដ្បិតព្រះយេហូវ៉ាស្គាល់ផ្លូវរបស់មនុស្សសុចរិត តែផ្លូវរបស់មនុស្សអាក្រក់នឹងវិនាសអន្តរាយ។
មានពរហើយ អស់អ្នកដែលរក្សាសេចក្ដីយុត្តិធម៌ ជាអ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត គ្រប់ពេលវេលា។
ចូរសរសើរតម្កើងព្រះយេហូវ៉ា មានពរហើយ អ្នកណាដែលកោតខ្លាច ព្រះយេហូវ៉ា ហើយសប្បាយរីករាយជាខ្លាំង នឹងបទបញ្ជារបស់ព្រះអង្គ។
អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
៙ មានពរហើយអ្នកណាដែលមានព្រះ របស់យ៉ាកុបជាជំនួយរបស់ខ្លួន ជាអ្នកដែលសង្ឃឹមដល់ព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន
ព្រះយេហូវ៉ាការពារពួកអ្នកស្នាក់អាស្រ័យ ព្រះអង្គទ្រទ្រង់ក្មេងកំព្រា និងស្ត្រីមេម៉ាយ តែឯផ្លូវរបស់មនុស្សអាក្រក់វិញ ព្រះអង្គនាំទៅរកសេចក្ដីវិនាស។
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។
ជើងទូលបង្គំឈរនៅលើដីរាបស្មើ ទូលបង្គំនឹងថ្វាយព្រះពរព្រះយេហូវ៉ា នៅក្នុងក្រុមជំនុំដ៏ធំ។
ឱសូមភ្លក់មើលឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ល្អចុះ! មានពរហើយ មនុស្សណា ដែលពឹងជ្រកក្នុងព្រះអង្គ!
គេគិតបង្កើតគម្រោងការអាក្រក់ កាលកំពុងនៅក្នុងដំណេក ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
សូមលាក់ទូលបង្គំឲ្យរួចផុតពីផែនការសម្ងាត់ របស់ពួកមនុស្សអាក្រក់ និងពីពពួកមនុស្សដែលប្រព្រឹត្តអំពើទុច្ចរិត
ដូច្នេះ យើងក៏បណ្ដោយឲ្យគេ ទៅតាមចិត្តរឹងចចេសរបស់គេ ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
ឱព្រះយេហូវ៉ានៃពួកពលបរិវារអើយ អ្នកដែលទុកចិត្តដល់ព្រះអង្គ អ្នកនោះមានពរហើយ។
កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង ផ្លូវច្រករបស់គេវិញ។
«ឱមនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ ដល់កាលណាទៀត? ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា?
គំនិតដែលចេះពិចារណា តែងមានគេគោរពរាប់អាន តែផ្លូវរបស់មនុស្សវៀចវេរ នោះជាសេចក្ដីវិនាស វិញ។
អ្នកណាដែលដើរជាមួយមនុស្សមានប្រាជ្ញា នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
ដើម្បីនឹងជួយឲ្យឯងរួចពីផ្លូវអាក្រក់ ហើយពីពួកមនុស្ស ដែលតែងតែនិយាយពាក្យវៀច
ព្រះអង្គតែងមើលងាយ ដល់ពួកអ្នកដែលមើលងាយ តែព្រះអង្គផ្តល់ព្រះគុណចំពោះមនុស្សរាបសាវិញ។
ឯផ្លូវរបស់មនុស្សអាក្រក់ នោះធៀបដូចជាសេចក្ដីងងឹតវិញ គេមិនដឹងថាចំពប់នឹងអ្វីទេ។
បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។
ទូលបង្គំមិនបានអង្គុយក្នុងចំណោម នៃពួកអ្នកដែលលេងសប្បាយ ហើយលោតកព្ឆោងនោះឡើយ គឺទូលបង្គំបានអង្គុយតែម្នាក់ឯង ដោយព្រោះព្រះហស្តរបស់ព្រះអង្គ ដ្បិតព្រះអង្គបានឲ្យទូលបង្គំ មានពេញដោយសេចក្ដីគ្នាន់ក្នាញ់។
យើងបានប្រាប់ដល់កូនចៅគេ នៅទីរហោស្ថានថា កុំដើរតាមច្បាប់របស់បុព្វបុរសអ្នករាល់គ្នា ឬកាន់តាមបញ្ញត្តិរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ។
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។
តែព្រះអង្គមានព្រះបន្ទូលតបថា៖ «ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយប្រព្រឹត្តតាម»។
លោកនេះមិនបានចូលដៃ ចូលគំនិត ជាមួយពួកគេទេ លោកមកពីក្រុងអើរីម៉ាថេ ជាក្រុងរបស់សាសន៍យូដា ហើយលោកកំពុងរង់ចាំព្រះរាជ្យរបស់ព្រះ។
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ថូម៉ាសអើយ អ្នកជឿដោយព្រោះបានឃើញខ្ញុំទេតើ មានពរហើយ អ្នកណាដែលជឿដោយឥតឃើញសោះ!»។
តាមរយៈព្រះអង្គ និងដោយសារជំនឿ យើងមានផ្លូវចូលទៅក្នុងព្រះគុណនេះ ដែលយើងកំពុងឈរ ហើយយើងអួតដោយសង្ឃឹមថានឹងមានសិរីល្អរបស់ព្រះ។
ហេតុនេះ ត្រូវប្រើគ្រប់ទាំងគ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចទប់ទល់ក្នុងថ្ងៃអាក្រក់បាន ហើយក្រោយពីបានតយុទ្ធសព្វគ្រប់ហើយ នោះឲ្យនៅតែឈរមាំដដែល។
គ្រប់ទាំងសត្វដែលមានក្រចកឆែក គឺក្រចកឆែកដាច់ជាពីរ ហើយដែលទំពាអៀង ក្នុងចំណោមសត្វនោះ អ្នករាល់គ្នាអាចបរិភោគបាន។
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
ដ្បិតដែលពីដើម អ្នករាល់គ្នាបានរស់នៅដូចជាពួកសាសន៍ដទៃ ទាំងរស់នៅក្នុងសេចក្តីអាសអាភាស ចិត្តពុះកញ្រ្ជោល ប្រមឹក ចិត្តស្រើបស្រាល ស៊ីផឹកជ្រុល និងការថ្វាយបង្គំរូបព្រះដែលល្មើសនឹងវិន័យ។
មានពរហើយអស់អ្នកណាដែលលាងអាវខ្លួន ដើម្បីឲ្យមានសិទ្ធិចូលដល់ដើមជីវិត ហើយឲ្យបានចូលទៅក្នុងក្រុងតាមទ្វារ។