Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌បន្ទូល​សន្យា​ដល់​អ្នក​ដែល​ព្រះ​បាន​ចាក់​ប្រេង​តាំង

1 ហេតុ​អ្វី​បានសាសន៍​ទាំង​ឡាយ​ជ្រួល‌ជ្រើម ហើយ​ប្រជាជន​មាន​គំនិត​ធ្វើ​អ្វី ដែល​ឥត​ប្រយោជន៍​ដូច្នេះ?

2 ពួក​ស្ដេច​នៅ​ផែនដី​លើក​គ្នា​ឡើង ពួក​គ្រប់​គ្រង​ប្រឹក្សា​គ្នា​ទាស់​នឹង​ព្រះ‌យេហូវ៉ា ហើយ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌អង្គ បានចាក់​ប្រេង​តាំង ដោយ​ពោល​ថា៖

3 «ចូរ​យើង​ផ្តាច់​ចំណង និង​បោះ​ខ្សែ​ចង របស់​ព្រះ‌អង្គ​ចេញ​ពី​យើង»។

4 ឯ​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​អស់​សំណើច ព្រះ‌អម្ចាស់​ចំអក​ឲ្យ​ពួក‌គេ។

5 បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅពួក‌គេ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​បំភ័យ​គេ​ដោយ​សេចក្ដី​ឃោរ‌ឃៅ​ថា៖

6 «យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។

7 ៙ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា មាន​ព្រះ​បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នក​ជា​កូន​របស់​យើង យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃ​នេះ ។

8 ចូរ​សូម​ពី​យើង នោះ​យើង​នឹង​ឲ្យសាសន៍​ទាំង‌ឡាយ ទៅ​អ្នក​ទុក​ជា​មត៌ក និង​ចុង​ផែនដីទាំង​មូល ទុក​ជា​កម្ម‌សិទ្ធិ​របស់​អ្នក។

9 អ្នក​នឹង​បំបាក់​គេ​ដោយ​ដំបង​ដែក ហើយ​បោក​កម្ទេច​គេ ដូច​ជា​ភាជនៈ​របស់​ជាង​ស្មូន»។

10 ដូច្នេះ ឱ​ស្ដេច​ទាំង​ឡាយ​អើយ ចូរមាន​ប្រាជ្ញា​ឡើង! ឱ​ពួក​គ្រប់​គ្រង​នៅលើ​ផែនដី​អើយ ចូរ​ទទួល​ដំ‌បូន្មាន​ចុះ!

11 ចូរ​បម្រើ​ព្រះ‌យេហូវ៉ា ដោយ​កោត​ខ្លាច ហើយ​អរ​សប្បាយ ទាំង​ញ័រ​រន្ធត់

12 ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម