ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ចោទិយកថា 33:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ ដូចព្រះអង្គសង្គ្រោះអ្នកឡើយ ព្រះអង្គជាខែលការពារអ្នក និងជាដាវ ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ៊ីស្រាអែលអើយ ឯងមានពរហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ទ្រង់ជាខែលជួយឯង ហើយជាដាវនៃសិរីល្អរបស់ឯង ពួកខ្មាំងសត្រូវនឹងចុះចូលចំពោះឯង ហើយឯងនឹងជាន់លើទីខ្ពស់ទាំងប៉ុន្មានរបស់គេ។ អាល់គីតាប អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។ |
ក្រោយហេតុការណ៍ទាំងនោះមក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអាប់រ៉ាមក្នុងនិមិត្តមួយថា៖ «អាប់រ៉ាមអើយ កុំខ្លាចអ្វីឡើយ យើងជាខែលរបស់អ្នក អ្នកនឹងបានទទួលរង្វាន់ដ៏ធំក្រៃលែង»។
ព្រះអង្គជាថ្មដានៃទូលបង្គំ ទូលបង្គំនឹងយកព្រះអង្គជាទីពឹង ព្រះអង្គក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាជម្រកដ៏រឹងមាំ និងជាទីជ្រកកោនរបស់ទូលបង្គំ ព្រះអង្គជាអង្គសង្គ្រោះ ដែលសង្គ្រោះទូលបង្គំ ឲ្យរួចពីអំពើឃោរឃៅ។
ពួកសាសន៍ដទៃនឹងចុះចូល ស្តាប់បង្គាប់ទូលបង្គំ កាលគេឮពាក្យបង្គាប់ជាមុនដំបូង នោះគេនឹងស្តាប់តាមទូលបង្គំភ្លាម។
តើមានសាសន៍ណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះបានយាងទៅ លោះចេញ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីឈ្មោះ និងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ និងព្រះរបស់គេផង។
ពេលព្រះបាទហេសេគា និងពួកប្រធានបានមកឃើញគំនរទាំងនោះ គេក៏សរសើរតម្កើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សបាប ឬអង្គុយជាមួយពួកអ្នកមើលងាយ
៙ មានពរហើយប្រជាជនណា ដែលមានព្រះពរដូច្នេះធ្លាក់មក! មានពរហើយប្រជាជនណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន។
ពេលគេបានឮពីទូលបង្គំភ្លាម នោះគេក៏ស្តាប់តាមទូលបង្គំ ពួកសាសន៍ដទៃគោរពចុះចូលចំពោះទូលបង្គំ។
មានពរហើយ អ្នកដែលព្រះអត់ទោស ឲ្យអំពើរំលងរបស់ខ្លួន គឺដែលព្រះបានគ្របបាំងអំពើបាបរបស់ខ្លួន។
មានពរហើយ អ្នកដែលព្រះយេហូវ៉ា មិនរាប់ថាមានទោស ជាអ្នកដែលគ្មានកលឧបាយក្នុងចិត្ត។
មានពរហើយ ជាតិសាសន៍ណា ដែលយកព្រះយេហូវ៉ាទុកជាព្រះរបស់ខ្លួន ជាប្រជាជនដែលព្រះអង្គបានជ្រើសរើស ទុកជាមត៌ករបស់ព្រះអង្គ!
ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ!
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
ចូរប្រកាសទទួលស្គាល់ព្រះចេស្តារបស់ព្រះ ឫទ្ធានុភាពរបស់ព្រះអង្គ គ្របដណ្ដប់លើអ៊ីស្រាអែល ហើយព្រះចេស្តារបស់ព្រះអង្គ ក៏នៅលើផ្ទៃមេឃ។
អស់អ្នកដែលស្អប់ព្រះយេហូវ៉ា នឹងក្រាបនៅចំពោះព្រះអង្គ ហើយវាសនាអាក្រក់របស់គេ នឹងនៅជាប់រហូតតទៅ។
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ព្រះអង្គជាព្រះអាទិត្យ និងជាខែល ព្រះយេហូវ៉ានឹងផ្តល់ព្រះគុណ ព្រមទាំងកិត្តិយស ព្រះអង្គនឹងមិនសំចៃទុករបស់ល្អអ្វី ដល់អស់អ្នកដែលដើរដោយទៀងត្រង់ឡើយ។
មើល៍! ព្រះអង្គជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តឥតមានសេចក្ដីខ្លាចឡើយ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាកម្លាំង ហើយជាបទចម្រៀងរបស់ខ្ញុំ គឺព្រះអង្គដែលបានសង្គ្រោះខ្ញុំ។
នៅគ្រានោះ ព្រះយេហូវ៉ានឹងយកដាវមុតក្លាដ៏ធំ ហើយមានកម្លាំងរបស់ព្រះអង្គទៅធ្វើទោសដល់សត្វសម្បើម ជានាគដែលរត់ពួន គឺសត្វសម្បើម ជានាគក្ងិចក្ងក់នោះឯង ហើយព្រះអង្គនឹងសម្លាប់សត្វសម្បើមដែលនៅក្នុងសមុទ្រនោះ។
អ្នកនោះនឹងបាននៅក្នុងទីខ្ពស់ ទីពំនាក់របស់អ្នកនោះនឹងនៅលើថ្មដាដ៏មាំមួន ឯអាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។
តែព្រះយេហូវ៉ានឹងជួយសង្គ្រោះសាសន៍អ៊ីស្រាអែលឲ្យរួច ដោយសេចក្ដីសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច អ្នករាល់គ្នានឹងមិនត្រូវខ្មាស ឬជ្រប់មុខដរាបដល់អស់កល្បតរៀងទៅ។
គ្រានោះ អ្នកនឹងបានចិត្តរីករាយក្នុងព្រះយេហូវ៉ា ហើយយើងនឹងបញ្ជិះអ្នកនៅលើទីខ្ពស់នៃផែនដី ហើយនឹងចិញ្ចឹមអ្នកដោយមត៌ករបស់យ៉ាកុប ជាបុព្វបុរសអ្នក ដ្បិតព្រះឧស្ឋនៃព្រះយេហូវ៉ាបានចេញវាចាហើយ។
មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំង ទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ។
ឱដាវនៃព្រះយេហូវ៉ាអើយ តើដល់កាលណាបានអ្នកឈប់ទ្រឹង? ចូរស៊កខ្លួនទៅក្នុងស្រោមវិញ ចូរផ្អាក ហើយស្ងៀមនៅចុះ។
ឱអ៊ីស្រាអែលអើយ យើងនឹងបំផ្លាញអ្នក ដ្បិតអ្នកទាស់ប្រឆាំងនឹងយើង គឺប្រឆាំងនឹងអ្នកដែលជួយសង្គ្រោះអ្នក។
ព្រះយេហូវ៉ាបានស្បថដោយសារអំនួតរបស់យ៉ាកុបថា "ពិតប្រាកដជាយើងនឹងមិនភ្លេចអំពើណាមួយ ដែលគេបានប្រព្រឹត្តឡើយ"។
ព្រះយេហូវ៉ា គឺជាព្រះអម្ចាស់ ជាកម្លាំងខ្ញុំ ព្រះអង្គនឹងធ្វើឲ្យជើងខ្ញុំបានលឿន ដូចជាជើងឈ្លូស ហើយឲ្យខ្ញុំដើរនៅលើទីខ្ពស់របស់ខ្ញុំ។ នេះលើកសម្រាប់មេភ្លេង ឲ្យលេងដោយប្រដាប់មានខ្សែរបស់ខ្ញុំ។:៚
នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។
ព្រះអង្គបានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចម្រើនពីស្រែចម្ការ ហើយព្រះអង្គបានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង
ចូរសាកសួរពីអស់ទាំងថ្ងៃកន្លងមក គឺតាំងពីមុនអ្នកកើតមក ចាប់តាំងពីថ្ងៃដែលព្រះទ្រង់បានបង្កើតមនុស្សនៅលើផែនដី ចូរសាកសួរពីជើងមេឃម្ខាងទៅជើងមេឃម្ខាង តើដែលមានការដ៏ធំបែបនេះ ឬដែលមានឮនិយាយពីការបែបនេះឬទេ?
ឬតើដែលមានព្រះណាប្រថុយទៅយកសាសន៍មួយសម្រាប់អង្គទ្រង់ ពីកណ្ដាលសាសន៍មួយទៀត ដោយសារការល្បង ដោយទីសម្គាល់ ដោយការអស្ចារ្យ ដោយចម្បាំង ដោយព្រះហស្តដ៏ខ្លាំងពូកែ និងដោយព្រះពាហុលើកសម្រេច ហើយដោយការគួរស្ញែងខ្លាចដ៏ធំ ដូចជាគ្រប់ទាំងការដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានធ្វើសម្រាប់អ្នកនៅស្រុកអេស៊ីព្ទ នៅចំពោះមុខអ្នកឬទេ?
ដ្បិតគឺដោយហេតុនេះហើយបានជាយើងធ្វើការនឿយហត់ ហើយតយុទ្ធ ព្រោះយើងមានសង្ឃឹមដល់ព្រះដ៏មានព្រះជន្មរស់ ដែលជាព្រះសង្គ្រោះរបស់មនុស្សទាំងអស់ ជាពិសេសរបស់អស់អ្នកដែលជឿ។
ព្រះអង្គកាន់ផ្កាយប្រាំពីរនៅព្រះហស្តស្តាំ ហើយមានដាវមុខពីរដ៏មុត ចេញពីព្រះឱស្ឋរបស់ព្រះអង្គ ឯព្រះភក្ត្រព្រះអង្គដូចជាថ្ងៃភ្លឺពេញកម្ដៅ។
រីឯអ្នកដែលនៅសល់ ក៏ត្រូវស្លាប់ដោយដាវរបស់ព្រះអង្គដែលគង់លើសេះ ជាដាវដែលចេញពីព្រះឱស្ឋរបស់ព្រះអង្គ ហើយអស់ទាំងសត្វស្លាបបានឆ្អែត ដោយសាច់របស់ពួកអ្នកទាំងនោះ។
ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!»