ទំនុកតម្កើង 18:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦44 ពេលគេបានឮពីទូលបង្គំភ្លាម នោះគេក៏ស្តាប់តាមទូលបង្គំ ពួកសាសន៍ដទៃគោរពចុះចូលចំពោះទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល44 កាលណាពួកគេឮ ពួកគេក៏ស្ដាប់តាមទូលបង្គំ; ជនបរទេសខ្លាចរួញខ្លួននៅចំពោះទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥44 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ទូលបង្គំ ហើយពេលទូលបង្គំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤44 វេលាណាដែលបានឮនិយាយពីទូលបង្គំ នោះគេនឹងស្តាប់តាមភ្លាម ពួកសាសន៍ដទៃនឹងគោរពចុះចូលចំពោះទូលបង្គំ សូមមើលជំពូកអាល់គីតាប44 ជនបរទេសនាំគ្នាស្ដាប់បង្គាប់ខ្ញុំ ហើយពេលខ្ញុំនិយាយតែមួយម៉ាត់ គេក៏ធ្វើតាមភ្លាម។ សូមមើលជំពូក |
គឺជាការដែលអ្នករាល់គ្នាបាននាំពួកសាសន៍ដទៃ ជាមនុស្សដែលមិនទទួលកាត់ស្បែកខាងចិត្ត ហើយខាងរូបសាច់ផង ឲ្យចូលមកនៅក្នុងទីបរិសុទ្ធរបស់យើង ដើម្បីនឹងបង្អាប់ទីលំនៅរបស់យើង ក្នុងកាលដែលអ្នករាល់គ្នាបានថ្វាយនំបុ័ងរបស់យើង ព្រមទាំងខ្លាញ់ និងឈាម ហើយបានផ្តាច់សេចក្ដីសញ្ញារបស់យើង ដោយអស់ទាំងអំពើគួរស្អប់ខ្ពើមដែលអ្នកប្រព្រឹត្តនោះ។