Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 22:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល ស្តាប់​បង្គាប់​ទូល‌បង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូល‌បង្គំ​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ជន​បរទេស​នាំ​គ្នា​ស្ដាប់​បង្គាប់​ទូលបង្គំ ហើយ​ពេល​ទូលបង្គំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 ពួក​សាសន៍​ដទៃ​នឹង​ចុះ​ចូល​ស្តាប់​បង្គាប់​ទូលបង្គំ កាល​គេ​ឮ​ពាក្យ​បង្គាប់​ជា​មុន​ដំបូង នោះ​គេ​នឹង​ស្តាប់​តាម​ទូលបង្គំ​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ជន​បរទេស​នាំ​គ្នា​ស្តាប់​បង្គាប់​ខ្ញុំ ហើយ​ពេល​ខ្ញុំ​និយាយ​តែ​មួយ​ម៉ាត់ គេ​ក៏​ធ្វើ​តាម​ភ្លាម។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 22:45
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ


អស់​អ្នក​ដែល​ស្អប់​ព្រះ‌យេហូវ៉ា នឹង​ក្រាប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយវាសនា​អាក្រក់​របស់​គេ នឹ​ង​នៅ​ជាប់​រហូត​តទៅ។


ឯ​សាសន៍​ដទៃ​ណា​ដែល​បាន​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា​ហើយ នោះ​មិន​ត្រូវ​ឲ្យ​ពោល​ថា ក្រែង​ព្រះ‌យេហូវ៉ា​នឹង​ញែក​ខ្ញុំ ចេញ​ពី​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ទៅ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​កំរៀវ​ពោល​ថា ខ្ញុំ​នេះ​ជា​ដើម​ឈើ​ហួត‌ហែង​ទេ។


ឯ​ពួក​សាសន៍​ដទៃ ដែល​ភ្ជាប់​ខ្លួន​នឹង​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ព្រះ‌អង្គ ហើយ​ស្រឡាញ់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ជា​អ្នក​បម្រើ​ព្រះ‌អង្គ គឺ​អស់​អ្នក​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឥត​បង្អាប់​ឡើយ ហើយ​កាន់​ខ្ជាប់​តាម​សេចក្ដី​សញ្ញា​របស់​យើង។


ស៊ីម៉ូន​ផ្ទាល់​ក៏​ជឿ​ដែរ ហើយក្រោយ​ពី​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ គាត់​ក៏​នៅ​ជាប់​ជាមួយ​លោក​ភីលីព​រហូត ហើយ​គាត់​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ធំៗ​ដែល​បាន​កើត​ឡើង។


ឱ​អ៊ីស្រា‌អែល​អើយ អ្នក​សប្បាយ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ជា​ខែល​ការ​ពារ​អ្នក ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​អ្នក! ខ្មាំង‌សត្រូវ​របស់​អ្នក​នឹង​ចុះ​ចូលអ្នក ហើយ​អ្នក​នឹង​ជាន់​លើ​ទី​ខ្ពស់​ៗ​របស់​គេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម