Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 33:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មាន​ពរ​ហើយ ជាតិ​សាសន៍​ណា ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន ជា​ប្រជាជន​ដែល​ព្រះ‌អង្គ​បានជ្រើស​រើស ទុក​ជា​មត៌ក​របស់​ព្រះ‌អង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 មានពរ​ហើយ ប្រជាជាតិ​ដែល​ព្រះយេហូវ៉ា​ជា​ព្រះ​របស់ខ្លួន ជា​ប្រជារាស្ត្រ​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ទុកជា​មរតក​របស់​អង្គទ្រង់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​សុភមង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ ទុក​ជា​ព្រះ​របស់​ខ្លួន! មាន​សុភមង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់! ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ទុក​ជា ព្រះ​របស់​ខ្លួន គឺ​ជាសាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​សុភ‌មង្គល​ហើយ ប្រជា‌ជាតិ​ណា ដែល​គោរព​បម្រើ​អុលឡោះ‌តាអាឡា ទុក​ជា​ម្ចាស់​របស់​ខ្លួន! មាន​សុភ‌មង្គល​ហើយ ប្រជា‌ជន​ណា​ដែល​ទ្រង់​បាន​ជ្រើស​រើស ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់!​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 33:12
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ចំណែក​ខ្ញុំ ជា​ម្នាក់​ក្នុង​ពួក​ដែល​ចង់​បាន​សេចក្ដី​សុខ ហើយ​ក៏​ស្មោះ​ត្រង់​នៅ​ស្រុក​អ៊ីស្រា‌អែល ឯ​លោក​វិញ លោក​រក​បំផ្លាញ​ទី​ក្រុង​មួយ ដែល​ទុក​ដូច​ជា​ម្តាយ ក្នុង​ស្រុក​អ៊ីស្រា‌អែល ហេតុ​អ្វី​បាន​ជា​លោក​ចង់​លេប​បំបាត់​មត៌ក​នៃ​ព្រះ‌យេហូវ៉ា​ដូច្នេះ?»


ដ្បិត​ព្រះ‌យេហូវ៉ា បាន​ជ្រើស​រើស​យ៉ាកុប សម្រាប់​ព្រះ‌អង្គ គឺ​អ៊ីស្រា‌អែល ទុក​ជា​កម្ម‌សិទ្ធិ​របស់​ព្រះ‌អង្គ​ផ្ទាល់។


៙ មាន​ពរ​ហើយ​ប្រជាជន​ណា ដែល​មាន​ព្រះ​ពរ​ដូច្នេះ​ធ្លាក់​មក! មានពរ​ហើយ​ប្រជាជន​ណា ដែល​យក​ព្រះ‌យេហូវ៉ាទុក​ជា​ព្រះ​របស់​ខ្លួន។


សូម​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ពរ​ដល់​មត៌ក​របស់​ព្រះ‌អង្គ សូម​ធ្វើ​ជា​គង្វាល​ដល់​គេ ព្រម​ទាំង​បី​ទ្រ​គេ​ជា​រហូតតរៀង​ទៅ។


មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ‌អង្គ​មែន សូម​ព្រះ‌អម្ចាស់​យាង​ទៅ​កណ្ដាល​យើង​ខ្ញុំ ដ្បិត​ប្រជា‌ជន​ទាំង​នេះ​មាន​ក្បាល​រឹង សូម​អត់​ទោស​ចំពោះ​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​យើង​ខ្ញុំ សូម​ទទួល​យើងខ្ញុំ​ជា​មត៌ក​របស់​ព្រះ‌អង្គ»។


កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ​អ្នក កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​យើង​ជា​ព្រះ​នៃ​អ្នក យើង​នឹង​ចម្រើន​កម្លាំង​ដល់​អ្នក យើង​នឹង​ជួយ​អ្នក យើង​នឹង​ទ្រ​អ្នក ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​យើង។


ឯ​ព្រះ​យេហូវ៉ា ជា​ចំណែក​របស់​ពួក​យ៉ាកុប​មិន​ដូច្នោះ​ទេ ដ្បិត​ព្រះ‌អង្គ​គឺ​ជា​អ្នកដែល​បាន​បង្កើត​របស់​សព្វ​សារពើ ហើយ​សាសន៍​អ៊ីស្រា‌អែល ជា​កុល‌សម្ព័ន្ធ​នៃ​មត៌ក​របស់​ព្រះ‌អង្គ ព្រះ‌នាម​ព្រះ‌អង្គ គឺ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។


តាម​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​យើង​ក្នុង​ព្រះ‌គ្រីស្ទ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​សេចក្តី​ស្រឡាញ់។


ដ្បិត​កេរ‌អាករ​របស់​ព្រះ‌យេហូវ៉ា គឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​លោក​យ៉ាកុប​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ។


ឱ​អ៊ីស្រា‌អែល​អើយ អ្នក​សប្បាយ​ហើយ តើ​មាន​អ្នក​ឯ​ណា​ដូច​ឯង ជា​សាសន៍​ដែល​ព្រះ‌យេហូវ៉ា​បាន​សង្គ្រោះ ជា​ខែល​ការ​ពារ​អ្នក ហើយ​ជា​ដាវ​នៃ​សិរី‌ល្អ​របស់​អ្នក! ខ្មាំង‌សត្រូវ​របស់​អ្នក​នឹង​ចុះ​ចូលអ្នក ហើយ​អ្នក​នឹង​ជាន់​លើ​ទី​ខ្ពស់​ៗ​របស់​គេ»។


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម