Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ជន‌គណនា 33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


កន្លែង​ដែល​ពួក​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ជា​ដំណាក់ៗ ពេល​ចេញ​ពី​ស្រុក​អេស៊ីព្ទ

1 នេះ​ជា​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ជា​ដំណាក់ៗ ចេញ​ពី​ស្រុក​អេស៊ីព្ទ តាម​ក្បួន​ទ័ព ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​អើរ៉ុន។

2 លោក​ម៉ូសេ​បាន​កត់​ត្រា​ពី​កន្លែង​ចាប់​ផ្ដើម​របស់​ពួកគេ ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ចេញ​ដំណើរ​របស់​គេ ជា​ដំណាក់ៗ ដូច​ត​ទៅ៖

3 ពួកគេ​បាន​ចេញ​ដំណើរ​ពី​រ៉ាមសេស​នៅ​ខែ​ទីមួយ គឺ​ថ្ងៃ​ទី​ដប់ប្រាំ​ក្នុង​ខែ​ទីមួយ។ នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​បុណ្យ​រំលង កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ដោយ​ក្លាហាន នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ​ទាំង​អស់

4 រីឯ​សាសន៍​អេស៊ីព្ទ​វិញ កំពុង​តែ​កប់​ខ្មោច​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​នៅ​កណ្ដាល​ពួកគេ។ ព្រះ‌យេហូវ៉ា​ក៏​វិនិច្ឆ័យ​ទោស​ពួក​ព្រះ​របស់​ពួកគេ​ដែរ។

5 ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​រ៉ាមសេស មក​បោះ​ជំរំ​នៅ​ស៊ូកូថ។

6 គេ​ចេញ​ពី​ស៊ូកូថ មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​ទី​រហោ‌ស្ថាន។

7 គេ​ចេញ​ពី​អេថាម ហើយ​វិល​ទៅ​ពីហាហ៊ី‌រ៉ុថ ដែល​នៅ​ទល់​មុខ​បាល‌សេផុន រួច​បោះ​ជំរំ​នៅ​មុខ​មីកដុល។

8 គេ​ចេញ​ពី​ពីហាហ៊ី‌រ៉ុថ ឆ្លង​កាត់​សមុទ្រ ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​គេ​ដើរ​បី​ថ្ងៃ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​បោះ​ជំរំ​នៅ​ម៉ារ៉ា។

9 គេ​ចេញ​ពី​ម៉ារ៉ា មក​ដល់​អេលីម ហើយ​នៅ​អេលីម​មាន​រន្ធ​ទឹក​ដប់​ពីរ និង​ដើម​លម៉ើ​ចិត​សិប រួច​គេ​បោះ​ជំរំ​នៅ​ទី​នោះ។

10 គេ​ចេញ​ពី​អេលីម មក​បោះ​ជំរំ​ក្បែរ​សមុទ្រ​ក្រហម។

11 គេ​ចេញ​ពី​សមុទ្រ​ក្រហម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន។

12 គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដុបកា។

13 គេ​ចេញ​ពី​ដុបកា មក​បោះ​ជំរំ​នៅ​អាលូស។

14 គេ​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​ប្រជាជន​ផឹក។

15 គេ​ចេញ​ពី​រេផិឌីម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ។

16 គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ មក​បោះ​ជំរំ​នៅ​គីប្រុត-ហាតាវ៉ា។

17 គេ​ចេញ​ពី​គីប្រុត-ហាតាវ៉ា មក​បោះ​ជំរំ​ហាសិរ៉ូត។

18 គេ​ចេញ​ពី​ហាសិរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។

19 គេ​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ុន-ពេរេស។

20 គេ​ចេញ​ពី​រីម៉ុន-ពេរេស មក​បោះ​ជំរំ​នៅ​លិបណា។

21 គេ​ចេញ​ពី​លិបណា មក​បោះ​ជំរំ​នៅ​រីសា។

22 គេ​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេ‌ឡាថា។

23 គេ​ចេញ​ពី​កេហេ‌ឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សាភើរ។

24 គេ​ចេញ​ពី​ភ្នំ​សាភើរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។

25 គេ​ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាកហេ‌ឡូត។

26 គេ​ចេញ​ពី​ម៉ាកហេ‌ឡូត មក​បោះ​ជំរំ​នៅ​តាហាត។

27 គេ​ចេញ​ពី​តាហាត មក​បោះ​ជំរំ​នៅ​តារ៉ាស។

28 គេ​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។

29 គេ​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូណា។

30 គេ​ចេញ​ពី​ហាស្មូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។

31 គេ​ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-យ៉ាកាន។

32 គេ​ចេញ​ពី​បេនេ-យ៉ាកាន មក​បោះ​ជំរំ​នៅ​ហោ-គីត‌កាត់។

33 គេ​ចេញ​ពី​ហោ-គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ុត‌បាថា។

34 គេ​ចេញ​ពី​យ៉ុត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូណា។

35 គេ​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន-គេប៊ើរ។

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន (គឺ​នៅ​កាដេស)។

37 គេ​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ជាយ​ស្រុក​អេដុម។

38 សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

39 ពេល​លោក​អើរ៉ុន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។

40 ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​រស់​នៅ​តំបន់​ណេកិប​ស្រុក​កាណាន បាន​ឮ​ថា​កូន​ចៅ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។

41 បន្ទាប់​មក គេ​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល‌ម៉ូណា។

42 គេ​ចេញ​ពី​សាល‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

43 គេ​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។

44 គេ​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-អាបារីម ក្នុង​ដែន​ដី​ស្រុក​ម៉ូអាប់។

45 គេ​ចេញ​ពី​អ៊ីយេ-អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-កាដ។

46 គេ​ចេញ​ពី​ឌីបូន-កាដ មក​បោះ​ជំរំ​នៅ​អាល‌ម៉ូន-ឌីប្លា‌ថែម។

47 គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នេបូរ។

48 គេ​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។

49 គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រ‌ដាន់ ចាប់​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​វាល​ទំនាប​ស្រុក​ម៉ូអាប់។


បទ​បញ្ជា​ណែនាំ​ពេល​ចូល​កាន់​កាប់​ស្រុក​កាណាន

50 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ​ថា៖

51 «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន

52 នោះ​អ្នក​រាល់​គ្នា​ត្រូវ​បណ្តេញ​ប្រជាជន​ដែល​រស់​ក្នុង​ស្រុក​នោះ​ទាំង​អស់ ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ហើយ​បំផ្លាញ​អស់​ទាំង​រូប​ព្រះ​របស់​គេ​ដែល​ធ្វើ​ពី​ថ្ម និង​បំផ្លាញ​រូប​សិត​របស់​គេ​ដែល​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​អស់​ទាំង​ទី​ខ្ពស់​របស់​គេ​ផង។

53 អ្នក​រាល់​គ្នា​ត្រូវ​ចាប់​យក​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ ហើយ​តាំង​ទី​លំ​នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ស្រុក​នោះ ជា​កេរ‌អាករ​ដល់​អ្នក​រាល់​គ្នា​ហើយ។

54 អ្នក​រាល់​គ្នា​ត្រូវ​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក ដោយ​ចាប់​ឆ្នោត​តាម​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ចែក​ចំណែក​មត៌ក​ឲ្យ​ច្រើន ហើយ​អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​ចំណែក​មតរក​ឲ្យ​តិច។ អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា អ្នក​នោះ​ត្រូវ​បាន​កន្លែង​នោះ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​មត៌ក តាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។

55 ប៉ុន្ដែ បើ​អ្នក​រាល់​គ្នា​មិន​បណ្តេញ​ប្រជាជន​ដែល​រស់​នៅ​ស្រុក​នោះ ពី​មុខ​អ្នក​រាល់​គ្នា​ចេញ​ទេ នោះ​អស់​អ្នក​ដែល​អ្នក​រាល់​គ្នា​ទុក​ឲ្យ​នៅ នឹង​ប្រៀប​ដូច​ជា​ម្ជុល​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ហើយ​ជា​បន្លា​នៅ​ក្នុង​ឆ្អឹង​ជំនី​របស់​អ្នក​រាល់​គ្នា គឺ​គេ​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ

56 ហើយ​យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​ជា​យើង​បាន​គិត​នឹង​ប្រព្រឹត្ត​ចំពោះ​គេ​ដែរ»។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម