នៅគ្រានោះ ប្រជាជនតែងតែធ្វើគូរបាននៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ដំណាក់ជូនអុលឡោះតាអាឡានៅឡើយ។
២ ពង្សាវតារក្សត្រ 12:4 - អាល់គីតាប ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូអាសមានព្រះបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ជាតម្លៃនៃតង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា និងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាតង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាស ទ្រង់មានបន្ទូលទៅពួកសង្ឃថា ឯអស់ទាំងប្រាក់ ជាដំឡៃនៃដង្វាយទាំងប៉ុន្មាន ដែលគេយកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា នឹងប្រាក់របស់មនុស្សនីមួយៗដែលកត់ទុកក្នុងបញ្ជី គឺជាដង្វាយនៃគ្រប់គ្នាតាមច្បាប់ ហើយអស់ទាំងប្រាក់ ដែលអ្នកណាកើតមានចិត្តចង់យកមកថ្វាយ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា |
នៅគ្រានោះ ប្រជាជនតែងតែធ្វើគូរបាននៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ ព្រោះគេពុំទាន់បានសង់ដំណាក់ជូនអុលឡោះតាអាឡានៅឡើយ។
ស្តេចស៊ូឡៃម៉ានស្រឡាញ់អុលឡោះតាអាឡា និងប្រព្រឹត្តតាមដំបូន្មានដែលស្តេចទត ជាបិតាបានផ្តែផ្តាំ ប៉ុន្តែ គាត់ក៏ធ្វើពិធីគូរបាន និងជូនគ្រឿងក្រអូប នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
រីឯវាំងរបស់ស្តេចវិញ ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ដប់បីឆ្នាំ ទើបសង់ដំណាក់ទាំងអស់រួចជាស្រេច។
ស្តេចយ៉ូអាសស្តេចស្រុកយូដា ប្រមូលវត្ថុមានតម្លៃទាំងប៉ុន្មាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងវាំង ជាវត្ថុដែលស្តេចស្រុកយូដា ជាអយ្យកោ គឺស្តេចយ៉ូសាផាត ស្តេចយ៉ូរ៉ាម និងស្តេចអហាស៊ីយ៉ា បានជូនជាជំនូនព្រមទាំងវត្ថុដែលស្តេចផ្ទាល់បានជូនជាជំនូន ហើយចាត់គេឲ្យនាំយកទៅជូនស្តេចហាសែល ជាស្តេចស្រុកស៊ីរី។ ហេតុនេះ ស្តេចក្រុងស៊ីរីក៏ដកទ័ពថយ ឈប់វាយក្រុងយេរូសាឡឹម។
នោះឲ្យក្រុមអ៊ីមុាំទទួលយក គឺម្នាក់ៗត្រូវទទួលយកចំណែករបស់ខ្លួនពីអ្នកដែលខ្លួនស្គាល់ ដើម្បីជួសជុលកន្លែងបាក់បែកទាំងប៉ុន្មាននៅក្នុងដំណាក់ ដែលគេយល់ថាចាំបាច់គួរតែជួសជុល»។
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។
ស្តេចបានធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
នៅកន្លែងសក្ការៈតាមទួលខ្ពស់ៗទាំងអស់ ជនជាតិអ៊ីស្រអែលនាំគ្នាដុតគ្រឿងក្រអូប ដូចប្រជាជាតិនានា ដែលអុលឡោះតាអាឡាបានបណ្តេញចេញពីមុខពួកគេ។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ ធ្វើឲ្យអុលឡោះតាអាឡាខឹង។
«ចូរទៅជួបមូស្ទីហ៊ីលគីយ៉ា សុំឲ្យគាត់បូកសរុបប្រាក់ ដែលគេយកមកជូនក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជាជន។
ស្តេចទតយកវត្ថុទាំងនោះទៅជូនអុលឡោះតាអាឡា ដូចមាសប្រាក់ដែលស្តេចយកបានពីប្រជាជាតិទាំងប៉ុន្មានដែរ គឺមានជនជាតិអេដុម ជនជាតិម៉ូអាប់ ជនជាតិអាំម៉ូន ជនជាតិភីលីស្ទីន និងជនជាតិអាម៉ាឡេក។
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។
ស្តេចនាំជំនូនដែលឪពុករបស់ស្តេច និងស្តេចផ្ទាល់បានញែកជាសក្ការៈ យកទៅទុកក្នុងដំណាក់របស់អុលឡោះគឺគ្រឿងមាស ប្រាក់ និងវត្ថុផ្សេងៗទៀត។
គេក៏នាំយកជំនូនដែលគេបានញែកទុកដោយឡែក និងជំនូនមួយភាគដប់ ព្រមទាំងជំនូនដ៏សក្ការៈផ្សេងទៀត យកមកទុកក្នុងបន្ទប់នោះជាប្រក្រតី។ លោកកូណានាជាក្រុមលេវី មានភារកិច្ចមើលខុសត្រូវលើជំនូនទាំងនោះ ដោយមានលោកស៊ីម៉ៃ ជាប្អូនរបស់គាត់ ជាអ្នកជំនួយការ។
ស្តេចបានតែងតាំងក្រុមអ៊ីមុាំ ឲ្យបំពេញមុខងាររបស់ខ្លួន ហើយដាស់តឿនពួកគេឲ្យយកចិត្តទុកដាក់បម្រើការងារនៅក្នុងដំណាក់របស់អុលឡោះតាអាឡា។
អ្នកជិតខាងរបស់ពួកគេយករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាង មកជួយឧបត្ថម្ភពួកគេ ហើយក៏មានជំនូនស្ម័គ្រចិត្តថែមទៀតផង។
ពួកគេផ្តល់សម្រាប់ការសង់ម៉ាស្ជិទ តាមសមត្ថភាពរបស់ខ្លួន គឺមានមាសចំនួនប្រាំមួយម៉ឺនមួយពាន់តម្លឹង និងប្រាក់ប្រាំពាន់ណែន ព្រមទាំងសម្លៀកបំពាក់អ៊ីមុាំចំនួនមួយរយសាមសិបសម្រាប់។
អ្នកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលអ្នករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងជំនូនដែលប្រជាជន និងអ៊ីមុាំស្ម័គ្រចិត្តជូន សម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។
អស់អ្នកដែលមានចិត្តទូលាយ ទាំងប្រុស ទាំងស្រី បាននាំយកទំហូ ក្រវិល ចិញ្ចៀន និងបន្តោងខ្សែក ព្រមទាំងគ្រឿងអលង្ការគ្រប់យ៉ាងធ្វើពីមាស មក ហើយពួកគេទាំងអស់គ្នាធ្វើសញ្ញាឲ្យរបស់ទាំងនោះទៅអុលឡោះតាអាឡា។
ជនជាតិអ៊ីស្រអែលទាំងអស់ ទាំងប្រុស ទាំងស្រី ដែលមានចិត្តទូលាយ បាននាំគ្នាយកជំនូនមកជូនអុលឡោះតាអាឡាដោយស្ម័គ្រចិត្ត ដើម្បីសង់អ្វីៗទាំងអស់ ដែលអុលឡោះតាអាឡាបង្គាប់មកតាមរយៈម៉ូសា។
ត្រូវញែកអ្វីៗដែលអ្នករាល់គ្នាមាន មួយចំណែកជូនអុលឡោះតាអាឡា។ អស់អ្នកដែលមានចិត្តសទ្ធា ត្រូវនាំយកជំនូនដែលខ្លួនញែកទុកនេះ មកជូនអុលឡោះតាអាឡា គឺមាន មាស ប្រាក់ លង្ហិន
ម៉ូសាបានយកជំនូនទាំងអស់ ដែលជនជាតិអ៊ីស្រអែលយកមកឲ្យប្រគល់ទៅអ្នកទាំងនោះ ដើម្បីសង់ទីសក្ការៈ។ រៀងរាល់ព្រឹក ប្រជាជននៅតែបន្តនាំយកជំនូនមកជូនម៉ូសា។
ប្រសិនបើនរណាម្នាក់ចង់លោះជំនូនមួយភាគដប់មកវិញ ត្រូវបង់ប្រាក់ចំនួនមួយភាគប្រាំថែមពីលើ។
ដ្បិតអ្នកទាំងនោះបានយកប្រាក់សំណល់របស់ខ្លួនមកដាក់ក្នុងហិប។ រីឯស្ដ្រីមេម៉ាយនេះវិញ ទោះបីនាងក្រីក្រយ៉ាងណាក៏ដោយ ក៏នាងយកប្រាក់ទាំងអស់ ដែលនាងត្រូវការជាចាំបាច់សម្រាប់ចិញ្ចឹមជីវិត មកដាក់ក្នុងហិប ជូនអុលឡោះដែរ»។