Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:2 - អាល់គីតាប

2 ស្តេច​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន ហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែនាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ ឲ្យ​បំពេញ​មុខងារ​របស់​ខ្លួន ហើយ​ដាស់‌តឿន​ពួក​គេ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែ‌នាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:2
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ សូម​តាំង​ចិត្ត តាំង​គំនិត​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អស់​លោក។ សូម​ក្រោក​ឡើង​នាំ​គ្នា​សង់​ទី‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ដើម្បី​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​គ្រឿង​បរិក្ខារ​ដ៏​សក្ការៈ​របស់​អុលឡោះទៅ​តម្កល់​ទុក​ក្នុង​ដំណាក់​ដែល​នឹង​សង់​ឡើង សម្រាប់​នាម​របស់អុលឡោះ‌តាអាឡា»។


លោក​យេហូ‌យ៉ាដា​ចាត់​ចែង​ឲ្យ​អ៊ីមុាំ​ពី​ក្រុម​លេវី ទទួល​ខុស​ត្រូវ​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា គឺ​អ្នក​ដែល​ស្តេច​ទត​បាន​ចែក​ជា​ក្រុម ឲ្យ​បំពេញ​មុខ‌ងារ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ​របស់​ណាពី​ម៉ូសា។ ស្តេច​ទត​ក៏​បាន​បង្គាប់​ឲ្យ​គេ​ច្រៀង​ចំរៀង​យ៉ាង​សប្បាយ ក្នុង​ឱកាស​នោះ​ដែរ។


ក្រុម​លេវី និង​ប្រជា‌ជន​យូដា​ទាំង​មូល នាំ​គ្នា​ធ្វើ​តាម​បញ្ជា​ទាំង​ប៉ុន្មាន​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា ម្នាក់ៗ​នាំ​កូន​ទាហាន​របស់​ខ្លួន ទាំង​អ្នក​ត្រូវ​វេន​យាម​នៅ​ថ្ងៃ​ឈប់​សម្រាក ទាំង​អ្នក​មិន​ត្រូវ​វេន​យាម ដ្បិត​អ៊ីមុាំ​យេហូ‌យ៉ាដា​មិន​ឲ្យ​ក្រុម​ណា​មួយ​នៅ​ទំនេរ​ឡើយ។


ស្តេច​ហេសេ‌គា​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​តាម​ជាន់​ថ្នាក់ ឲ្យ​បំពេញ​មុខ‌ងារ​របស់​គេ​រៀងៗ​ខ្លួន​វិញ គឺ​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី​ដែល​បំពេញ​មុខ‌ងារ​ធ្វើ​គូរបាន​ដុត​ទាំង​មូល និង​គូរបាន​មេត្រី‌ភាព ព្រម​ទាំង​អ្នក​ដែល​បម្រើ​ការ‌ងារ​ក្នុង​ម៉ាស្ជិទ អ្នក​ចំរៀង​សម្រាប់​លើក​តម្កើង​អុលឡោះ‌តាអាឡា និង​អ្នក​យាម​ទ្វារ​ជំរំ​របស់អុលឡោះ‌តាអាឡា។


គេ​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ជូន​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​របស់​ណាពី​ម៉ូសា។


បង​ស្រី​របស់​ទារក​តាម​មើល​ពី​ចម្ងាយ ដើម្បី​ឲ្យ​ដឹង​ថា ទារក​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម