Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 2:69 - អាល់គីតាប

69 ពួក​គេ​ផ្តល់​សម្រាប់​ការ​សង់​ម៉ាស្ជិទ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

69 គេ​ថ្វាយ​ជាមាស​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​ដារីក ប្រាក់​ប្រាំ​ពាន់​ម៉ានេ និង​សម្លៀក‌បំពាក់​ពួក​សង្ឃ​មួយ​រយ​សម្រាប់ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​ងារ​នោះ តាម​សមត្ថ‌ភាព​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

69 ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

69 គឺ​គេ​ថ្វាយ​មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ នឹង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន

សូមមើលជំពូក ចម្លង




អែសរ៉ា 2:69
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​គ្រឿង​ប្រដាប់​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា ចប់​សព្វ​គ្រប់។ បន្ទាប់​មក គាត់​នាំ​យក​វត្ថុ​ជា​មាស ប្រាក់ និង​គ្រឿង​ប្រដាប់​ឯ​ទៀតៗ ដែល​ស្តេច​ទត​ជា​បិតា​បាន​ជូន​ដល់​អុលឡោះ‌តាអាឡា មក​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ឪពុក​ខ្នះ‌ខ្នែង​ត្រៀម​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប​សម្រាប់​ដំណាក់​របស់អុលឡោះ‌តាអាឡា។ រីឯ​លង្ហិន និង​ដែក​មាន​ច្រើន​សន្ធឹក​សន្ធាប់​ពុំ​អាច​ថ្លឹង​បាន​ទេ។ ឪពុក​បាន​ត្រៀម​ឈើ និង​ថ្ម​ដែរ បើ​កូន​ចង់​បន្ថែម​ទៀត​ក៏​បាន។


ជូន​ជា​ជំនូន​សម្រាប់​ការ‌ងារ​នៃ​ដំណាក់​របស់​អុលឡោះគឺ​មាន​មាស​ប្រាំ​ពាន់​ហាប ប្រាក់​កាក់ ចំនួន​មួយ​ម៉ឺន ប្រាក់​សុទ្ធ​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ហាប និង​ដែក​មួយ​សែន​ហាប។


ពេល​មក​ដល់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​កន្លែង​ដើម​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម