២ ពង្សាវតារក្សត្រ 15:4 - អាល់គីតាប4 ប៉ុន្តែ ស្តេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែធ្វើគូរបាន និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលទេ ប្រជាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជាជននៅតែថ្វាយយញ្ញបូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ប៉ុន្តែ មិនបានបំបាត់អស់ទាំងទីខ្ពស់ចោលចេញទេ ពួកបណ្តាជននៅតែថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើទីខ្ពស់ទាំងនោះនៅឡើយ សូមមើលជំពូក |
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាបិតា ដោយមិនងាករេឡើយ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់បំណងអុលឡោះតាអាឡា។ ប៉ុន្តែ គាត់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា
នៅឆ្នាំទីប្រាំបីនៃរជ្ជកាលរបស់ស្តេច ក្នុងគ្រាដែលស្តេចនៅក្មេងនៅឡើយ ស្តេចយ៉ូសៀសចាប់ផ្តើមស្វែងរកអុលឡោះជាម្ចាស់របស់ស្តេចទតជាអយ្យកោ។ នៅឆ្នាំទីដប់ពីរ ស្តេចលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗ ព្រមទាំងបង្គោលរបស់ព្រះអាសេរ៉ា រូបបដិមា និងរូបចម្លាក់ឯទៀតៗដែលគេសិតធ្វើ ឲ្យអស់ពីស្រុកយូដា និងក្រុងយេរូសាឡឹម។