២ ពង្សាវតារក្សត្រ 16:4 - អាល់គីតាប4 ស្តេចបានធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ និងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ស្ដេចបានធ្វើយញ្ញបូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ទ្រង់ក៏ថ្វាយយញ្ញបូជា ហើយដុតកំញាននៅលើអស់ទាំងទីខ្ពស់ ហើយនៅលើភ្នំ នឹងនៅក្រោមដើមឈើខ្ចីទាំងប៉ុន្មានដែរ សូមមើលជំពូក |
ស្តេចយ៉ូអាសបញ្ជាទៅកាន់ពួកអ៊ីមុាំថា៖ «ចំពោះប្រាក់ទាំងប៉ុន្មាន ដែលគេយកមកជូនជាជំនូន ក្នុងដំណាក់របស់អុលឡោះតាអាឡា គឺប្រាក់ដែលប្រជាជនយកមកបង់ពន្ធសម្រាប់ដំណាក់ ប្រាក់បានមកពីជំនូនលោះមនុស្ស ស្របតាមការវាយតម្លៃ និងជំនូនស្ម័គ្រចិត្ត ដែលគេយកមកជូនដំណាក់របស់អុលឡោះតាអាឡា
ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។