អែសរ៉ា 7:16 - អាល់គីតាប16 អ្នកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលអ្នករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងជំនូនដែលប្រជាជន និងអ៊ីមុាំស្ម័គ្រចិត្តជូន សម្រាប់ដំណាក់នៃអុលឡោះជាម្ចាស់របស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ព្រមទាំងប្រាក់ និងមាសទាំងប៉ុន្មានដែលលោកនឹងរៃបាននៅក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ហើយព្រមទាំងតង្វាយដែលប្រជាជន និងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សម្រាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិម ទៅជាមួយផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 លោកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ព្រមទាំងប្រាក់មាសទាំងប៉ុន្មានដែលអ្នកនឹងរៃបាន ពីគ្រប់ក្នុងខេត្តបាប៊ីឡូន ជាមួយនឹងបណ្ណាការដែលពួកជនទាំងអំបាលម៉ាន នឹងពួកសង្ឃថ្វាយដោយស្ម័គ្រពីចិត្ត សំរាប់ព្រះវិហាររបស់ព្រះនៃលោក ដែលនៅក្រុងយេរូសាឡិមទៅជាមួយផង សូមមើលជំពូក |
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ ខ្ញុំដឹងថា ទ្រង់ស្ទង់មើលចិត្តមនុស្ស ហើយគាប់ចិត្តនឹងសេចក្តីស្មោះត្រង់។ ហេតុនេះ ខ្ញុំស្ម័គ្រចិត្តយកជំនូនទាំងនេះ មកជូនទ្រង់ដោយចិត្តស្មោះ ហើយខ្ញុំក៏មានអំណរដោយឃើញប្រជារាស្ត្ររបស់ទ្រង់ ដែលជួបជុំនៅទីនេះ នាំយកជំនូនដោយស្ម័គ្រចិត្តមកជូនទ្រង់ដែរ។
“តាំងពីថ្ងៃដែលយើងបាននាំប្រជារាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុលសម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រអែល ដើម្បីសង់ដំណាក់មួយទុក ជាកន្លែងសម្រាប់សំដែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងដែរ