ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។
១ ពង្សាវតារក្សត្រ 9:15 - អាល់គីតាប ស្តេចស៊ូឡៃម៉ានកេណ្ឌប្រជាជន ដើម្បីសង់ដំណាក់របស់អុលឡោះតាអាឡា វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មូលហេតុដែលព្រះបាទសាឡូម៉ូនកេណ្ឌកំណែន គឺដើម្បីនឹងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង ប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ក្រុងហាសោរ ក្រុងមេគីដោ ក្រុងកេស៊ើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនកេណ្ឌប្រជាជន ដើម្បីសង់ព្រះដំណាក់របស់ព្រះអម្ចាស់ វាំង ព្រលានមីឡូ កំពែងក្រុងយេរូសាឡឹម ក្រុងហាសោរ ក្រុងមេគីដោ និងក្រុងកេស៊ើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហេតុដែលស្តេចសាឡូម៉ូនបានកេណ្ឌកំណែន នោះគឺដើម្បីនឹងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នឹងព្រះរាជវាំង ព្រមទាំងប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ហើយក្រុងហាសោរ ក្រុងមេគីដោ នឹងក្រុងកេស៊ើរ |
ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។
មូលហេតុដែលបណ្តាលឲ្យលោកយេរ៉ូបោមបះបោរប្រឆាំងនឹងស្តេចមានដូចតទៅ: នៅពេលស្តេចស៊ូឡៃម៉ានសង់ព្រលាននៅមីឡូ និងជួសជុលកំពែងបាក់បែក នៅបុរីស្តេចទតជាបិតា
«បិតារបស់ស្តេច បានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមមេត្តាសំរាលនឹមដ៏ធ្ងន់ដែលបិតារបស់ស្តេចបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើស្តេច»។
ស្តេចស៊ូឡៃម៉ានបានចងសម្ពន្ធមិត្តជាមួយស្តេចហ្វៀរ៉អ៊ូន ជាស្តេចស្រុកអេស៊ីប ដោយរៀបការជាមួយបុត្រីរបស់ស្តេចហ្វៀរ៉អ៊ូន។ ស៊ូឡៃម៉ាននាំភរិយាមកនៅក្នុងបុរីស្តេចទត រហូតទាល់តែវាំងរបស់គាត់ ព្រមទាំងដំណាក់របស់អុលឡោះតាអាឡា និងកំពែងក្រុងយេរូសាឡឹមត្រូវបានសង់ចប់សព្វគ្រប់។
លោកបាណា ជាកូនរបស់លោកអហ៊ីលូដ គ្រប់គ្រងលើតំបន់តាណាក់ និងមេគីដោរ ព្រមទាំងតំបន់បេតសៀនទាំងមូល។ តំបន់បេតសៀនមានព្រំប្រទល់រហូតដល់សារថាន ដែលស្ថិតនៅខាងក្រោមយេសរាល។ តំបន់នេះលាតសន្ធឹងពីបេតសៀន រហូតដល់អេបិល-មហូឡា និងរហូតទៅដល់ខាងនាយយ៉ុកមាម។
ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រអែលទាំងមូល មកធ្វើពលកម្ម
ក្នុងឆ្នាំទីដប់មួយនៃរជ្ជកាលស្តេចស៊ូឡៃម៉ាន នៅខែកត្តិក គឺជាខែទីប្រាំបី គេបានសង់ដំណាក់រួចជាស្រេច តាមគម្រោងសំណង់។ ដូច្នេះ ស្តេចស៊ូឡៃម៉ានសង់ដំណាក់ អស់រយៈពេលប្រាំពីរឆ្នាំ។
ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំដើម្បីកសាងសំណង់ពីរ គឺដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។
កូនចៅរបស់ជាតិសាសន៍ទាំងនោះ នៅសេសសល់ក្នុងស្រុក ព្រោះជនជាតិអ៊ីស្រអែលពុំបានបំផ្លាញពួកគេឡើយ។ ស្តេចស៊ូឡៃម៉ានបានកេណ្ឌពួកនោះ ធ្វើជាកំណែនរហូតដល់សព្វថ្ងៃ។
បុត្រីរបស់ស្តេចហ្វៀរ៉អ៊ូនចាកចេញពីបុរីស្តេចទត មកនៅក្នុងដំណាក់ដែលស្តេចស៊ូឡៃម៉ានបានសង់ជូន។ នៅគ្រានោះ គាត់ក៏បានសង់ព្រលានមីឡូដែរ។
មេទ័ពរបស់ស្តេចបានក្រោកឡើង រួមគំនិតគ្នាក្បត់នឹងស្តេចយ៉ូអាស។ ពួកគេសម្លាប់ស្តេច នៅប៉មមីឡូតាមផ្លូវចុះទៅស៊ីឡា។
ក្នុងរជ្ជកាលស្តេចពេកា ជាស្តេចស្រុកអ៊ីស្រអែល ស្តេចទីកឡាត-ពីលេស៊ើរ ជាស្តេចស្រុកអាស្ស៊ីរីបានវាយដណ្តើមយកទីក្រុងអ៊ីយ៉ូន ក្រុងអេបិល-បេត-មាកា ក្រុងយ៉ាណូហា ក្រុងកេដេស ក្រុងហាសោរ ស្រុកកាឡាដ ស្រុកកាលីឡេ និងស្រុកណែបថាលីទាំងមូល ព្រមទាំងកៀរអ្នកស្រុកនោះយកទៅជាឈ្លើយនៅស្រុកអាស្ស៊ីរី។
កាលស្តេចអហាស៊ីយ៉ា ជាស្តេចស្រុកយូដាឃើញដូច្នេះ ស្តេចរត់ឆ្ពោះទៅបេតកាន តែលោកយេហ៊ូវដេញតាម ហើយបញ្ជាថា៖ «ចូរប្រហារស្តេចនេះទៅ!» គេក៏ប្រហារស្តេចនៅក្នុងរទេះ។ ពេលនោះ ស្តេចកំពុងឡើងតាមផ្លូវទៅភូមិគើរជិតក្រុងយីបឡាម។ ស្តេចភៀសខ្លួនទៅដល់ក្រុងមេគីដោ ហើយស្លាប់នៅទីនោះ។
ក្រោយមកជនជាតិអ៊ីស្រអែលធ្វើសង្គ្រាមជាមួយជនជាតិភីលីស្ទីននៅកេស៊ើរ។ នៅគ្រានោះលោកស៊ីបាកាយ ជាអ្នកស្រុកហ៊ូសាយ សម្លាប់លោកស៊ីផាយ ជាមនុស្សម្នាក់ក្នុងចំណោមកូនចៅរេផែម ហើយជនជាតិភីលីស្ទីនត្រូវបរាជ័យ។
គេបានប្រគល់ក្រុងជំរកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
ប៉ុន្តែ ស្តេចយ៉ូសៀសនៅតែចង់តទល់នឹងស្តេចនេកោ គឺស្តេចមិនព្រមស្តាប់ពាក្យរបស់ស្តេចនេកោ ដែលជាពាក្យមកពីអុលឡោះឡើយ។ ស្តេចក៏ក្លែងខ្លួនចូលច្បាំងនឹងស្តេចស្រុកអេស៊ីប នៅជ្រលងភ្នំមេគីដោ។
ស្តេចស៊ូឡៃម៉ានចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងដំណាក់របស់អុលឡោះតាអាឡា និងវាំងរបស់គាត់។
អុលឡោះតាអាឡាអើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។
នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខនៅហាដាដ-រីម៉ូននៅវាលមេគីដោ។
ពេលនោះស្តេចហោរ៉ាម ជាស្តេចក្រុងកេស៊ើរបានឡើងទៅជួយក្រុងឡាគីស ប៉ុន្តែ យ៉ូស្វេវាយប្រហារទាំងស្តេច ទាំងប្រជាជនរបស់ស្តេចនោះ ឥតទុកឲ្យអ្នកណាម្នាក់រួចជីវិតឡើយ។
កាលស្តេចយ៉ាប៊ីន ជាស្តេចក្រុងហាសោរ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចផ្ញើលិខិតទៅស្តេចយ៉ូបាប់ ជាស្តេចក្រុងម៉ាដូន ទៅស្តេចក្រុងស៊ីមរ៉ូន និងទៅស្តេចក្រុងអាសាប
កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។
កុលសម្ព័ន្ធម៉ាណាសេក៏មានទឹកដី នៅក្នុងស្រុកអ៊ីសាខារ និងស្រុកអេស៊ើរដែរ គឺក្រុងបេតសាន និងភូមិដែលនៅជុំវិញ ក្រុងយីបលាម និងភូមិដែលនៅជុំវិញក្រុងដោរ ក្រុងអេន-ដោរក្រុងតាណាក់ ក្រុងមេគីដោ និងភូមិដែលនៅជុំវិញក្រុងទាំងនោះ និងអ្នកស្រុករបស់គេដែរ ពោលគឺស្រុកដោរទាំងមូល។
ពួកគេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺមានក្រុងស៊ីគែម និងវាលស្មៅនៅជុំវិញ ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ
កុលសម្ព័ន្ធអេប្រាអ៊ីមក៏មិនបានបណ្តេញជនជាតិកាណានដែលរស់នៅក្រុងកេស៊ើរដែរ ដូច្នេះពួកនេះក៏រស់នៅក្នុងចំណោមកុលសម្ព័ន្ធអេប្រាអ៊ីម នៅក្រុងកេស៊ើរតទៅទៀត។
ហេតុនេះ អុលឡោះតាអាឡាប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចយ៉ាប៊ីន ជាស្តេចស្រុកកាណានដែលនៅក្រុងហាសោរ។ មេទ័ពរបស់ស្តេចឈ្មោះស៊ីសេរ៉ា រស់នៅក្រុងហារ៉ូសេតកូយឹម។
ស្តេចរបស់ខ្មាំងនាំគ្នាលើកទ័ពមក ស្តេចរបស់ជនជាតិកាណានលើកគ្នាមកច្បាំង នៅតាណាក់ ក្បែរប្រភពទឹកមេគីដោ តែពួកគេពុំបានទទួលប្រាក់ ជាជយភ័ណ្ឌអ្វីសោះឡើយ។
បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបន្ទាយមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបន្ទាយមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។
ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបន្ទាយមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេក ជាស្តេច។