Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 12:11 - អាល់គីតាប

11 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​នៅ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 នៅ​ថ្ងៃ​នោះ នឹង​មាន​ការទួញសោក​យ៉ាងធំ​នៅ​យេរូសាឡិម ដូចជា​ការទួញសោក​នៅ​ហាដាត-រីម៉ូន ក្នុង​វាលទំនាប​មេគីដោ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 នៅ​ថ្ងៃ​នោះ ប្រជា‌ជន​នៅ​ក្រុង​យេរូ‌សាឡឹម​នឹង​កាន់​ទុក្ខ​យ៉ាង​ធំ ដូច​គេ​កាន់​ទុក្ខ​ព្រះ​ហាដាដ-‌រីម៉ូន​នៅ​វាល​មេគី‌ដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ

សូមមើលជំពូក ចម្លង




សាការី 12:11
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​រជ្ជកាល​ស្តេច​យ៉ូសៀស ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ ជា​ស្តេច​ស្រុក​អេស៊ីប​បាន​លើក​ទ័ព​ទៅ​កាន់​ទន្លេ​អឺ‌ប្រាត ដើម្បី​ជួយ​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ស្តេច​យ៉ូសៀស​បាន​លើក​ទ័ព​មក​វាយ​ស្ទាក់​ផ្លូវ តែ​កាល​ស្តេច​ហ្វៀរ៉អ៊ូន​ឃើញ ក៏​សម្លាប់​ស្តេច​យ៉ូសៀស​នៅ​មេគី‌ដោ។


ប៉ុន្តែ ស្តេច​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ស្តេច​នេ‌កោ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ពាក្យ​របស់​ស្តេច​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​អុលឡោះ​ឡើយ។ ស្តេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្តេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។


អ្នក​បម្រើ​លើក​ស្តេច​ចេញ​ពី​រទេះ​ដែល​ស្តេច​ជិះ ដាក់​ក្នុង​រទេះ​មួយ​ទៀត ដឹក​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​ស្តេច​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស។ អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល នាំ​គ្នា​កាន់​ទុក្ខ​ស្តេច​យ៉ូ‌សៀស។


អ្នក​ស្រុក​ទាំង​មូល​នឹង​កាន់​ទុក្ខ​ដាច់​ឡែក​ពី​គ្នា តាម​អំបូរ​របស់​គេ​រៀងៗ​ខ្លួន គឺ​ព្ញាតិ​វង្ស​របស់​ស្តេច​ទត ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក អំបូរ​របស់​ណាថាន ប្រុសៗ​កាន់​ទុក្ខ​ដោយ​ឡែក ស្រីៗ​កាន់​ទុក្ខ​ដោយ​ឡែក។


ពេល​នោះ ទី​សំគាល់​របស់​បុត្រា​មនុស្ស​នឹង​លេច​ចេញ​ពី​ផ្ទៃ​មេឃ​មក។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​នាំ​គ្នា​យំ​គក់​ទ្រូង ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ដ៏​អស្ចារ្យ។


មើល៍! អ៊ីសា​មក នៅ​កណ្ដាល​ពពក។ មនុស្ស​ទាំង​អស់​នឹង​ឃើញ​គាត់ សូម្បី​តែ​អស់​អ្នក​ដែល​បាន​ចាក់​ទម្លុះ​គាត់ ក៏​នឹង​ឃើញ​គាត់​ដែរ។ កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ត្រូវ​សោក​សៅ​ព្រោះ​តែ​គាត់។ មែន! ពិត​ជា​កើត​មាន​ដូច្នេះ​មែន! អាម៉ីន!។


វិញ្ញាណ​អាក្រក់​នឹង​ប្រមូល​ស្ដេច​ទាំង​នោះ​ឲ្យ​មក​ជួប‌ជុំ​គ្នា​នៅ​កន្លែង​មួយ ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា «អើម៉ា‌គេដូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម